Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​មាន​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ លោក​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 លោក​មាន​ចៀម​៧​ពាន់ អូដ្ឋ​៣​ពាន់ គោ​៥០០​នឹម នឹង​លា​ញី​៥០០ ក៏​មាន​បាវ‌ព្រាវ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​អស់​ទាំង​មនុស្ស នៅ​ប្រទេស​ខាង​កើត។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គាត់​មាន​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ គាត់​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។

សូមមើលជំពូក ចម្លង




យ៉ូប 1:3
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក​អាប់‌រ៉ាម ដោយ​ព្រោះ​ប្រពន្ធ​របស់​លោក ហើយ​លោក​បាន​ហ្វូង​ចៀម ហ្វូង​គោ លា​ឈ្មោល បាវ​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ​ទៀត​ផង។


លោក​អាប់‌រ៉ាម​ក៏​យក​លោក​ស្រី​សារ៉ាយ​ជា​ប្រពន្ធ និង​ឡុត​ជា​ក្មួយ ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ពួក​លោក​រក​បាន ព្រម​ទាំង​មនុស្ស​ដែល​ពួក​លោក​ទិញ​បាន​នៅ​ស្រុក​ខារ៉ាន ទៅ​ជា‌មួយដែរ។ ពួក​លោក​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ កាល​បាន​មក​ដល់​ស្រុក​កាណាន​ហើយ


តែ​ស្រុក​នោះ​មិន​ល្មម​ឲ្យ​លោក​ទាំង​ពីរ​នៅ​ជា‌មួយ​គ្នា​បាន​ទេ ព្រោះ​ពួក​លោក​មាន​ទ្រព្យ​សម្បត្តិ​សន្ធឹក​ណាស់ ដល់​ម៉្លេះ​បាន​ជា​ពួក​លោក​មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន


ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​លោក​មាន​ហ្វូង​ចៀម ហ្វូង​គោ ប្រាក់ មាស បាវ​បម្រើ​ប្រុស​ស្រី អូដ្ឋ និង​លា​ជា​ច្រើន។


រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ លោក​អ័ប្រា‌ហាំ​ក៏​បាន​ចែក​អំណោយ​ដល់​គេ​ដែរ ហើយ​កាល​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ លោក​ឲ្យ​គេ​ចាក​ចេញ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​លោក។


លោក​យ៉ាកុប​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​ស្រុក​ខាង​កើត។


គឺ​ពពែ​ញី​ពីររយ​ក្បាល ពពែ​ឈ្មោល​ម្ភៃ​ក្បាល ចៀម​ញី​ពីរ​រយ​ក្បាល ចៀម​ឈ្មោល​ម្ភៃ​ក្បាល


ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ និង​សត្វ​របស់​គេ​ទាំង​អស់​នឹង​មិន​ត្រឡប់​មក​ជា​របស់​យើង​ទេ​ឬ? ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា‌មួយ​យើង​ហើយ»។


អ្នក​ដែល​មាន​នោះ មាន​ចៀម និង​គោ​យ៉ាង​សន្ធឹក


ប្រាជ្ញា​របស់​សាឡូម៉ូន​មាន​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត និង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង។


មណា‌ហិម​ទារ​ប្រាក់​នោះ​ពី​ពួក​អ៊ីស្រា‌អែល​វិញ គឺ​ពី​ពួក​អ្នក​មាន ក្នុង​ម្នាក់ៗ​ហាសិប​សេកែល សម្រាប់​ថ្វាយ​ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ។ ដូច្នេះ ស្តេច​អាស‌ស៊ើរ​ក៏​ចេញ​ទៅ​វិញ មិន​បាន​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ទេ។


ព្រះបាទ​មេសា ស្តេច​សាសន៍​ម៉ូអាប់ មាន​ហ្វូង​ចៀម​ច្រើន ហើយ​ទ្រង់​ក៏​នាំ​សួយសារ​អាករ ជា​រោម​របស់​កូន​ចៀម​មួយ​សែន និង​រោម​របស់​ចៀម​ឈ្មោល​មួយ​សែន មក​ថ្វាយ​ស្តេច​អ៊ីស្រា‌អែល។


អូប៊ីល សាសន៍​អ៊ីស‌ម៉ា‌អែល ជា​អ្នក​ត្រួត​លើ​ហ្វូង​អូដ្ឋ យេដា‌យ៉ា ដែល​នៅ​ស្រុក​មេរ៉ុន ជា​អ្នក​ត្រួត​លើ​ហ្វូង​លា យ៉ាស៊ីស ក្នុង​ពួក​ហាក់រេន ជា​អ្នក​ត្រួត​លើ​ហ្វូង​ចៀម។


ទ្រង់​ក៏​សង់​ប៉ម​នៅ​ទី​រហោ‌ស្ថាន​ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប និង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចម្ការ និង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ និង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម


ក៏​សង់​ទី​ក្រុង​ផ្សេងៗ​សម្រាប់​ទ្រង់ ហើយ​មាន​ហ្វូង​គោ ហ្វូង​ចៀម​ជា​បរិបូរ ដ្បិត​ព្រះ​បាន​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​ណាស់។


តើ​ព្រះ‌អង្គ​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​គ្រួ និង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ ព្រះ‌អង្គ​បាន​ប្រទាន​ពរ​ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ‌សម្បត្តិ​គាត់​ក៏​បាន​ចម្រើន​ឡើង​នៅ​លើ​ផែនដី


កូន​ប្រុសៗ​របស់​លោក គេ​តែង​តែ​ជប់​លៀង​នៅ​ផ្ទះ​គេ​រៀងៗ​ខ្លួន​តាម​វេន គេ​ក៏​បាន​អញ្ជើញ​ប្អូន​ស្រីៗ​របស់​គេ​ទាំង​បី​នាក់ ឲ្យ​មក​បរិ‌ភោគ​ជា‌មួយ​គ្នា​ដែរ។


ដ្បិត​អ្នក​រាល់​គ្នា​ថា "តើ​ផ្ទះ​របស់​សេដ្ឋី​នៅ​ឯ​ណា​ឥឡូវ? តើ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នៅ​ឯ​ណា?"


ខ្ញុំ​បាន​រើស​ផ្លូវ​ឲ្យ​គេ ហើយ​បាន​អង្គុយ​ជា​ប្រធាន ក៏​នៅ​កណ្ដាល​គេ​ដូច​ជា​ស្តេច នៅ​កណ្ដាល​កង‌ទ័ព ក៏​ជា​អ្នក​ជួយ​កម្សាន្ត​ចិត្ត នៃ​ពួក​អ្នក​សោក‌សៅ។


បើ​ខ្ញុំ​បាន​រីក‌រាយ​សប្បាយ ដោយ​ព្រោះ​មាន​ទ្រព្យ‌សម្បត្តិ​ច្រើន ហើយ​ដោយ​ព្រោះ​ដៃ​ខ្ញុំ​បាន​ប្រមូល​ជា​បរិបូរ


ខ្ញុំ​នឹង​ទូល​ព្រះ‌អង្គ​ពី​ចំនួន​ជំហាន​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​ព្រះ‌អង្គ ដូច​អ្នក​ប្រធាន​ណា​មួយ។


កាល​លោក​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្ត​សម្លាញ់​រួច​ហើយ នោះ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​មួយ​ជា​ពីរ​ផង។


ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅពេល​ក្រោយ​នេះ លើស​ជាង​មុន​ទៅ​ទៀត លោក​ក៏​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់ អូដ្ឋ​ប្រាំមួយ​ពាន់ គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់។


ព្រះពរ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​ទុក្ខ​ព្រួយ​ឡើយ។


ពី​ពួក​កេដារ និង​ពី​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ហាសោរ ដែល​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​វាយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ក្រោក​ឡើង​ទៅ​ឯ​ពួក​កេដារ ហើយ​បំផ្លាញ​ពួក​កូន​ស្រុក​នៅ​ខាង​កើត​ចុះ។


បាឡាម ក៏​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «បាឡាក​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក ស្តេច​សាសន៍​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត​មក​ថា "ចូរ​មក ចូរ​ដាក់​បណ្ដា‌សា​ពួក​យ៉ាកុប​ឲ្យ​យើង ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​ចុះ!"


ដ្បិត​ពេល​ណា​ពួក​អ៊ីស្រា‌អែល​បាន​សាប‌ព្រោះ ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌ឡេក និង​មនុស្ស​នៅ​ស្រុក​ខាង​កើត ឡើង​មក​ទាស់នឹង​គេ។


ដ្បិត​គេ​ឡើង​មក​ទាំង​ដឹក​ហ្វូង​សត្វ និង​ជំរំ​របស់​គេ​មក​ជាមួយ គេ​ចូល​មក​មាន​គ្នា​ជា​ច្រើន​ដូច​កណ្តូប ឯ​ខ្លួន​គេ និង​សត្វ​អូដ្ឋ​របស់​គេ នោះ​រាប់​មិន​អស់​ឡើយ គឺ​គេ​ចូល​មក​ដើ​ម្បី​តែ​នឹង​បំផ្លាញ​ស្រុក​ប៉ុណ្ណោះ។


ពួក​ម៉ាឌាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន​ពី​ស្រុក​ខាង​កើត គេ​នៅ​តាម​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ដូច​កណ្តូប ហើយ​សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ឥត​គណនា គឺ​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។


រីឯ​សេបាស និង​សាល‌មូណា ស្ថិត​នៅ​ក្នុង​ក្រុង​កើរកូរ​ជាមួយ​កង‌ទ័ព​របស់​គេ ប្រមាណ​ជា​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​សល់​ពី​កង‌ទ័ព​របស់​មនុស្ស​ពី​ស្រុក​ខាង​កើត ព្រោះ​ទាហាន​របស់​គេ​មួយ​សែន​ពីរ​ម៉ឺន​នាក់​ដែល​កាន់​ដាវ បាន​ដួល​ស្លាប់​អស់​ហើយ។


នៅ​ម៉ាអូន មាន​អ្នក​មាន​ស្តុក‌ស្តម្ភ​ម្នាក់ ដែល​មាន​ទ្រព្យ​សម្បត្តិ​នៅ​កើមែល គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល នៅ​ពេល​នោះ គាត់​កំពុង​កាត់​រោម​ចៀម​នៅ​ឯ​កើមែល។


ដាវីឌ​វាយ​ស្រុក​គេ ឥត​ទុក​ឲ្យ​មាន​ប្រុស​ឬ​ស្រី​នៅ​រស់​ឡើយ ក៏​ចាប់​យក​ចៀម គោ លា អូដ្ឋ និង​សម្លៀក‌បំពាក់​របស់​គេ ហើយ​នាំ​គ្នា​ត្រឡប់​មក​គាល់​ព្រះបាទ​អ័គីស​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម