រីឯបញ្ញត្តិ ហ៊ូកុំ វិន័យ ក្រឹត្យវិន័យ និងបទបញ្ជាដែលទ្រង់បានចែងទុកសម្រាប់អ្នករាល់គ្នានោះ ត្រូវប្រតិបត្តិតាមជារៀងរាល់ថ្ងៃ ហើយមិនត្រូវគោរពកោតខ្លាចព្រះដទៃឡើយ។
នេហេមា 9:13 - អាល់គីតាប ទ្រង់ចុះមកលើភ្នំស៊ីណៃ ទ្រង់មានបន្ទូលពីលើមេឃ មកពួកគេ ហើយប្រទានហ៊ូកុំដ៏ត្រឹមត្រូវ ជាការពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗមកឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលមកកាន់ពួកគេពីលើមេឃ ប្រទានឲ្យពួកគេមានវិន័យដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាដ៏ល្អ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយាងចុះមកលើភ្នំស៊ីណៃ ព្រះអង្គមានព្រះបន្ទូលពីលើមេឃ មកពួកគេ ហើយប្រទានវិន័យដ៏ត្រឹមត្រូវ ក្រឹត្យវិន័យ*ដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗ មកឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានយាងចុះមកលើភ្នំស៊ីណាយ ហើយមានបន្ទូលនឹងគេពីលើមេឃមក ព្រមទាំងប្រទានឲ្យមានច្បាប់យុត្តិធម៌ដ៏ត្រឹមត្រូវ នឹងក្រិត្យវិន័យដ៏ពិត ហើយបញ្ញត្ត នឹងក្រិត្យក្រមដ៏ល្អដល់គេ |
រីឯបញ្ញត្តិ ហ៊ូកុំ វិន័យ ក្រឹត្យវិន័យ និងបទបញ្ជាដែលទ្រង់បានចែងទុកសម្រាប់អ្នករាល់គ្នានោះ ត្រូវប្រតិបត្តិតាមជារៀងរាល់ថ្ងៃ ហើយមិនត្រូវគោរពកោតខ្លាចព្រះដទៃឡើយ។
លោកអែសរ៉ាមកពីស្រុកបាប៊ីឡូន គាត់ជាបណ្ឌិតខាងហ៊ូកុំ ហើយស្គាល់ហ៊ូកុំរបស់ណាពីម៉ូសាយ៉ាងជ្រៅជ្រះ គឺហ៊ូកុំដែលអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ប្រទានឲ្យ។ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់ បានជួយគាត់ ហេតុនេះហើយ ទើបស្តេចប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់គាត់។
គោលការណ៍នៃបន្ទូលរបស់ទ្រង់ ជាសេចក្ដីពិត ហើយហ៊ូកុំទាំងប៉ុន្មានដែលទ្រង់សម្រេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
គាត់ប្រាប់ពួកគេវិញថា៖ «អុលឡោះតាអាឡាបានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃឈប់សម្រាក ជាថ្ងៃបរិសុទ្ធដែលត្រូវញែកជូនអុលឡោះតាអាឡា ចូរចំអិនអ្វីដែលអ្នករាល់គ្នាត្រូវចំអិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។
ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃឲ្យប្រជាជនទាំងអស់ឃើញ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់កូនចៅអ៊ីស្រអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក ថាយើងនិយាយជាមួយអ្នករាល់គ្នា ពីលើមេឃមក។
សូមទ្រង់ហែកផ្ទៃមេឃ ហើយចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក ចំពោះទ្រង់។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ កិត្តិនាមរបស់ទ្រង់។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ ចំពោះទ្រង់។
តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ ម្ចាស់ណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល ជឿសង្ឃឹមលើទ្រង់ឡើយ គឺមានតែទ្រង់ប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។
អុលឡោះមកពីស្រុកថេម៉ាន ម្ចាស់ដ៏វិសុទ្ធមកពីភ្នំប៉ារ៉ាន។ - សម្រាក ភាពថ្កុំថ្កើងរបស់ទ្រង់ចែងចាំង ពាសពេញផ្ទៃមេឃ ហើយផែនដីទាំងមូលសរសើរតម្កើងទ្រង់។
ប្រសិនបើខ្ញុំធ្វើកិច្ចការណា ដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំយល់ស្របនឹងហ៊ូកុំ ហើយទទួលស្គាល់ថា ហ៊ូកុំពិតជាល្អមែន។
«អុលឡោះតាអាឡាមកពីភ្នំស៊ីណៃ ទ្រង់ក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ទ្រង់បំភ្លឺប្រជារាស្ត្ររបស់ទ្រង់ពីភ្នំប៉ារ៉ាន ទ្រង់មកជាមួយម៉ាឡាអ៊ីកាត់យ៉ាងច្រើនអនេកអនន្ត ទ្រង់កាន់ហ៊ូកុំដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ទ្រង់។
តើមានជាតិសាសន៍មួយណាធ្លាប់បានឮអុលឡោះតាអាឡាមានបន្ទូលពីក្នុងភ្លើង ដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ?
អុលឡោះបានឲ្យអ្នកឮសំឡេងពីលើមេឃមក ដើម្បីអប់រំអ្នក។ ទ្រង់ឲ្យអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮ សំឡេងរបស់ទ្រង់ ពីក្នុងភ្លើងនោះមក។
តើប្រជាជាតិដ៏ធំណាមួយ មានហ៊ូកុំ និងវិន័យត្រឹមត្រូវ តាមហ៊ូកុំទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់អ្នករាល់គ្នា នៅចំពោះមុខផ្ទាល់ លើភ្នំ ពីក្នុងភ្លើង។