Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 60:8 - អាល់គីតាប

8 តើ​អ្នក​ទាំង​នោះ​ជា​នរណា? ពួក​គេ​រសាត់​មក​ដូច​ពពក និង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 តើ​អ្នកទាំងនេះ​ជា​នរណា ដែល​ហើរ​មក​ដូចជា​ពពក និង​ដូចជា​ព្រាប​មករក​បង្អួច​របស់វា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 តើ​ពួក​ណា​ហ្ន៎ ដែល​រសាត់​មក​ដូច​ជា​ពពក ហើយ​ហើរ​មក​ឯ​បង្អួច​របស់​ខ្លួន​គ្រប់​គ្នា ដូច​ជា​ព្រាប?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 តើ​អ្នក​ទាំង​នោះ​ជា​នរណា? ពួក​គេ​រសាត់​មក​ដូច​ពពក និង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តើ​ពួក​ណា​ហ្ន៎ ដែល​រសាត់​មក​ដូច​ជា​ពពក ហើយ​ហើរ​មក​ឯ​បង្អួច​របស់​ខ្លួន​គ្រប់​គ្នា ដូច​ជា​ព្រាប​នោះ

សូមមើលជំពូក ចម្លង




អេសាយ 60:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី​អើយ ចូរ​នាំ​គ្នា​បែរ​មក​រក​យើង យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដ្បិត​យើង​ជា​អុលឡោះ ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទៀត​ទេ។


ពេល​នោះ អ្នក​នឹង​រិះ‌គិត​ថា តើ​នរណា​បាន​បង្កើត​កូន​ចៅ​ឲ្យ​ខ្ញុំ ដ្បិត​ពី​មុន ខ្ញុំ​បាត់​បង់​កូន​អស់​ហើយ ខ្ញុំ​ពុំ​អាច​បង្កើត​កូន​បាន​ទៀត​ឡើយ។ ខ្ញុំ​ត្រូវ​គេ​ជន្លៀស​ឲ្យ​ទៅ​នៅ​ដាច់​ឡែក ដូច្នេះ តើ​នរណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ? ខ្ញុំ​នៅ​ឯកោ​តែ​ម្នាក់​ឯង ចុះ​អ្នក​ទាំង​នេះ​មក​ពី​ណា?


ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗ របស់​អ្នក​មក​ដែរ។


ពួក​គេ​ប្រញាប់​រត់​ចេញ​ពី​ស្រុក​អេស៊ីប ដូច​ហ្វូង​ចាប​ទាំង​ញ័រ​រន្ធត់ ហើយ​រត់​ចេញ​ពី​ស្រុក​អាស្ស៊ីរី​ដូច​ហ្វូង​ព្រាប យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​លំ‌នៅ‌ដ្ឋាន របស់​ខ្លួន​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


មាន​មនុស្ស​មក​ពី​ទិស​ទាំង​បួន ចូល​រួម​ពិធី​ជប់‌លៀង​ក្នុង​នគរ​អុលឡោះ។


ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​ឲ្យ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះ‌បង់​អំពើ​បាប​ដែល​រឹប‌រួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​អុលឡោះ​ដាក់​ឲ្យ​យើង​រត់។


ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ​ឃើញ​មហា‌ជន​ដ៏​ច្រើន​កុះ‌ករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន​ឡើយ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ភាសា។ ពួក​គេ​ពាក់​អាវ​ស​វែង​ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ធាង​ទន្សែ​នៅ​ដៃ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម