Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 2:12 - អាល់គីតាប

12 ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយ ពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង ដូច​អ្នក​របួស ហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 វា​សួរ​ដល់​ម្តាយ​ថា «តើ​អង្ករ និង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា?» ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយ ពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង ដូច​អ្នក​របួស ហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 វា​សួរ​ដល់​ម្តាយ​ថា តើ​អង្ករនឹង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ

សូមមើលជំពូក ចម្លង




បរិទេវ 2:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ជីវិត​របស់​ខ្ញុំ​កំពុង​តែ​រលត់ គ្មាន​អ្វី​សំរាល​ទុក្ខ​វេទនា​របស់​ខ្ញុំ​បាន​ទេ។


ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជា‌ជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ដំណាក់​របស់​ទ្រង់ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​គុណ​ទ្រង់។


ប្រជា‌ជន​អើយ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត លើ​ទ្រង់ គ្រប់​ពេល​វេលា​ទៅ ចូរ​ជម្រាប​ទ្រង់ ពី​ទុក្ខ​កង្វល់​របស់​អ្នក​រាល់​គ្នា ដ្បិត​អុលឡោះ​ជា​ជំរក​របស់​យើង។


កូន​ចៅ​របស់​អ្នក​ដួល​ដេក​នៅ​តាម​ដង​ផ្លូវ ពួក​គេ​កំរើក​លែង​រួច ដូច​សត្វ​ជាប់​អន្ទាក់ ព្រោះអុលឡោះ‌តាអាឡា​ខឹង​ចំពោះ​ពួក​គេ ម្ចាស់​របស់​អ្នក​គំរាម​កំហែង​ពួក​គេ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់ ឲ្យ​គាត់​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន គាត់​នឹង​ចែក​ជយ‌ភ័ណ្ឌ​រួម​ជា​មួយ ពួក​កាន់​អំណាច ព្រោះ​គាត់​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ រហូត​ដល់​បាត់​បង់​ជីវិត និង​សុខ​ចិត្ត​ឲ្យ គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​ជន​ឧក្រិដ្ឋ ដ្បិត​គាត់​ទទួល​យក​បាប​របស់​មនុស្ស​ទាំង​អស់ មក​ដាក់​លើ​ខ្លួន​គាត់ ព្រម​ទាំង​ទូរអា‌អង្វរ​ឲ្យ​មនុស្ស​បាប​ផង”។


ពួក​គេ​នឹង​បំផ្លាញ​ស្រូវ បំផ្លាញ​អាហារ របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ របស់​អ្នក​រាល់​គ្នា ពួក​គេ​កំទេច​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ឧទុម្ពរ​របស់​អ្នក​រាល់​គ្នា ហើយ​រំលាយ​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ពឹង​ផ្អែក។


ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​យំ​ថ្ងូរ គេ​ចង់​បាន​អាហារ​បរិភោគ គេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ អុលឡោះ‌តាអាឡា​អើយ សូម​មើល​មក​ខ្ញុំ​ផង ខ្ញុំ​អាម៉ាស់​មុខ​ខ្លាំង​ណាស់!


កូន​តូចៗ​របស់​គេ​ស្រេក​ទឹក​ខះ​ក ក្មេងៗ​នាំ​គ្នា​យំ​ទារ​រក​បាយ តែ​គ្មាន​នរណា​យក​អ្វី​មក​បញ្ចុក​វា​ទេ។


យើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​នេះ យើង​នឹង​កាច់​បំបាក់​ដៃ​របស់​ស្ដេច​ស្រុក​អេស៊ីប ហើយ​ស្ដេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រោះ​តែ​របួស​ជិត​ស្លាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម