ទោះបីទ្រង់ឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅទ្រង់ក៏ដោយ ក៏ខ្ញុំមិនជឿថា ទ្រង់ផ្ទៀង ស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំដែរ។
បទចម្រៀងសាឡូម៉ូន 2:14 - អាល់គីតាប ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួន នៅតាមក្រហែងថ្ម សូមបង្ហាញមុខឲ្យបងឃើញផង សូមបន្លឺសំឡេងឲ្យបងឮផង ដ្បិតសំឡេងរបស់អូនពីរោះ ហើយមុខរបស់អូនស្អាតណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រាបអើយ ឯងនៅតែក្នុងក្រហែងថ្ម ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី សូមឲ្យយើងឃើញមុខឯង ហើយស្តាប់សំឡេងឯងផង ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួន នៅតាមក្រហែងថ្ម សូមបង្ហាញមុខឲ្យបងឃើញផង សូមបន្លឺសំឡេងឲ្យបងឮផង ដ្បិតសំឡេងរបស់អូនពីរោះ ហើយមុខរបស់អូនស្អាតណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រាបអញអើយ ឯងនៅតែក្នុងក្រហែងថ្ម ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី សូមឲ្យអញឃើញមុខឯង ហើយស្តាប់សំឡេងឯងផង ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។ |
ទោះបីទ្រង់ឆ្លើយតបមកខ្ញុំ នៅពេលខ្ញុំស្រែកហៅទ្រង់ក៏ដោយ ក៏ខ្ញុំមិនជឿថា ទ្រង់ផ្ទៀង ស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំដែរ។
នៅថ្ងៃស្តេចកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកជួបស្តេច នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
ប៉ុន្តែ ទ្រង់ជាម្ចាស់ដ៏វិសុទ្ធដែលនៅលើបល្ល័ង្ក ហើយជនជាតិអ៊ីស្រអែលតែងនាំគ្នា សរសើរតម្កើងទ្រង់។
ដ្បិតស្តេចពេញចិត្ត នឹងសម្ផស្សរបស់នាងខ្លាំងណាស់ ចូរគោរពស្តេចទៅ គាត់ជាម្ចាស់របស់នាងហើយ។
ប្រជារាស្ត្រនៅក្រុងទីរ៉ុសនឹងនាំរបស់ មកជូននាង អ្នកមានទាំងឡាយនឹងនាំគ្នា មកផ្គាប់ផ្គុននាង។
អ្នកលើកតម្កើងយើង គឺអ្នកដែលជូនពាក្យ អរគុណទុកជាជំនូន ហើយយើងនឹងសង្គ្រោះអស់អ្នក ដែលដើរតាមមាគ៌ារបស់យើង»។
រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នា នៅសម្រាកក្នុងជំរំដូច្នេះទៅវិញ? មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់ ជាប់ពេញស្លាបវាដែរ ហើយរោមវាចាំងចែងទៅដោយមាស។
សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ទ្រង់ ដែលកំពុងតែអស់សង្ឃឹមនេះ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងដ៏សាហាវ សូមកុំបំភ្លេចប្រជារាស្ត្រដ៏កំសត់ទុគ៌ត របស់ទ្រង់ជារៀងរហូតឡើយ។
យើងជាអុលឡោះដែលឪពុកអ្នកតែងគោរពបម្រើ គឺជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប»។ ម៉ូសាខ្ទប់មុខ ព្រោះមិនហ៊ានមើលអុលឡោះ។
អុលឡោះតាអាឡាមិនពេញចិត្តនឹងគូរបានរបស់មនុស្សអាក្រក់ឡើយ តែទ្រង់ទទួលពាក្យទូរអាអង្វររបស់មនុស្សទៀងត្រង់។
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! អូនល្អដាច់គេ! កែវភ្នែករបស់អូនមានសម្រស់ដូចសត្វព្រាប។
ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែខ្ញុំមានរូបឆោមល្អណាស់ គឺល្អដូចជំរំនៅស្រុកកេដារ និងដូចកំរាលព្រំរបស់ស្តេចស៊ូឡៃម៉ាន។
ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ ប្រសិនបើនាងមិនដឹងទេ ចូរដើរតាមដានរបស់ហ្វូងចៀម ហើយឃ្វាលពពែរបស់នាង នៅក្បែរខ្ទមរបស់ពួកគង្វាលចុះ!
ខ្ញុំបានគេងលក់ទៅហើយ តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។ ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា: ប្អូនស្រីសម្លាញ់ចិត្តបងអើយ ចូរបើកទ្វារឲ្យបងផង អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។ ក្បាលរបស់បងទទឹកជោក ដោយសន្សើមដែលធ្លាក់នៅពេលយប់។
អូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយ មានគេលួចស្ដាប់សំឡេងរបស់អូន។ ចូរបន្លឺសំឡេងឲ្យបងឮផង!
គេនឹងនាំគ្នាចូលទៅពួនក្នុងគុហា និងក្រហែងភ្នំ ដើម្បីគេចឲ្យផុតពីកំហឹងរបស់អុលឡោះតាអាឡា ហើយគេចឲ្យផុតពីភាពដ៏ថ្កុំថ្កើងនៃសិរីរុងរឿងរបស់ទ្រង់ នៅពេលទ្រង់ក្រោកឡើងធ្វើឲ្យមានការភ័យតក់ស្លុតលើផែនដី។
មែនហើយ! អុលឡោះតាអាឡាសំរាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ទ្រង់សំរាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺទ្រង់នឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ទ្រង់នឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់អុលឡោះតាអាឡា។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសំរែកសប្បាយរីករាយ ព្រមទាំងមានបទចំរៀងអរគុណ និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។
ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញស្តេច ជាអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល»។
តើអ្នកទាំងនោះជានរណា? ពួកគេរសាត់មកដូចពពក និងដូចព្រាបដែលហើរមករកសំបុកវាវិញ។
ប្រជាជនស្រុកម៉ូអាប់អើយ ចូរនាំគ្នាបោះបង់ចោលទីក្រុង ហើយទៅរស់នៅតាមក្រហែងថ្ម ដូចសត្វព្រាប ធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំ!
ចិត្តអួតអាងរបស់អ្នកបញ្ឆោតខ្លួនឯង តែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេ អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំ ប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នក ឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្ដី ក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ្នកដែលគេចខ្លួនរួច នាំគ្នារត់ទៅរស់នៅតាមភ្នំ ដូចព្រាបរស់នៅតាមជ្រលងភ្នំ។ ពួកគេទាំងអស់គ្នាស្រែកថ្ងូរ ព្រោះតែកំហុសដែលម្នាក់ៗបានប្រព្រឹត្ត។
អុលឡោះតាអាឡាអើយ! មានតែទ្រង់ទេដែលសុចរិត រីឯយើងខ្ញុំ សព្វថ្ងៃនេះ យើងខ្ញុំត្រូវអាម៉ាស់ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹម និងជនជាតិអ៊ីស្រអែលទាំងមូល ទាំងអ្នកនៅជិត និងអ្នកនៅឆ្ងាយដែលទ្រង់បណ្ដេញឲ្យទៅរស់នៅតាមស្រុកទាំងប៉ុន្មាន ព្រោះតែយើងខ្ញុំបានប្រព្រឹត្តខុសចំពោះទ្រង់។
ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯង អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកន្លែងខ្ពស់ៗ អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ ចុះទៅដីបានទេ!”។
«ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្ដស្លូតត្រង់ដូចសត្វព្រាប។
ពេលអ៊ីសាទទួលពិធីជ្រមុជទឹករួចហើយ គាត់ងើបឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ អ៊ីសាឃើញរសអុលឡោះចុះមកដូចសត្វព្រាប មកសណ្ឋិតលើគាត់។
អាល់ម៉ាហ្សៀសពេញចិត្តនាំក្រុមជំអះនេះមកជូនគាត់ផ្ទាល់ ជាក្រុមជំអះដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឲ្យបានទៅជាបរិសុទ្ធ ឥតសៅហ្មង។
តែឥឡូវនេះ អុលឡោះបានសំរុះសំរួលបងប្អូនឲ្យជានានឹងទ្រង់វិញ ដោយបុត្រាដែលកើតមកជាមនុស្ស បានស្លាប់ ដើម្បីឲ្យបងប្អូនបានបរិសុទ្ធឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះទ្រង់។
យើងត្រូវនាំគ្នាចូលទៅជិតគាត់ដោយចិត្ដទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្ដបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកបរិសុទ្ធផង។
ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃក្តីមេត្តារបស់អុលឡោះ ទាំងទុកចិត្ដ ដើម្បីឲ្យបានទទួលចិត្តមេត្ដា និងក្តីមេត្តានៃអុលឡោះទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។
តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ដរបស់បងប្អូនដោយគ្រឿងលំអដែលមិនចេះរលាយ ហើយមានតម្លៃដ៏លើសលប់នៅចំពោះអុលឡោះនោះវិញ គឺមានចិត្ដស្លូតបូត ស្រគត់ស្រគំ។
អុលឡោះអាចការពារបងប្អូន មិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ទ្រង់ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។
កាលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកអះលីជំអះទាំងម្ភៃបួននាក់នាំគ្នាក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ពិណមួយ និងកាន់ពែងមាស ពេញទៅដោយគ្រឿងក្រអូប ដែលជាពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធ។