អែសរ៉ា 7:6 - អាល់គីតាប6 លោកអែសរ៉ាមកពីស្រុកបាប៊ីឡូន គាត់ជាបណ្ឌិតខាងហ៊ូកុំ ហើយស្គាល់ហ៊ូកុំរបស់ណាពីម៉ូសាយ៉ាងជ្រៅជ្រះ គឺហ៊ូកុំដែលអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ប្រទានឲ្យ។ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់ បានជួយគាត់ ហេតុនេះហើយ ទើបស្តេចប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់គាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 លោកអែសរ៉ានេះ ឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រឹត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានឲ្យ ហើយដោយព្រោះព្រះហស្តរបស់ព្រះយេហូវ៉ាជាព្រះនៃលោក បានសណ្ឋិតលើលោក ទើបស្ដេចប្រទានអ្វីៗទាំងអស់ដែលលោកសូម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 លោកអែសរ៉ាមកពីស្រុកបាប៊ីឡូន លោកជាបណ្ឌិតខាងវិន័យ ហើយស្គាល់ក្រឹត្យវិន័យរបស់លោកម៉ូសេយ៉ាងជ្រៅជ្រះ គឺក្រឹត្យវិន័យដែលព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ប្រទានឲ្យ។ ព្រះអម្ចាស់ ជាព្រះរបស់លោក បានដាក់ព្រះហស្ដលើលោកហេតុនេះហើយ ទើបព្រះរាជាប្រទានអ្វីៗទាំងអស់ តាមសំណូមពររបស់លោក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 អែសរ៉ានេះ លោកឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រិត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានមក ហើយដោយព្រោះព្រះហស្តនៃព្រះយេហូវ៉ា ជាព្រះនៃលោក បានសណ្ឋិតលើលោក បានជាស្តេចទ្រង់អនុញ្ញាតគ្រប់ទាំងសេចក្ដីដែលលោកសូម សូមមើលជំពូក |
អុលឡោះតាអាឡាសំដែងចិត្តមេត្តាករុណាដល់ខ្ញុំ នៅចំពោះមុខស្តេច ចំពោះអស់លោកដែលជាទីប្រឹក្សា ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីរបស់ស្តេចទៀតផង។ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បានផ្តល់អំណាចឲ្យខ្ញុំ ធ្វើឲ្យខ្ញុំមានកម្លាំង ហើយប្រមូលអស់លោក ដែលជាមេដឹកនាំរបស់អ៊ីស្រអែលឲ្យចេញដំណើរទៅជាមួយខ្ញុំ»។
ហើយសារមួយទៀតជូនលោកអេសាភ ដែលជាមេព្រៃរបស់ស្តេច ដើម្បីឲ្យគាត់ផ្តល់ឈើមកខ្ញុំ សង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរដំណាក់ និងសង់កំពែងក្រុង ព្រមទាំងសង់ផ្ទះដែលខ្ញុំត្រូវស្នាក់នៅ»។ ស្តេចអធិរាជប្រទានសារតាមសំណូមពររបស់ខ្ញុំ ដ្បិតអុលឡោះជាម្ចាស់ដ៏សប្បុរសរបស់ខ្ញុំបានដាក់ដៃលើខ្ញុំ។
«ប្រសិនបើអ្នកយកចិត្តទុកដាក់ស្តាប់តាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ ដូចខ្ញុំបង្គាប់នៅថ្ងៃនេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានឲ្យអ្នកបានទៅជាប្រជាជាតិមួយ ប្រសើរជាងប្រជាជាតិទាំងអស់នៅលើផែនដី។
ពេលយើងមកហេតុអ្វីបានជាមិនឃើញ មាននរណាម្នាក់ដូច្នេះ? យើងបានស្រែកហៅ ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ? តើដៃរបស់យើងខ្លីពេក រំដោះអ្នករាល់គ្នាពុំកើតឬ? តើយើងគ្មានកម្លាំងល្មមនឹងដោះលែង អ្នករាល់គ្នាឬ? ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ព្រោះគ្មានទឹក។
ពេលប្រជាជនទាំងមូលឮបន្ទូលរបស់អុលឡោះដែលមាននៅក្នុងហ៊ូកុំ ពួកគេនាំគ្នាយំ។ ដូច្នេះ លោកទេសាភិបាលនេហេមា អ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ និងក្រុមលេវី ដែលមាននាទីបកស្រាយហ៊ូកុំ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះជាថ្ងៃដ៏សក្ការៈជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា គឺមិនមែនជាពេលដែលត្រូវកាន់ទុក្ខ ឬសោកសង្រេងឡើយ!»។
លោកអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំ ឈរនៅលើវេទិកាឈើមួយ ដែលគេបានដំឡើងសម្រាប់ពេលនោះ។ លោកម៉ាធិធា លោកសេម៉ា លោកអណាយ៉ា លោកអ៊ូរីយ៉ា លោកហ៊ីលគីយ៉ា និងលោកម៉ាសេយ៉ា ឈរនៅខាងស្តាំដៃរបស់គាត់ ហើយលោកពេដាយ៉ា លោកមីសាអែល លោកម៉ាល់គា លោកហាស៊ូម លោកហាសបាដាណា លោកសាការីយ៉ា និងលោកមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់គាត់។
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគីតាបហ៊ូកុំរបស់ណាពីម៉ូសា គឺហ៊ូកុំដែលអុលឡោះតាអាឡា ប្រទានមកឲ្យជនជាតិអ៊ីស្រអែលកាន់តាម។