Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 9:12 - អាល់គីតាប

12 នៅ​ពេល​ថ្ងៃ ទ្រង់​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ទ្រង់​បំភ្លឺ​ផ្លូវ​ពួក​គេ​ដោយ​ដុំ​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ម្យ៉ាង​ទៀត នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ ដោយ‌សារ​បង្គោល​ពពក ហើយ​នៅ​ពេល​យប់ ដោយ​បង្គោល​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែលពួក‌គេ​ត្រូវ​ដើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​ពេល​ថ្ងៃ ព្រះអង្គ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ព្រះអង្គ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មួយ​ទៀត នៅ​ពេល​ថ្ងៃ ទ្រង់​បាន​នាំ​ពួក​ឰយុកោ​នោះ ដោយ‌សារ​បង្គោល​ពពក ហើយ​ពេល​យប់ ដោយ‌សារ​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ

សូមមើលជំពូក ចម្លង




នេហេមា 9:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ទ្រង់​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ឡើយ ព្រោះ​ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ ពួក​គេ​យ៉ាង​ខ្លាំង។ នៅ​ពេល​ថ្ងៃ ទ្រង់​នៅ​តែ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ទ្រង់​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។


ទ្រង់​បាន​ដាក់​ពពក​បាំង​ពី​លើ​ពួក​គេ ហើយ​ប្រទាន​ដុំ​ភ្លើង​មក​បំភ្លឺ​ពួក​គេ នៅ​ពេល​យប់។​


ទ្រង់​ដឹក​នាំ​គេ​តម្រង់​ទៅ​ក្រុង​មួយ ដែល​គេ​អាច​ស្នាក់​អាស្រ័យ​នៅ​បាន។


សូម​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់​តាំង​ពី​ព្រលឹម ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ ដែល​ខ្ញុំ​ត្រូវ​ដើរ ដ្បិត​ខ្ញុំ​ផ្ចង់​ចិត្ត​ទៅ​រក​ទ្រង់។


នៅ​ពេល​ថ្ងៃ ទ្រង់​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក ហើយ​រាល់​យប់​ទ្រង់​ដឹក​នាំ​គេ ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។


ទ្រង់​បាន​លោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់! ហើយ​ដឹក​នាំ​ពួក​គេ ទ្រង់​ប្រើ​ចេស្តា​របស់​ទ្រង់ នាំ​ពួក​គេ ឆ្ពោះ​ទៅ​កាន់​ដំណាក់​បរិសុទ្ធ​របស់​ទ្រង់។


នៅ​ថ្ងៃ​នោះ យើង​បាន​លើក​ដៃ​សច្ចា​ចំពោះ​ពួក​គេ​ថា យើង​នឹង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ឆ្ពោះ​ទៅ​កាន់​ស្រុក​មួយ ដែល​យើង​ជ្រើស​រើស​សម្រាប់​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌​សប្បាយ និង​ស្រុក​ដែល​ល្អ​ស្អាត​ជាង​គេ​ទាំង​អស់។


ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​ដូច្នេះ រហូត​ត​រៀង​មក ហើយ​នៅ​ពេល​យប់ ពពកនោះ​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ដូច​ភ្លើង។


ជួន​កាល​ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ​ពី​ល្ងាច​ដល់​ព្រឹក ហើយ​ពេល​ព្រលឹម​ពពក​អណ្តែត​ឡើង នោះ​ពួក​គេ​ត្រូវ​ចេញ​ដំណើរ។ ជួន​កាល​ពពក​ស្ថិត​នៅ​មួយ​ថ្ងៃ​មួយ​យប់ ពេល​ពពក​អណ្តែត​ឡើង ពួក​គេ​ក៏​ត្រូវ​ចេញ​ដំណើរ​ដែរ។


ថ្វី​ដ្បិត​តែ​អុលឡោះ​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​រក​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ។ ទ្រង់​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ​នៅ​ពេល​យប់ ហើយ​ទ្រង់​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ពពក នៅ​ពេល​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម