ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 2:11 - អាល់គីតាប

ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេច‌ខ្ទាំ ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។ កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ ក្នុង​បុរី​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ភ្នែក​របស់​ខ្ញុំ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​កូន​តូច​នឹង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេច‌ខ្ទាំ ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។ កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ ក្នុង​បុរី​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ​កូន​តូច នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង

សូមមើលជំពូក



បរិទេវ 2:11
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាញ់​ព្រួញ​មក​លើ​ខ្ញុំ ពី​គ្រប់​ទិស‌ទី ទ្រង់​ទម្លុះ​ខ្ញុំ​ត្រង់​ចង្កេះ ដោយ​ឥត​មេត្តា ទ្រង់​ធ្វើ​ឲ្យ​ប្រមាត់​ខ្ញុំ​ធ្លាយ​ចេញ​មក​លើ​ដី។


ចិត្ត​របស់​ខ្ញុំ​តប់‌ប្រមល់ ឥត​ឈប់​ឈរ ទុក្ខ​លំបាក​កើត​មាន​ដល់​ខ្ញុំ​រៀង​រាល់​ថ្ងៃ។


ខ្ញុំ​ខំ​ប្រឹង​រង់‌ចាំ​មើល​បន្ទូល​សន្យា របស់​ទ្រង់ ខ្ញុំ​ពោល​ថា «តើ​ដល់​ពេល​ណា ទើប​ទ្រង់​សំរាល​ទុក្ខ​ខ្ញុំ?»។


កម្លាំង​របស់​ខ្ញុំ​កាន់​តែ​ខ្សោយ​ទៅៗ ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ ឆ្អឹង​ខ្ញុំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ខ្ញុំ រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​កំពុង​តែ​មាន​អាសន្ន! ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក ព្រលឹង និង​រូប​កាយ​ខ្ញុំ​កាន់​តែ​សោក​សង្រេង។


ខ្ញុំ​អស់​កម្លាំង ខ្សោះ​ល្វើយ ហើយ​ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ឈឺ​ចុក​ចាប់​ហួស​ប្រមាណ។


ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លក់​មុខ ភ្នែក​ខ្ញុំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ខ្ញុំ។


ខ្ញុំ​លែង​មាន​កម្លាំង​ស្រែក​ហៅ ឲ្យ​គេ​ជួយ​ទៀត​ហើយ ព្រោះ​ខ្ញុំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​ក ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ទ្រង់​រហូត​ដល់​ផ្សា​ភ្នែក។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​រវី‌រវល់​នឹង​ខ្ញុំ​អី ទុក​ឲ្យ​ខ្ញុំ​យំ​សោក​យ៉ាង​ជូរ​ចត់​ទៅ មិន​បាច់​ខ្វល់​ខ្វាយ​នឹង​សំរាល​ទុក្ខ​ខ្ញុំ ព្រោះ​តែ​ទីក្រុង​នៃ​ប្រជា‌ជន​របស់​ខ្ញុំ ត្រូវ​អន្តរាយ​នោះ​ឡើយ


ខ្ញុំ​ស្រែក​យំ​ដូច​សត្វ​ត្រចៀក​កាំ ខ្ញុំ​ថ្ងូរ​ដូច​ព្រាប ភ្នែក​ខ្ញុំ​សម្លឹង​មើល​ទៅ​លើ​មេឃ ទាំង​ទុក្ខ​សោក ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​វេទនា​ខ្លាំង​ណាស់ សូម​ជួយ​ស្រោច​ស្រង់​ខ្ញុំ​ផង!


កូន​ចៅ​របស់​អ្នក​ដួល​ដេក​នៅ​តាម​ដង​ផ្លូវ ពួក​គេ​កំរើក​លែង​រួច ដូច​សត្វ​ជាប់​អន្ទាក់ ព្រោះអុលឡោះ‌តាអាឡា​ខឹង​ចំពោះ​ពួក​គេ ម្ចាស់​របស់​អ្នក​គំរាម​កំហែង​ពួក​គេ។


ចូរ​អ្នក​ប្រកាស​ពាក្យ​នេះ​ថា: “ទឹក​ភ្នែក​របស់​យើង​ហូរ​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ស្រាក‌ស្រាន្ត​ឡើយ ដ្បិត​នាង​ព្រហ្មចារី គឺ​ក្រុង​នៃ​ប្រជា‌ជន​របស់​យើង ត្រូវ​វិនាស​អន្តរាយ និង​ត្រូវ​របួស​ជា​ទម្ងន់។


ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ឱរា ចិត្ត​ខ្ញុំ​ប្រេះ‌ឆា​ពន់​ប្រមាណ ចិត្ត​ខ្ញុំ​អន្ទះ‌សា ពុំ​អាច​នៅ​ស្ងៀម​បាន​ឡើយ ដ្បិត​ខ្ញុំ​ឮ​សំឡេង​ត្រែ និង​សំរែក​ប្រកាស​ប្រយុទ្ធ។


ឥឡូវ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល និង​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​បាប​ខ្លួន​ឯង​ខ្លាំង​យ៉ាង​នេះ គឺ​អ្នក​រាល់​គ្នា​យក​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ចេញ​ពី​ស្រុក​យូដា ធ្វើ​ឲ្យ​ហិន‌ហោច ឥត​មាន​នៅ​សេស‌សល់​នរណា​ម្នាក់​ដូច្នេះ?


សំរែក​យំ​សោក​នៃ​ប្រជា‌ជន​របស់​ខ្ញុំ លាន់​ឮ​ពី​ដែន​ដី​ដ៏​សែន​ឆ្ងាយ អុលឡោះ‌តាអាឡា​លែង​នៅ​ក្រុង​ស៊ីយ៉ូន​ហើយ​ឬ? ក្រុង​ស៊ីយ៉ូន​លែង​មាន​ស្តេច​ហើយ​ឬ? «ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹង ដោយ‌សារ​រូប​ព្រះ​ក្លែង‌ក្លាយ​ជា​ព្រះ​ឥត​បាន​ការ របស់​សាសន៍​ដទៃ​ដូច្នេះ?»។


ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​យំ​ថ្ងូរ គេ​ចង់​បាន​អាហារ​បរិភោគ គេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ អុលឡោះ‌តាអាឡា​អើយ សូម​មើល​មក​ខ្ញុំ​ផង ខ្ញុំ​អាម៉ាស់​មុខ​ខ្លាំង​ណាស់!


ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ស្រាក‌ស្រាន្ត ខ្ញុំ​យំ​សោក​ស្រណោះ​អ្នក​ទាំង​នោះ គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ខ្ញុំ គ្មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​រស់​រាន ឡើង​វិញ​ឡើយ។ កូន​ចៅ​របស់​ខ្ញុំ​ត្រូវ​វិនាស ព្រោះ​ខ្មាំង​សត្រូវ​មាន​កម្លាំង​ជាង។


អុលឡោះ‌តាអាឡា​អើយ សូម​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ចិត្ត​ឥត​ឧបមា ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា​ជា​ខ្លាំង ដ្បិត​ខ្ញុំ​ពិត​ជា​បាន​បះ‌បោរ​ប្រឆាំង នឹង​ទ្រង់​មែន! នៅ​ខាង​ក្រៅ សត្រូវ​កាប់​សម្លាប់ នៅ​ខាង​ក្នុង ដូច​នរ៉កា។


ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ខ្លោច‌ផ្សា យើង​ខ្ញុំ​យំ​រហូត​ដល់​ហើម​ភ្នែក។


ដ្បិត​នៅ​ថ្ងៃ​ក្រោយ​នឹង​មាន​គេ​ពោល​ថា “ស្ដ្រី​ណា​ឥត​កូន ស្ដ្រី​ណា​មិន​បង្កើត​កូន និង​ស្ដ្រី​ណា​មិន​ដែល​បំបៅ​កូន ស្ដ្រី​នោះ​ពិត​ជា​មាន​សុភ‌មង្គល​មែន”។


ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ រហូត​ទាល់​តែ​លែង​មាន​កម្លាំង​យំ​ទៀត។