Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 5:27 - អាល់គីតាប

27 អាល់ម៉ា‌ហ្សៀស​ពេញ​ចិត្ត​នាំ​ក្រុម‌ជំអះ​នេះ​មក​ជូន​គាត់​ផ្ទាល់ ជា​ក្រុម‌ជំអះ​ដ៏​រុង‌រឿង ឥត​ស្លាក​ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​បាន​ទៅ​ជា​បរិសុទ្ធ ឥត​សៅ‌ហ្មង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ដើម្បីឲ្យ​ព្រះអង្គ​បាន​រៀបចំ​ក្រុមជំនុំ​មួយ​ដ៏ល្អរុងរឿង​សម្រាប់​អង្គទ្រង់ ដែល​គ្មាន​ស្នាមគគ្រក់ ជ្រីវជ្រួញ ឬ​អ្វីមួយ​ដូច​យ៉ាងនោះ​ឡើយ គឺ​ឲ្យ​បាន​វិសុទ្ធ និង​ឥតសៅហ្មង​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ហើយ​ដើម្បី​ឲ្យ​ព្រះអង្គ​បាន​ថ្វាយ​ក្រុមជំនុំ​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​នោះ​ដល់​អង្គ​ទ្រង់​ ដោយ​គ្មាន​ស្លាក​ស្នាម​ គ្មាន​ជ្រីវជ្រួញ​ ឬ​អ្វី​មួយ​យ៉ាង​នោះ​ឡើយ​ គឺ​ឲ្យ​បាន​បរិសុទ្ធ​ និង​ឥត​បន្ទោស​បាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដើម្បី​ថ្វាយ​ក្រុម​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ ទុក​ជា​ក្រុម​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​មួយ​ដូច​នោះ​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នាំ​ក្រុម‌ជំនុំ​នេះ​មក​ថ្វាយ​ព្រះអង្គ​ផ្ទាល់ ជា​ក្រុម‌ជំនុំ​ដ៏​រុងរឿង ឥត​ស្លាក‌ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​ទៅ​ជា​វិសុទ្ធ* ឥត​សៅ‌ហ្មង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ប្រយោជន៍​នឹង​ថ្វាយ​ពួក​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ពួក​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​ឲ្យ​ដូច​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ

សូមមើលជំពូក ចម្លង




អេភេសូរ 5:27
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្ចាស់‌ក្សត្រី​នៅ​ក្នុង​បរម‌រាជ‌វាំង នាង​មាន​រូប​ឆោម​លោម​ពណ៌​ស្អាត​ល្អ​ណាស់ អាវ‌វែង​របស់​នាង​លំអ​ទៅ​ដោយ​មាស។


ឱ​ក្រុង​របស់​អុលឡោះ​អើយ គេ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ្នក ដោយ​ពោល​ថា: - សម្រាក


ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់ អូន​ល្អ​ឥត​ខ្ចោះ។


អ្នក​នឹង​ប្រៀប​ដូច​ជា​ភួង​ជ័យ​ដ៏​ល្អ​ប្រណីត នៅ​ក្នុង​ដៃ​របស់អុលឡោះ‌តាអាឡា និង​ជា​មកុដ​រាជ្យ​ក្នុង​ដៃ​នៃ​ម្ចាស់​របស់​អ្នក។


ក្រុង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អំណរ​សប្បាយ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។ ពេល​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ឮ​ដំណឹង​ថា យើង​ឲ្យ​ពរ​ដល់​ក្រុង​នេះ គេ​នឹង​នាំ​គ្នា​លើក​តម្កើង​យើង គេ​នឹង​ស្ងើច​សរសើរ ហើយ​រំជួល​ចិត្ត​ដោយ​ឃើញ​សុភ‌មង្គល និង​ភាព​ចំរុង​ចំរើន​គ្រប់​យ៉ាង ដែល​យើង​ផ្ដល់​ឲ្យ​ក្រុង​នេះ»។


ព្រោះ​ខ្ញុំ​ប្រច័ណ្ឌបង​ប្អូន​ដោយ​ចិត្ដ​ប្រច័ណ្ឌ​មក​ពី​អាល់ម៉ា‌ហ្សៀស ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បង​ប្អូន ឲ្យ​ធ្វើ​ជា​គូ​ដណ្ដឹង​នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បង​ប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារី យក​ទៅ​ជូន​អាល់ម៉ា‌ហ្សៀស។


យើង​ដឹង​ថា អុលឡោះ​ដែល​បាន​ប្រោស​អ៊ីសា‌ជាអម្ចាស់​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​អ៊ីសា​ដែរ ព្រម​ទាំង​នាំ​យើង​ទៅ​នៅ​ក្បែរ​អ៊ីសា​រួម​ជា​មួយ​បង​ប្អូន​ថែម​ទៀត​ផង។


អុលឡោះ​បាន​ជ្រើស‌រើស​យើង​ក្នុង​អាល់ម៉ា‌ហ្សៀស តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ទ្រង់ ព្រោះ​ទ្រង់​ស្រឡាញ់​យើង។


តែ​ឥឡូវ​នេះ អុលឡោះ​បាន​សំរុះ‌សំរួល​បង​ប្អូន​ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ ដោយ​បុត្រា​ដែល​កើត​មក​ជា​មនុស្ស បាន​ស្លាប់ ដើម្បី​ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ​ឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ទ្រង់។


ដូច្នេះ យើង​ផ្សព្វ‌ផ្សាយ​ដំណឹង​អំពី​អាល់ម៉ា‌ហ្សៀស​នេះ​ហើយ យើង​ដាស់‌តឿន និង​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​គ្នា ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។


សូម​អុលឡោះ ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ​ប្រោស​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង។ សូម​ទ្រង់​ថែ​រក្សា​ខ្លួន​បង​ប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង​មក។


ចំណង់​បើ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​រស‌អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច អាល់ម៉ា‌ហ្សៀស​បាន​ជូន​ខ្លួន​គាត់​ផ្ទាល់​ទៅ​អុលឡោះ ទុក​ដូច​ជា​គូរបាន​ឥត​សៅ‌ហ្មង។


គឺ​ដោយ‌សារ​ឈាម​ដ៏​ថ្លៃ​វិសេស​របស់​អាល់ម៉ា‌ហ្សៀស ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម។


ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បង​ប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា ឲ្យ​អុលឡោះ​ឃើញ​ថា បង​ប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បង​ប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ដ។


ចូរ​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ ទាំង​ទន្ទឹង​រង់‌ចាំ​ចិត្ត​មេត្ដា‌ករុណា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង ដើម្បី​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ផង។


អុលឡោះ​អាច​ការ‌ពារ​បង​ប្អូន មិន​ឲ្យ​មាន​កំហុស ព្រម​ទាំង​ឲ្យ​ឈរ​នៅ​មុខ​សិរី‌រុង‌រឿង​របស់​ទ្រង់ ឥត​សៅ‌ហ្មង និង​មាន​អំណរ​សប្បាយ​ទៀត​ផង។


អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង​នឹង​ស្ដ្រីៗឡើយ គឺ​គេ​នៅ​ព្រហ្មចារី​ទាំង​អស់​គ្នា។ កូន​ចៀម​ទៅ​ទី​ណា គេ​ក៏​នាំ​គ្នា​ទៅ​ទី​នោះ​តាម​គាត់​ដែរ។ គាត់​បាន​លោះ​គេ​ចេញ​ពី​ចំណោម​មនុស្ស​លោក​មក ទុក​ជា​ផល​ដំបូង​ជូន​អុលឡោះ និង​ជូន​កូន​ចៀម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម