ទំនុកតម្កើង 69:3 - អាល់គីតាប3 ខ្ញុំលែងមានកម្លាំងស្រែកហៅ ឲ្យគេជួយទៀតហើយ ព្រោះខ្ញុំស្រែករហូតដល់ស្ងួតបំពង់ក ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំទន្ទឹងរង់ចាំទ្រង់រហូតដល់ផ្សាភ្នែក។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ទូលបង្គំអស់កម្លាំងដោយសារតែការស្រែកហៅរបស់ទូលបង្គំ បំពង់កទូលបង្គំបានស្ងួតហើយ; ភ្នែកទូលបង្គំបានស្រវាំង ទាំងរំពឹងលើព្រះនៃទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ទូលបង្គំល្វើយ ដោយសារសម្រែករបស់ទូលបង្គំ បំពង់កទូលបង្គំស្ងួតហើយ ភ្នែកទូលបង្គំទៅជាស្រវាំង ដោយសារទន្ទឹងរង់ចាំព្រះនៃទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ទូលបង្គំលែងមានកម្លាំងស្រែកហៅ ឲ្យគេជួយទៀតហើយ ព្រោះទូលបង្គំស្រែករហូតដល់ស្ងួតបំពង់ក ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គរហូតដល់ផ្សាភ្នែក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ទូលបង្គំល្វើយ ដោយការអំពាវនាវរបស់ទូលបង្គំ បំពង់កនៃទូលបង្គំខះហើយ ភ្នែកទូលបង្គំស្រវាំងទៅ ដោយរង់ចាំមើលផ្លូវព្រះនៃទូលបង្គំ។ សូមមើលជំពូក |