យេរេមា 39:2 - អាល់គីតាប2 នៅខែទីបួន ថ្ងៃទីប្រាំបួន ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចសេដេគា កងទ័ពបាប៊ីឡូនបានទម្លុះកំពែងក្រុង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 នៅថ្ងៃប្រាំបួន ខែទីប្រាំបួន ឆ្នាំទីដប់មួយ នៃរាជ្ជកាលព្រះបាទសេដេគា គេបំបែកទម្លាយកំផែងទីក្រុងបានហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 នៅខែទីបួន ថ្ងៃទីប្រាំបួន ក្នុងឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទសេដេគា កងទ័ពបាប៊ីឡូនបានទម្លុះកំពែងក្រុង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ហើយនៅថ្ងៃ៩ ខែអាសាធ ឆ្នាំទី១១ នៃរាជ្យសេដេគា នោះគេបំបែកទំលាយកំផែងទីក្រុងបានហើយ សូមមើលជំពូក |
ទ្រង់មានបន្ទូលមកគាត់ទៀត នៅរជ្ជកាលស្តេចយេហូយ៉ាគីមជាបុត្ររបស់ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដា រហូតដល់ចុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចសេដេគា ជាបុត្ររបស់ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូសាឡឹមត្រូវគេកៀរយកទៅជាឈ្លើយសឹកនៅខែទីប្រាំ។
«អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: ពិធីតមអាហារនៅខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់ នឹងប្រែទៅជាពិធីបុណ្យដ៏សប្បាយរីករាយសម្រាប់កូនចៅយូដា គឺជាឱកាសមួយប្រកបដោយអំណរដ៏មហោឡារិក។ ក៏ប៉ុន្តែ អ្នករាល់គ្នាត្រូវស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។