Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 17:20 - អាល់គីតាប

20 យើង​នឹង​បោះ​សំណាញ់​ទៅ​លើ​ស្ដេច ហើយ​ស្ដេច​នោះ​នឹង​ជាប់​ក្នុង​សំណាញ់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ី‌ឡូន ហើយ​នៅ​ទី​នោះ យើង​នឹង​កាត់​ទោស​គេ ព្រោះ​គេ​បាន​ក្បត់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 យើង​នឹង​លាត​មង​យើង​ទៅ​លើ​គេ ហើយ​នឹង​ត្រូវ​ជាប់​នៅ​ក្នុង​អន្ទាក់​របស់​យើង យើង​នឹង​នាំ​គេ​ទៅ​ក្រុង​បាប៊ីឡូន ហើយ​នឹង​មាន​រឿង​នៅ​ទី​នោះ ដោយ​ព្រោះ​អំពើ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 យើង​នឹង​បោះ​សំណាញ់​ទៅ​លើ​ស្ដេច ហើយ​ស្ដេច​នោះ​នឹង​ជាប់​ក្នុង​សំណាញ់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ី‌ឡូន ហើយ​នៅ​ទី​នោះ យើង​នឹង​កាត់​ទោស​គេ ព្រោះ​គេ​បាន​ក្បត់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 អញ​នឹង​លាត​មង​អញ​ទៅ​លើ​វា នោះ​វា​នឹង​ត្រូវ​ជាប់​នៅ​ក្នុង​អន្ទាក់​របស់​អញ អញ​នឹង​នាំ​វា​ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​នឹង​មាន​រឿង​គ្នា​នៅ​ទី​នោះ ដោយ​ព្រោះ​អំពើ​រំលង​ដែល​វា​បាន​ប្រព្រឹត្ត​នឹង​អញ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 17:20
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​កំពុង​ជិះ​លា ស្តេច​អាប់‌សា‌ឡុម​បាន​ជួប​ប្រទះ​នឹង​កង‌ទ័ព​របស់​ស្តេច​ទត។ លា​ដើរ​កាត់​ក្រោម​ដើម​ឈើ​ធំ​មួយ ដែល​មាន​មែក​សាខា ស្រាប់​តែ​សក់​របស់​ស្តេច​អាប់‌សា‌ឡុម ទាក់​ជាប់​នឹង​មែក​ឈើ លា​ដើរ​ទៅ​មុខ​ទៀត ទុក​ឲ្យ​ស្តេច​អាប់‌សា‌ឡុម​នៅ​ព្យួរ ផុត​ជើង​ពី​ដី។


ពេល​នោះអុលឡោះ‌តាអាឡា​នាំ​កង‌ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី ឲ្យ​មក​វាយ​ប្រហារ​ជន‌ជាតិ​យូដា ហើយ​ចាប់​បាន​ស្តេច​ម៉ាណា‌សេ​ដាក់​កន្លុះ និង​ដាក់​ខ្នោះ​លង្ហិន​យ៉ាង​ជាប់​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។


ប្រសិន​បើ​ខ្ញុំ​ហ៊ាន​ងើប​មុខ ទ្រង់​នឹង​ដេញ​តាម​ខ្ញុំ​ដូច​សត្វ​សិង្ហ ទ្រង់​នឹង​សំដែង​ការ​អស្ចារ្យ​ផ្សេងៗ ប្រហារ​ខ្ញុំ​ថែម​ទៀត។


មនុស្ស​លោក​ពុំ​អាច​ដឹង​ជា​មុន​ថា ថ្ងៃ‌អន្សា​របស់​ខ្លួន​កើត​មាន​នៅ​ពេល​ណា​ឡើយ។ ត្រី​ជាប់​សំណាញ់​ដ៏​អប្រិយ ឬ​សត្វ​ស្លាប​ជាប់​អន្ទាក់​យ៉ាង​ណា មនុស្ស​លោក​ក៏​ធ្លាក់​ទៅ​ទុក្ខ​វេទនា​ដ៏​អប្រិយ​យ៉ាង​នោះ​ដែរ។


ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ហ៊ាន​ពោល​ថា “ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ ទ្រង់​មុខ​ជា​មិន​ខឹង​នឹង​ខ្ញុំ​ទេ”។ ដោយ​អ្នក​ពោល​ថា ខ្លួន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ទេ​នោះ យើង​នឹង​នាំ​អ្នក​ទៅ​តុលាការ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ឡើង​ក្ដី នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​នឹង​ប្រគល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា និង​ពួក​មន្ត្រី ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ និង​ក្នុង​កណ្ដាប់​ដៃ​កង‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ទោះ​បី​កង‌ទ័ព​បាប៊ី‌ឡូន​ដក​ថយ​មួយ​រយៈ​សិន​ក៏​ដោយ។


ស្តេច​សេដេ‌គា​ចាត់​គេ​ឲ្យ​ទៅ​ហៅ​គាត់​មក ហើយ​សាក​សួរ​គាត់​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​អ្នក​បាន​ទទួល​បន្ទូល​ណា​មួយ​ពីអុលឡោះ‌តាអាឡា​ឬ​ទេ?»។ យេរេមា​តប​ថា៖ «សូម​ជម្រាប! ស្តេច​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន»។


សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រុក​បាប៊ី‌ឡូន រត់​ចេញ​ទៅ​រហ័ស​យ៉ាង​នោះ​ដែរ។ យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បាន ជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង? តើ​នរណា​ហ៊ាន​ប្ដឹង​យើង? តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?


ទ្រង់​បាន​បោះ​ភ្លើង​ពី​ស្ថាន​លើ ចូល​មក​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ទ្រង់​ដាក់​អន្ទាក់​នៅ​ក្រោម​ជើង​របស់​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ថយ ទ្រង់​ទុក​ឲ្យ​ខ្ញុំ​នៅ​ឯកោ ហើយ​ឈឺ​ចាប់​រៀង​រាល់​ថ្ងៃ។


យើង​ធ្លាប់​ពោល​ថា ដោយ‌សារ​ម្លប់​ត្រជាក់‌ត្រជុំ​នៃ​ស្តេច យើង​នឹង​រស់​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង‌ឡាយ។ ប៉ុន្តែ ឥឡូវ​នេះ ស្តេច ដែល​ជា​ចៅ‌ហ្វាយ​ជីវិត​របស់​យើង គឺ​ស្ដេច​ដែលអុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង គាត់​ជាប់​ឃុំ‌ឃាំង​ក្នុង​រណ្ដៅ​របស់​ពួក​គេ។


យើង​នឹង​បោះ​សំណាញ់​ទៅ​លើ​ស្ដេច ហើយ​ស្ដេច​នោះ​នឹង​ជាប់​អន្ទាក់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ី‌ឡូន គឺ​ស្រុក​របស់​ជន‌ជាតិ​ខាល់ដេ គេ​នឹង​ស្លាប់​នៅ​ស្រុក​នោះ តែ​ឥត​បាន​ឃើញ​ស្រុក​នោះ​ឡើយ។


យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​យើង»-នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​ដ៏​មាន​ជីវិត​អស់‌កល្ប! ស្ដេច​ស្រុក​អ៊ីស្រ‌អែល​ក្បត់​នឹង​ពាក្យ​សច្ចា‌ប្រណិ‌ធាន ដែល​គេ​បាន​ស្បថ​ជា​មួយ​យើង ហើយ​ក៏​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​គេ​បាន​ចង​ជា​មួយ​យើង​ដែរ។ យើង​នឹង​ដាក់​ទោស​គេ តាម​ពាក្យ​ដែល​គេ​ស្បថ។


រីឯ​មនុស្ស​សុចរិត​វិញ ប្រសិន​បើ​គេ​លះ‌បង់​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ប្រព្រឹត្ត តើ​គេ​អាច​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​បាន​ឬ? យើង​នឹង​បំភ្លេច​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត អ្នក​នោះ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​ចិត្ត​មិន​ស្មោះ​ត្រង់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា: ជាតិ​សាសន៍​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា ពេល​នោះ យើង​នឹង​បោះ​សំណាញ់​របស់​យើង​ទៅ​លើ​អ្នក ពួក​គេ​នឹង​អូស​អ្នក ដែល​ជាប់​ក្នុង​សំណាញ់ ឡើង​មក​លើ​គោក។


យើង​នឹង​ប្រើ​ជំងឺ​រាត‌ត្បាត និង​ការ​បង្ហូរ​ឈាម​ដាក់​ទោស​ស្ដេច​នេះ។ យើង​ធ្វើ​ឲ្យ​មាន​ព្រឹល និង​ភ្លៀង​ធ្លាក់​ចុះ​មក​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​មាន​ភ្លើង និង​ស្ពាន់ធ័រ​ធ្លាក់​មក​លើ​ស្ដេច​នោះ ព្រម​ទាំង​កង‌ទ័ព និង​ជាតិ​សាសន៍​ដ៏​ច្រើន​ដែល​នៅ​ជា​មួយ។


ចូរ​ចោទ​ប្រកាន់​ម្ដាយ​របស់​អ្នក​រាល់​គ្នា​ទៅ ដ្បិត​នាង​មិន​មែន​ជា​ភរិយា​របស់​យើង​ទៀត​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ប្ដី​របស់​នាង​ទៀត​ដែរ! ចូរ​ឲ្យ​នាង​ដក​សញ្ញា​សំគាល់​ស្រី​ពេស្យា ចេញ​ពី​មុខ​របស់​ខ្លួន ចូរ​ឲ្យ​នាង​ដក​សញ្ញា​សំគាល់​ស្រី​ក្បត់​ប្ដី ចេញ​ពី​ដើម​ទ្រូង​របស់​ខ្លួន​ទៅ!


ពេល​ដែល​ពួក​គេ​រត់​ចេញ​ទៅ​នោះ យើង​បោះ​សំណាញ់​របស់​យើង​លើ​ពួក​គេ យើង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ដូច​សត្វ​ស្លាប យើង​ចាប់​ពួក​គេ នៅ​ពេល​យើង​ឮ​ថា ពួក​គេ​ជួប‌ជុំ​គ្នា។


ភ្នំ​ធំ​ទាំង‌ឡាយ​អើយ ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​របស់អុលឡោះ‌តាអាឡា! គ្រឹះ​នៃ​ផែនដី​ដែល​មិន​ចេះ​រង្គើ​អើយ! ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​ដែលអុលឡោះ‌តាអាឡា ចោទ​ប្រកាន់​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់៖


ដ្បិត​ថ្ងៃ​នោះ​មក​ដល់ ប្រៀប​បាន​នឹង​សំណាញ់ ដែល​គ្រប​ពី​លើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន‌ដី​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម