ទំនុកតម្កើង 119:137 - អាល់គីតាប137 ឱអុលឡោះតាអាឡាអើយ ទ្រង់សុចរិត វិន័យរបស់ទ្រង់សុទ្ធតែត្រឹមត្រូវ! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល137 ព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិតយុត្តិធម៌ ហើយច្បាប់របស់ព្រះអង្គក៏ទៀងត្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦137 ៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិត ហើយវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥137 ឱព្រះអម្ចាស់អើយ ព្រះអង្គសុចរិត វិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤137 ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់សុចរិត ហើយសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ក៏សុទ្ធតែទៀងត្រង់ សូមមើលជំពូក |
អុលឡោះតាអាឡាអើយ! ទ្រង់សុចរិតពន់ពេកណាស់ ខ្ញុំពុំអាចតវ៉ារកខុសត្រូវ ជាមួយទ្រង់បានទេ។ ប៉ុន្តែ ខ្ញុំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ទ្រង់ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចំរុងចំរើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?
អុលឡោះតាអាឡាអើយ! មានតែទ្រង់ទេដែលសុចរិត រីឯយើងខ្ញុំ សព្វថ្ងៃនេះ យើងខ្ញុំត្រូវអាម៉ាស់ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹម និងជនជាតិអ៊ីស្រអែលទាំងមូល ទាំងអ្នកនៅជិត និងអ្នកនៅឆ្ងាយដែលទ្រង់បណ្ដេញឲ្យទៅរស់នៅតាមស្រុកទាំងប៉ុន្មាន ព្រោះតែយើងខ្ញុំបានប្រព្រឹត្តខុសចំពោះទ្រង់។