គេបានអារកកូនទាំងអស់របស់ស្តេចសេដេគា នៅចំពោះមុខស្តេចសេដេគា។ បន្ទាប់មកស្តេចនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ស្តេចសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំយកទៅស្រុកបាប៊ីឡូន។
បរិទេវ 2:9 - អាល់គីតាប ទ្រង់កំទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ហ៊ូកុំលែងមានទៀតហើយ សូម្បីតែពួកណាពីក៏លែងនិមិត្ត ឃើញការអស្ចារ្យពីអុលឡោះតាអាឡាទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះក្នុងដី ព្រះអង្គបានបំបាក់រនុកផង។ ស្តេច និងពួកចៅហ្វាយ គេនៅកណ្ដាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែង ពីព្រះយេហូវ៉ាទៀតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គកម្ទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ក្រឹត្យវិន័យលែងមានទៀតហើយ សូម្បីតែពួកព្យាការីក៏លែងនិមិត្ត ឃើញការអស្ចារ្យពីព្រះអម្ចាស់ទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះទៅក្នុងដី ទ្រង់បានបំបាក់បំផ្លាញរនុកផង ឯស្តេច នឹងពួកចៅហ្វាយ គេនៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ អើ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែងពីព្រះយេហូវ៉ាទៀតដែរ |
គេបានអារកកូនទាំងអស់របស់ស្តេចសេដេគា នៅចំពោះមុខស្តេចសេដេគា។ បន្ទាប់មកស្តេចនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ស្តេចសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំយកទៅស្រុកបាប៊ីឡូន។
ក្នុងអំឡុងពេលដ៏យូរលង់ជនជាតិអ៊ីស្រអែល គ្មានម្ចាស់ពិតប្រាកដ គ្មានអ៊ីមុាំសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានហ៊ូកុំដែរ។
អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកំទេចដែរ។
យើងខ្ញុំលែងឃើញអ្វីដែលជាទីសំគាល់ របស់ប្រជាជាតិយើងខ្ញុំទៀតហើយ រីឯណាពីក៏លែងមានទៀតដែរ។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាដឹងថា យើងខ្ញុំត្រូវតែនៅដូច្នេះដល់ពេលណាឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំវិញថា៖ «ណាពីទាំងនោះថ្លែងសេចក្ដីមិនពិត ពួកគេយកឈ្មោះយើងមកប្រើ ដោយយើងមិនបានចាត់ ឬបង្គាប់ពួកគេឲ្យថ្លែងពាក្យរបស់យើងឡើយ។ សេចក្ដីដែលគេថ្លែងប្រាប់អ្នករាល់គ្នា សុទ្ធតែជានិមិត្តហេតុដ៏អស្ចារ្យក្លែងក្លាយ ពាក្យទស្សន៍ទាយប្រឌិត និងពាក្យឥតបានការ ដែលជាការបោកប្រាស់។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «កុំស្ដាប់ពាក្យដែលណាពីទាំងនោះ ថ្លែងប្រាប់អ្នករាល់គ្នាឡើយ! ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស ពួកគេរៀបរាប់អំពីនិមិត្តហេតុ តាមតែចិត្តរបស់គេនឹកឃើញ គឺមិនមែនជាពាក្យរបស់យើងទេ។
នៅខែទីបួន ថ្ងៃទីប្រាំបួន ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចសេដេគា កងទ័ពបាប៊ីឡូនបានទម្លុះកំពែងក្រុង។
ជនជាតិខាល់ដេដុតកំទេចវាំង និងផ្ទះរបស់ប្រជាជន ព្រមទាំងរំលំកំពែងក្រុងយេរូសាឡឹមទៀតផង។
ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូន ឈប់ច្បាំង ហើយសំងំនៅក្នុងបន្ទាយ។ ពួកគេបាត់បង់សេចក្ដីក្លាហាន ធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។ ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេ ហើយកំទេចរនុកទ្វាររបស់ពួកគេចោលដែរ។
កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏រំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី នាងតែលតោលនៅក្នុងចំណោម ប្រជាជាតិទាំងឡាយ រកកន្លែងស្នាក់អាស្រ័យពុំបាន។ ខ្មាំងសត្រូវឡោមព័ទ្ធនាង ធ្វើឲ្យនាងរកច្រកចេញពុំរួច។
អ្នកឯទៀតៗស្រែកដាក់អ្នកទាំងនោះថា: ជនមិនបរិសុទ្ធអើយ ចូរចៀសចេញទៅ! ចៀស! ចូរចៀសឲ្យឆ្ងាយទៅ! កុំប៉ះពាល់ឲ្យសោះ! ពួកគេរត់ភៀសខ្លួន ពីប្រជាជាតិមួយទៅប្រជាជាតិមួយ តែគ្មាននរណាទទួលពួកគេ ឲ្យស្នាក់អាស្រ័យឡើយ។
យើងធ្លាប់ពោលថា ដោយសារម្លប់ត្រជាក់ត្រជុំនៃស្តេច យើងនឹងរស់នៅក្នុងចំណោម ប្រជាជាតិទាំងឡាយ។ ប៉ុន្តែ ឥឡូវនេះ ស្តេច ដែលជាចៅហ្វាយជីវិតរបស់យើង គឺស្ដេចដែលអុលឡោះតាអាឡាបានចាក់ប្រេងតែងតាំង គាត់ជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់អន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។
យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់ក្នុងសំណាញ់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន ហើយនៅទីនោះ យើងនឹងកាត់ទោសគេ ព្រោះគេបានក្បត់យើង។
មហន្តរាយកើតមានផ្ទួនៗគ្នា ដំណឹងមិនល្អក៏លេចឮជាបន្តបន្ទាប់ដែរ។ គេចង់ដឹងនិមិត្តហេតុអស្ចារ្យពីណាពី ដ្បិតពួកអ៊ីមុាំលែងទូន្មានពួកគេ ហើយពួកអះលីជំអះ ក៏លែងផ្ដល់យោបល់អ្វីទៀតដែរ។
សង្គ្រាមនឹងបំផ្លិចបំផ្លាញក្រុងរបស់ពួកគេ ព្រមទាំងរំលំកំពែងការពារក្រុង ហើយកំទេចអ្វីៗទាំងអស់។ នេះហើយជាលទ្ធផលនៃនយោបាយ របស់អ៊ីស្រអែល។
ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រអែលនឹងគ្មានស្ដេច គ្មានមេដឹកនាំ គ្មានគូរបាន គ្មានស្ដូប គ្មានឧបករណ៍ ឬគ្រឿងប្រដាប់សម្រាប់ទស្សន៍ទាយ និងបួងសួងទេ។
យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស់ យើងនឹងលុបបំបាត់ប្រជាជនឲ្យអស់ពី ជ្រលងភ្នំ«ទុច្ចរិត» ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច ឲ្យបាត់អស់ពីក្រុង«សប្បាយ» ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡានឹងឲ្យគេកៀរអ្នក ព្រមទាំងស្តេចដែលអ្នកនឹងជ្រើសរើសឲ្យសោយរាជ្យលើអ្នក ធ្វើដំណើរទៅកាន់ស្រុកមួយ ដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលគេធ្វើពីឈើ និងពីថ្ម។
អុលឡោះតាអាឡាពេញចិត្តប្រទានពរឲ្យអ្នករាល់គ្នា កើនចំនួនច្រើនឡើងយ៉ាងណា ទ្រង់ក៏មានចិត្តរីករាយនឹងកំទេចអ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឲ្យវិនាសយ៉ាងនោះដែរ។ ទ្រង់នឹងដកអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
ស្តេចសូលសួរអុលឡោះតាអាឡា ប៉ុន្តែ ទ្រង់មិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្តិ ការផ្សងយូរីម ឬតាមរយៈណាពីក្តី។