Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 7:12 - អាល់គីតាប

12 ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អាម៉ាឡេក និង​ពួក​ពនេចរ​ទាំង​ប៉ុន្មាន​ពី​ទិស​ខាង​កើត​បោះ​ជំរំ​នៅ​ពាស‌ពេញ​វាល​ទំនាប ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ​អូដ្ឋ​របស់​គេ ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពួក​ម៉ាឌាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន​ពី​ស្រុក​ខាង​កើត គេ​នៅ​តាម​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ដូច​កណ្តូប ហើយ​សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ឥត​គណនា គឺ​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ទាំង​ប៉ុន្មាន​ពី​ទិស​ខាង​កើត​បោះ​ជំរំ​នៅ​ពាស‌ពេញ​វាល​ទំនាប ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ​អូដ្ឋ​របស់​គេ​ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រីឯ​ពួក​ម៉ាឌាន នឹង​ពួក​អាម៉ា‌លេក ហើយ​នឹង​ពួក​មនុស្ស​ពី​ស្រុក​ខាង​កើត គេ​នៅ​រាយ​ដេរ‌ដាស​ក្នុង​វាល​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ណាស់​ដូច​ជា​កណ្តូប សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ជា​ពន្លឹក​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 7:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អហាប់​ដើរ​ត្រួត​ពល​ទ័ព​អ៊ីស្រ‌អែល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ រួច​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រ‌អែល​បោះ​ជំរំ ទល់​មុខ​នឹង​កង‌ទ័ព​ស៊ីរី។ កង‌ទ័ព​អ៊ីស្រ‌អែល​ប្រៀប​បាន​នឹង​ពពែ​ពីរ​ហ្វូង​តូចៗ រីឯ​កង‌ទ័ព​ស៊ីរី​វិញ ស្ថិត​នៅ​ពាស‌ពេញ​តំបន់​នោះ។


គាត់​មាន​ប្រាជ្ញា​ឈ្លាស‌វៃ លើស​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​កើត និង​នៅ​ស្រុក​អេស៊ីប។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​មាន​គ្នា​ច្រើន​ណាស់! រីឯ​អ្នក​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ ក៏​មាន​គ្នា​ច្រើន​ដែរ!


ពុំ​ដែល​មាន​ស្ដេច​ណា​យក​ជ័យ‌ជំនះ​បាន ដោយ‌សារ​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នោះ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​វីរ‌បុរស​ណា​វាយ​ឈ្នះ ដោយ‌សារ​កម្លាំង​ខ្លាំង​ក្លា​នោះ​ដែរ។


ទ័ព​សត្រូវ​នាំ​គ្នា​កាប់​ព្រៃ​ឈើ ទោះ​បី​ព្រៃ​នោះ​ពិបាក​ចូល​ក៏​ដោយ ដ្បិត​ពួក​គេ​មាន​ចំនួន​ច្រើន​ឥត​គណនា គឺ​ច្រើន​ជាង​ហ្វូង​កណ្ដូប​ទៅ​ទៀត។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ស្តេច​ទាំង​នោះ​បាន​លើក​រេហ៍ពល​ចេញ​មក​ផ្តុំ​គ្នា ជា​កង‌ទ័ព​មួយ​យ៉ាង​ធំ មាន​គ្នា​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ក៏​មាន​ទ័ព​សេះ និង​រទេះ​ចំបាំង​យ៉ាង​ច្រើន​អនេក​ដែរ។


រាល់​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​សាប​ព្រោះ ជន‌ជាតិ​ម៉ាឌាន និង​ជន‌ជាតិ​អាម៉ាឡេក ព្រម​ទាំង​ពួក​ពនេចរ មក​ពី​ស្រុក​ខាង​កើត បាន​ឡើង​មក​លុក​លុយ។


នៅ​គ្រា​នោះ ជន‌ជាតិ​ម៉ាឌាន​ទាំង​មូល ជន‌ជាតិ​អាម៉ាឡេក និង​ពួក​ពនេចរ​ដែល​មក​ពី​ទិស​ខាង​កើត​បាន​ប្រមូល​ផ្តុំ​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រលង​ភ្នំ​យេស‌រាល។


ពួក​គេ​នាំ​គ្នា​មក ទាំង​ដឹក​ហ្វូង​សត្វ និង​ជំរំ​របស់​គេ​មក​ជា​មួយ​ផង ពួក​គេ​មាន​គ្នា​ច្រើន​អនេក​ដូច​កណ្ដូប គឺ​ទាំង​មនុស្ស ទាំង​សត្វ​អូដ្ឋ មាន​ចំនួន​ច្រើន​ឥត​គណនា​ចូល​មក​បំផ្លាញ​ស្រុក​អ៊ីស្រ‌អែល។


ពេល​លោក​គេឌាន​ទៅ​ដល់ គាត់​ឮ​បុរស​ម្នាក់​និយាយ​ប្រាប់​មិត្ត‌ភក្តិ អំពី​សុបិន​របស់​ខ្លួន​ដូច​ត​ទៅ៖ «គ្នា​បាន​យល់​សប្តិ​ឃើញ​នំបុ័ង​មួយ រមៀល​ចុះ​រមៀល​ឡើង នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​យើង នំបុ័ង​រមៀល​ទៅ​បុក​នឹង​តង់ត៍​ធ្វើ​ឲ្យ​តង់ត៍​នោះ​រលំ»។


រីឯ​ស្តេច​សេបាស និង​ស្តេច​សាល់‌មូណា​បាន​ទៅ​ដល់​តំបន់​កើកូរ​ជា​មួយ​កង‌ទ័ព​របស់​គេ ប្រមាណ​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ ដែល​នៅ​សល់​ពី​កង‌ទ័ព​ទាំង​មូល​របស់​ពួក​ពនេចរ​ពី​ស្រុក​ខាង​កើត ដ្បិត​ពួក​គេ​ស្លាប់​អស់​មួយ​សែន​ពីរ​ម៉ឺន​នាក់​ហើយ។


ជន‌ជាតិ​ភីលី‌ស្ទីន​ប្រមូល​ទ័ព ចេញ​មក​ច្បាំង​តទល់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។ ពួក​គេ​មាន​រទេះ​ចំបាំង​ចំនួន​បី​ម៉ឺន​គ្រឿង មាន​ទ័ព​សេះ​ប្រាំ​មួយ​ពាន់ និង​មាន​ពល​ទាហាន​ច្រើន​កុះ‌ករ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពួក​គេ​បាន​លើក​ទ័ព​មក​បោះ​ជំរំ​នៅ​មីក‌ម៉ាស់ ខាង​កើត​បេត‌អាវេន។


ទត​វាយ​ប្រហារ​ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូត​ទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើក​លែង​តែ​ពួក​យុវជន​បួន​រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម