Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 2:10 - អាល់គីតាប

10 អះលី‌ជំអះ​របស់​ក្រុង​ស៊ីយ៉ូន នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើត ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ដើរ​អោន​មុខ​យ៉ាង​អាម៉ាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពួក​ចាស់​ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន​អង្គុយ​នៅ​ដី ឥត​មាន​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ។ ស្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡិម ដើរ​ឱន​មុខ​ទៅដី​យ៉ាង​អាម៉ាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រឹទ្ធា‌ចារ្យ​របស់​ក្រុង​ស៊ីយ៉ូន នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើត ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ដើរ​ឱន​មុខ​យ៉ាង​អាម៉ាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ពួក​ចាស់‌ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន គេ​អង្គុយ​នៅ​ដី ឥត​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ ពួក​ក្រមុំៗ នៃ​ក្រុង​យេរូ‌សាឡិម​ក៏​សំយុង​ក្បាល​ដល់​ដី។

សូមមើលជំពូក ចម្លង




បរិទេវ 2:10
26 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​តាម៉ារ​យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​អាវ​ដ៏​ល្អ​ប្រណីត​នោះ​ចោល នាង​ទូល​ដៃ​លើ​ក្បាល រួច​ចេញ​ទៅ​ទាំង​ស្រែក​ផង។


នៅ​តាម​ផ្លូវ​ក្រុង គេ​ស្លៀក​បាវ​កាន់​ទុក្ខ ហើយ​គ្រប់ៗ​គ្នា​យំ​សោក​សង្រេង នៅ​លើ​ផ្ទះ និង​នៅ​តាម​ទី​ផ្សារ។


ពេល​នោះ ក្លិន​អសោច​នឹង​ជំនួស​ក្លិន​ទឹក​អប់ ច្រវាក់​នឹង​ជំនួស​ខ្សែ​ក្រវាត់ ក្បាល​ត្រងោល​នឹង​ជំនួស​សក់​ក្រង​យ៉ាង​ស្អាត សម្លៀក‌បំពាក់​កណ្ដាច់‌កណ្ដាច​នឹង​ជំនួស សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត សញ្ញា​ដែល​គេ​ដៅ​ជា​ទាសករ នឹង​ជំនួស​សម្ផស្ស​ដ៏​ស្អាត។


ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នឹង​យំ​សោក​សង្រេង កាន់​ទុក្ខ ដូច​ស្ត្រី​មេម៉ាយ​អង្គុយ​យំ​នៅ​លើ​ដី ព្រោះ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន។


លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​ស្តេច‌បរម‌រាជ​វាំង លោក​សេបណា ជា​ស្មៀន​ស្តេច ព្រម​ទាំង​លោក​យ៉ូអា ជា​កូន​របស់​លោក​អេសាភ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច នាំ​គ្នា​វិល​ទៅ​ជួប​ស្តេច​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ទូល​ជូន​ស្តេច​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្ដេច​ស្រុក​អាស្ស៊ីរី។


ក្រុង​បាប៊ី‌ឡូន​អើយ អ្នក​រលំ​ហើយ ចូរ​អង្គុយ​នៅ​ក្នុង​ធូលី​ដី​ទៅ! ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​ផ្ទាល់​នឹង​ដី​នេះ​ទៅ អ្នក​គ្មាន​បល្ល័ង្ក​ទៀត​ទេ។ គេ​លែង​ហៅ​អ្នក​ថា​ជា​ក្រុង​ដ៏​ល្អ​ប្រណីត ឬ​ក្រុង​ដ៏​សម្បូណ៌​សប្បាយ​ទៀត​ហើយ។


ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ចូរ​ធ្លាក់​ក្នុង​ទី​ងងឹត​ទៅ! គេ​នឹង​លែង​ហៅ​អ្នក​ថា​ជា ម្ចាស់​គ្រប់‌គ្រង​លើ​នគរ​នានា​ទៀត​ហើយ។


«ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ហើយ​សំងំ​ចាំ​ស្លាប់​នៅ​ទី​នោះ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ធ្វើ​ឲ្យ​យើង​វិនាស ទ្រង់​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុល ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ទ្រង់។


ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន ប្រជា‌ជន​ច្រើន​កុះ‌ករ បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី​មេម៉ាយ​បែប​នេះ! ក្រុង​ដ៏​រុង‌រឿង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ក្រុង​ដែល​ជា​ម្ចាស់‌ក្សត្រី​លើ​អាណា‌ខេត្ត​នានា ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី!


ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ប្រែ​ជា​ស្ងាត់​ជ្រងំ ដ្បិត​គ្មាន​នរណា​ឡើង​ទៅ ប្រារព្ធ​ពិធី​បុណ្យ​ទៀត​ទេ។ ទ្វារ​ក្រុង​បាក់​បែក​អស់ អ៊ីមុាំ​របស់​ក្រុង​នេះ​នាំ​គ្នា​យំ​ថ្ងូរ ស្រី​ក្រមុំ​នៅ​ក្រុង​នេះ​ត្រូវ​កើត​ទុក្ខ​ក្រៀម‌ក្រំ ហើយ​ក្រុង​នេះ​ផ្ទាល់​ត្រូវ​វេទនា​ឥត​ឧបមា។


ពេល​ណា​ទ្រង់​ធ្វើ​ទោស យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ដាច់​ឡែក​តែ​ឯង


អុលឡោះ‌តាអាឡា​ផ្ទាល់​បាន​កំចាត់‌កំចាយ​ពួក​គេ ទ្រង់​លែង​រវី‌រវល់​នឹង​ពួក​គេ។ គ្មាន​នរណា​គោរព​ពួក​អ៊ីមុាំ ឬ​អាណិត​មេត្តា​មនុស្ស​ចាស់​ជរា​ឡើយ។


អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​ឆ្ងាញ់ៗ បរិភោគ បែរ​ជា​ដាច់​ពោះ​ស្លាប់​នៅ​តាម​ផ្លូវ អស់​អ្នក​ដែល​ធ្លាប់​តែ​ស្លៀក​ពាក់​យ៉ាង​រុង​រឿង តាំង​ពី​ក្មេង​មក បែរ​ជា​នាំ​គ្នា​កាយ​សំរាម​រក​អាហារ​បរិភោគ។


ពួក​គេ​ព្យួរ​ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំ ហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។


ពួក​អះលី‌ជំអះ​លែង​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង ទៀត​ហើយ រីឯ​ពួក​យុវជន​ក៏​លែង​នាំ​គ្នា​ច្រៀង​ទៀត​ដែរ។


ពួក​គេ​នឹង​បន្លឺ​សំឡេង​ស្រណោះ​អ្នក ពួក​គេ​សោយ​សោក​យ៉ាង​ជូរ​ចត់ ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​ដេក​ននៀល​នៅ​ក្នុង​ផេះ។


ពួក​គេ​កោរ​សក់​កាន់​ទុក្ខ​អ្នក ពួក​គេ​ស្លៀក​បាវ ហើយ​នាំ​គ្នា​សោក​សង្រេង​យ៉ាង​ខ្លោច‌ផ្សា ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត កើត​ទុក្ខ​ស្រណោះ​អ្នក។


ពួក​គេ​ស្លៀក​បាវ​កាន់​ទុក្ខ ទាំង​ភ័យ​ញ័រ​រន្ធត់ ពួក​គេ​បាក់​មុខ ហើយ​កោរ​សក់​ទាំង​អស់​គ្នា។


ចូរ​សោក​សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខ ព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។


បច្ចុប្បន្ន‌កាល​នេះ​ជា​គ្រា​មួយ​ដ៏​លំបាក ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​ប្រាជ្ញា សុខ​ចិត្ត​នៅ​ស្ងៀម»។


នៅ​ថ្ងៃ​នោះ ស្រី​ក្រមុំ​ដ៏​ស្អាតៗ និង​កំលោះៗ នឹង​អស់​កម្លាំង​ដួល ដោយ​ស្រេក​ទឹក។


នៅ​ថ្ងៃ​នោះ សំរែក​ថ្ងូរ​នឹង​មក​ជំនួស ចំរៀង​សប្បាយ​នៅ​ក្នុង​ម៉ាស្ជិទ។ មាន​សាក‌សព​ពាស‌ពេញ ហើយ​មាន​ភាព​ស្ងាត់​ជ្រងំ​នៅ​គ្រប់​ទី​កន្លែង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ស្តេច​នៅ​ក្រុង​នីនីវេ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​ចុះ​ពី​រាជ​បល្ល័ង្ក ដោះ​អាវ​វែង​ចេញ ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ ព្រម​ទាំង​នៅ​លើ​ផេះ​ទៀត​ផង។


យ៉ូស្វេ និង​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ក្រាប​នៅ​ខាង​មុខ​ហិប​របស់អុលឡោះ‌តាអាឡា អោន​មុខ​ដល់​ដី​រហូត​ដល់​ល្ងាច ពួក​គាត់​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀងៗ​ខ្លួន។


គេ​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថាៈ“វេទនា​ហើយ! វេទនា​ហើយ! មហា​នគរ​ដែល​ធ្វើ​ឲ្យ​ពួក​ម្ចាស់​សំពៅ​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយ‌សារ​តែ​ភោគ​សម្បត្តិ​របស់​ក្រុង​នេះ។ ក្នុង​ពេល​តែ​មួយ​ម៉ោង​ក្រុង​នេះ​ទៅ​ជា​ស្ងាត់​ជ្រងំ!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម