Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:6 - អាល់គីតាប

6 រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ គាត់​បាន​ចែក​អំណោយ​ដល់​គេ ក្នុង​កាល​ដែល​គាត់​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ រួច​គាត់​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​អ៊ីសា‌ហាក់ ជា​កូន​ប្រុស​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 រីឯ​ចំពោះ​ពួក​កូនប្រុស​របស់​ពួក​ប្រពន្ធចុង​អ័ប្រាហាំ​វិញ អ័ប្រាហាំ​បាន​ចែក​អំណោយ​ឲ្យ ហើយ​បញ្ជូន​ពួកគេ​ទៅ​ទិសខាងកើត គឺ​ទៅ​ឯ​ស្រុក​ខាងកើត​ឲ្យនៅ​ឆ្ងាយ​ពី​អ៊ីសាក​កូនប្រុស​របស់គាត់ កាល​គាត់​នៅរស់​នៅឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ លោក​អ័ប្រា‌ហាំ​ក៏​បាន​ចែក​អំណោយ​ដល់​គេ​ដែរ ហើយ​កាល​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ លោក​ឲ្យ​គេ​ចាក​ចេញ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ លោក​បាន​ចែក​អំណោយ​ដល់​គេ ក្នុង​កាល​ដែល​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ រួច​លោក​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តែ​បាន​ចែក​អំណោយ​ខ្លះ​ដល់​ពួក​កូន​ចៅ​របស់​ប្រពន្ធ​ចុង​គាត់​ដែរ រួច​ក៏​ឲ្យ​គេ​ចាក​ចេញ​ពី​អ៊ីសាក​កូន​គាត់​ទៅ​ឯ​ស្រុក​ខាង​កើត​វិញ ក្នុង​កាល​ដែល​គាត់​នៅ​រស់​នៅ​ឡើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​សារ៉ាយ​ជា​ភរិយា យក​ហាជើរ​ជន‌ជាតិ​អេស៊ីប ដែល​ជា​ស្រី​បម្រើ​របស់​ខ្លួន មក​ប្រគល់​ឲ្យ​អ៊ីប្រាំ​ជា​ស្វាមី ធ្វើ​ជា​ប្រពន្ធ អ៊ីប្រាំ​រស់​នៅ​ក្នុង​ស្រុក​កាណាន​បាន​ដប់​ឆ្នាំ​ហើយ។


ស្អែក​ឡើង អ៊ីព្រហ៊ីម​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក​មក​ប្រគល់​ឲ្យ​ហាជើរ ហើយ​លើក​កូន​ដាក់​លើ-ក​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ ហាជើរ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល​វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរសេ‌បា។


អ៊ីព្រហ៊ីម​យក​ភរិយា​មួយ​ទៀត ឈ្មោះ កិទូរ៉ា។


យ៉ាកកូប​ចេញ​ដំណើរ​តទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​កាន់​ស្រុក​ខាង​កើត។


រ៉ាជែល​ក៏​យក​ប៊ីលហា​មក​ឲ្យ​យ៉ាកកូប​ធ្វើ​ជា​ប្រពន្ធ គាត់​រួម​ដំណេក​ជា​មួយ​នាង


កាល​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​ស៊ីលប៉ា ជា​ស្រី​បម្រើ​របស់​គាត់ មក​ឲ្យ​យ៉ាកកូប​ធ្វើ​ជា​ប្រពន្ធ។


នៅ​យប់​ដដែល​នោះ គាត់​បាន​ក្រោក​ឡើង នាំ​ភរិយា​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​ដប់​មួយ​នាក់​ឆ្លង​អូ​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។


គ្រា​ដែល​អ៊ីស្រ‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ រូបេន​រួម​ដំណេក​ជា​មួយ​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រ‌អែល​បាន​ដឹង​រឿង​នេះ។ យ៉ាកកូប​មាន​កូន​ប្រុស​ដប់​ពីរ​នាក់ គឺ:


ស្តេច​រេហូ‌បោម​ស្រឡាញ់​នាង​ម៉ាកា ជា​បុត្រី​របស់​សម្តេច​អាប់‌សាឡុម ជាង​ភរិយា និង​ស្រី​ស្នំ​ឯ​ទៀតៗ។ ស្តេច​មាន​ភរិយា​ទាំង​អស់​ដប់​ប្រាំ​បី​នាក់ និង​ស្រី​ស្នំ​ហុក‌សិប​នាក់ មាន​បុត្រា​ទាំង​អស់​ម្ភៃ​ប្រាំ​បី​អង្គ និង​បុត្រី​ហុក‌សិប​អង្គ។


កាល​ពី​ដើម នៅ​ស្រុក​អ៊ូស មាន​បុរស​ម្នាក់​ឈ្មោះ​អៃយ៉ូប ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត។ គាត់​គោរព​កោត​ខ្លាច​អុលឡោះហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។


គាត់​មាន​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ គាត់​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។


ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​អុលឡោះ​ជា​បិតា​ដែល​នៅ​សូរ៉កា ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ព្រះ‌អាទិត្យ​របស់​ទ្រង់​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ទ្រង់​ប្រទាន​ទឹក​ភ្លៀង​ឲ្យ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។


ក៏​ប៉ុន្ដែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អុលឡោះ​នៅ​តែ​សំដែង​ចិត្ត​សប្បុរស​មិន​ដែល​អាក់​ខាន​ឡើយ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ទ្រង់ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង​ប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បង​ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ដ​ផង»។


ឪពុក​ក្មេក​បាន​ឃាត់​កូន​ប្រសា ឲ្យ​នៅ​ផ្ទះ​របស់​គាត់​ចំនួន​បី​ថ្ងៃ។ បុរស​នោះ​បរិភោគ​អាហារ និង​ស្រា​ព្រម​ទាំង​សម្រាន្ត​នៅ​ទី​នោះ។


រាល់​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​សាប​ព្រោះ ជន‌ជាតិ​ម៉ាឌាន និង​ជន‌ជាតិ​អាម៉ាឡេក ព្រម​ទាំង​ពួក​ពនេចរ មក​ពី​ស្រុក​ខាង​កើត បាន​ឡើង​មក​លុក​លុយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម