Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 1:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 លោក​មាន​ចៀម​៧​ពាន់ អូដ្ឋ​៣​ពាន់ គោ​៥០០​នឹម នឹង​លា​ញី​៥០០ ក៏​មាន​បាវ‌ព្រាវ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​អស់​ទាំង​មនុស្ស នៅ​ប្រទេស​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​មាន​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ លោក​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គាត់​មាន​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ គាត់​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។

សូមមើលជំពូក ចម្លង




យ៉ូប 1:3
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ប្រព្រឹត្ត​ល្អ​នឹង​អាប់រ៉ាម​ដោយ​ព្រោះ​នាង ហើយ​គាត់​បាន​ហ្វូង​ចៀម ហ្វូង​គោ នឹង​លា​ឈ្មោល លា​ញី ហើយ​នឹង​អូដ្ឋ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ផង


ក៏​យក​សារ៉ាយ​ជា​ប្រពន្ធ នឹង​ឡុត​ជា​ក្មួយ ព្រម​ទាំង​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​បាន​ប្រមូល​ទុក នឹង​មនុស្ស​ទាំង​អស់​ដែល​បាន កាល​នៅ​ខារ៉ាន​ផង នាំ​គ្នា​ចេញ​ពី​ទី​នោះ ដើម្បី​ទៅ​ឯ​ស្រុក​កាណាន ក៏​ចូល​ទៅ​ក្នុង​ស្រុក​នោះ។


តែ​ស្រុក​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា​បាន​ទេ ពី​ព្រោះ​គេ​មាន​ទ្រព្យ​សម្បត្តិ​សន្ធឹក​ណាស់ ដល់​ម៉្លេះ​បាន​ជា​គេ​នៅ​ជា​មួយ​គ្នា​ពុំ​បាន


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​ចៅហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ទ្រង់​បាន​ប្រទាន​ឲ្យ​លោក​មាន​ចៀម គោ មាស ប្រាក់ បាវ​ប្រុស បាវ​ស្រី អូដ្ឋ ហើយ​នឹង​លា


តែ​បាន​ចែក​អំណោយ​ខ្លះ​ដល់​ពួក​កូន​ចៅ​របស់​ប្រពន្ធ​ចុង​គាត់​ដែរ រួច​ក៏​ឲ្យ​គេ​ចាក​ចេញ​ពី​អ៊ីសាក​កូន​គាត់​ទៅ​ឯ​ស្រុក​ខាង​កើត​វិញ ក្នុង​កាល​ដែល​គាត់​នៅ​រស់​នៅ​ឡើយ


យ៉ាកុប​ក៏​ដើរ​ដំណើរ ទៅ​ដល់​ស្រុក​របស់​ពួក​មនុស្ស​ពី​ទិស​ខាង​កើត


គឺ​ពពែ​ញី​២០០ ពពែ​ឈ្មោល​២០ ចៀម​ញី​២០០ ចៀម​ឈ្មោល​២០


ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ នឹង​សត្វ​របស់​គេ​ទាំង​អស់​មិន​ត្រឡប់​មក​ជា​របស់​ផង​យើង​ទេ​ឬ​អី ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា​មួយ​នឹង​យើង​ហើយ


អ្នក​ដែល​មាន​នោះ មាន​ចៀមហើយ​នឹង​គោ​យ៉ាង​សន្ធឹក


ប្រាជ្ញា​របស់​សាឡូម៉ូន​ក៏​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត ហើយ​នឹង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង


ឯ​មណា‌ហិម ទ្រង់​ទារ​ប្រាក់​នោះ ពី​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​វិញ គឺ​ពី​ពួក​អ្នក​មាន ក្នុង​ម្នាក់ៗ​៥០​រៀល សំរាប់​នឹង​ថ្វាយ​ដល់​ស្តេច​ស្រុក​អាសស៊ើរ ដូច្នេះ ស្តេច​អាសស៊ើរ ទ្រង់​ក៏​ថយ​ចេញ​ទៅ​វិញ មិន​បាន​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ទេ


រីឯ​មេសា ជា​ស្តេច​សាសន៍​ម៉ូអាប់ ទ្រង់​ជា​អ្នក​មាន​ហ្វូង​ចៀម​ច្រើន ហើយ​ទ្រង់​ក៏​ឡើង​សួយ ជា​រោម​របស់​កូន​ចៀម​១​សែន នឹង​រោម​របស់​ចៀម​ឈ្មោល​១​សែន មក​ថ្វាយ​ស្តេច​អ៊ីស្រាអែល


អូប៊ីល សាសន៍​អ៊ីស‌ម៉ាអែល ជា​អ្នក​ត្រួត​លើ​ហ្វូង​អូដ្ឋ យេដាយ៉ា ដែល​នៅ​ស្រុក​មេរ៉ុន ជា​អ្នក​ត្រួត​លើ​ហ្វូង​លា យ៉ាស៊ីស ក្នុង​ពួក​ហាក់‌រេន ជា​អ្នក​ត្រួត​លើ​ហ្វូង​ចៀម


ទ្រង់​ក៏​សង់​ប៉ម នៅ​ទី​រហោ‌ស្ថាន ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ពី​ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប នឹង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចំការនឹង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ នឹង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម


ក៏​សង់​ទី​ក្រុង​ផ្សេងៗ​សំរាប់​ទ្រង់ ហើយ​មាន​ហ្វូង​គោ ហ្វូង​ចៀម​ជា​បរិបូរ ដ្បិត​ព្រះ​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ណាស់


តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្តិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែនដី


ឯ​កូន​ប្រុសៗ​របស់​លោក គេ​តែង​ជប់‌លៀង​គ្នា នៅ​ផ្ទះ​គេ​រៀង​ខ្លួន​តាម​វេន គេ​ក៏​ចាត់​ឲ្យ​ទៅ​ហៅ​ប្អូន​ស្រី​គេ​ទាំង​៣​នាក់ ឲ្យ​មក​បរិភោគ​ជា​មួយ​គ្នា


ដ្បិត​អ្នក​រាល់​គ្នា​ថា តើ​ផ្ទះ​របស់​សេដ្ឋី​នៅ​ឯ​ណា​ឥឡូវ គឺ​ជា​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នោះ តើ​នៅ​ឯ​ណា


ខ្ញុំ​បាន​រើស​ផ្លូវ​ឲ្យ​គេ ហើយ​បាន​អង្គុយ​ជា​ប្រធាន ក៏​នៅ​កណ្តាល​គេ​ដូច​ជា​ស្តេច​នៅ​កណ្តាល​កង‌ទ័ព ក៏​ជា​អ្នក​ជួយ​កំសាន្ត​ចិត្ត​នៃ​ពួក​អ្នក​សោក‌សៅ។


បើ​ខ្ញុំ​បាន​រីក‌រាយ​សប្បាយ​ដោយ​ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ហើយ​ដោយ​ព្រោះ​ដៃ​ខ្ញុំ​បាន​ប្រមូល​ជា​បរិបូរ


ខ្ញុំ​នឹង​ទូល​ទ្រង់​ពី​ចំនួន​ជំហាន​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​ទ្រង់​ដូច​អ្នក​ប្រធាន​ណា​មួយ


កាល​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្រ​សំឡាញ់​ខ្លួន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង​ទៅ ហើយ​ទ្រង់​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​១​ជា​២​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅ​ជាន់​ក្រោយ​នេះ ជា​ជាង​ជាន់​ដើម​ទៅ​ទៀត លោក​ក៏​មាន​ចៀម​១​ម៉ឺន​៤​ពាន់ អូដ្ឋ​៦​ពាន់ គោ​១​ពាន់​នឹម នឹង​លា​ញី​១​ពាន់


អំណោយ​ពរ​នៃ​ព្រះ‌យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ។


ពី​ពួក​កេដារ នឹង​ពី​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ហាសោរ ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​វាយ។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ក្រោក​ឡើង ឡើង​ទៅ​ឯ​ពួក​កេដារ ហើយ​បំផ្លាញ​ពួក​កូន​ស្រុក​នៅ​ខាង​កើត​ចុះ


រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា បាឡាក​ជា​ស្តេច​នៃ​សាសន៍​ម៉ូអាប់ ទ្រង់​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក គឺ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត ដោយ​ប្រាប់​ថា ចូរ​មក ចូរ​ដាក់​បណ្តាសា​ដល់​ពួក​យ៉ាកុប​ឲ្យ​អញ ហើយ​ថា ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល​ចុះ


រីឯ​កាល​ពួក​អ៊ីស្រាអែល​បាន​សាប‌ព្រោះ នោះ​ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌លេក នឹង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត គេ​ឡើង​មក​ទាស់


ដ្បិត​គេ​ឡើង​មក​ទាំង​ដឹក​ហ្វូង​សត្វ នឹង​ត្រសាល​របស់​គេ​មក​ដែរ គឺ​ចូល​មក​មាន​គ្នា​សន្ធឹក​ដូច​ជា​កណ្តូប ឯ​ខ្លួន​គេ នឹង​សត្វ​អូដ្ឋ​របស់​គេ នោះ​រាប់​មិន​អស់​ឡើយ គេ​មក​ប្រយោជន៍​តែ​នឹង​បំផ្លាញ​ស្រុក​ប៉ុណ្ណោះ


រីឯ​ពួក​ម៉ាឌាន នឹង​ពួក​អាម៉ា‌លេក ហើយ​នឹង​ពួក​មនុស្ស​ពី​ស្រុក​ខាង​កើត គេ​នៅ​រាយ​ដេរ‌ដាស​ក្នុង​វាល​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ណាស់​ដូច​ជា​កណ្តូប សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ជា​ពន្លឹក​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ


រីឯ​សេបាស នឹង​សាល‌មូន៉ា គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កើរកូរ មាន​ទាំង​កង‌ទ័ព​ប្រហែល​ជា​១​ម៉ឺន​៥​ពាន់​នាក់​នៅ​ជា​មួយ​ផង គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​សល់​ពី​កង‌ទ័ព​របស់​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត ពី​ព្រោះ​ទាហាន​របស់​គេ​១​សែន​២​ម៉ឺន​នាក់ ដែល​កាន់​ដាវ​បាន​ដួល​ស្លាប់​អស់​ហើយ


រីឯ​នៅ​ម៉ាអូន មាន​ម្នាក់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ ដែល​ទ្រព្យ​សម្បត្តិ​នៅ​ឯ​កើមែល គាត់​មាន​ចៀម​៣​ពាន់ នឹង​ពពែ​១​ពាន់ នៅ​គ្រា​នោះគាត់​កំពុង​តែ​កាត់​រោម​ចៀម នៅ​ឯ​កើមែល


ដាវីឌ​វាយ​ស្រុក​គេ ឥត​ទុក​ឲ្យ​មាន​ប្រុសឬ​ស្រី​នៅ​រស់​ឡើយ ក៏​ចាប់​យក​ចៀម គោ លា អូដ្ឋ នឹង​សំលៀក‌បំពាក់​របស់​គេ រួច​នាំ​គ្នា​ត្រឡប់​មក​ឯ​អ័គីស​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម