ពេលនោះ អ៊ីសាហាក់ហៅអ៊ីព្រហ៊ីមជាឪពុកថា៖ «ពុក!»។ គាត់ឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាហាក់ពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើគូរបាន នៅឯណា?»។
និក្ខមនំ 29:38 - អាល់គីតាប រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ឲ្យនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯតង្វាយដែលត្រូវថ្វាយនៅលើអាសនារាល់ថ្ងៃ នោះគឺកូនចៀមពីរ អាយុមួយខួប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ថ្វាយនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដង្វាយ ដែលត្រូវថ្វាយនៅលើអាសនារាល់តែថ្ងៃជានិច្ច នោះគឺកូនចៀម២អាយុ១ខួប |
ពេលនោះ អ៊ីសាហាក់ហៅអ៊ីព្រហ៊ីមជាឪពុកថា៖ «ពុក!»។ គាត់ឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាហាក់ពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើគូរបាន នៅឯណា?»។
ដើម្បីធ្វើគូរបានដុតជាអចិន្ត្រៃយ៍ចំពោះអុលឡោះតាអាឡា លើអាសនៈសម្រាប់ធ្វើគូរបានដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្តីទាំងប៉ុន្មាន មានចែងទុកក្នុងហ៊ូកុំ ដែលអុលឡោះតាអាឡាបានបង្គាប់ដល់ប្រជាជនអ៊ីស្រអែល។
ពួកធ្វើគូរបានដុត និងគ្រឿងក្រអូបចំពោះអុលឡោះតាអាឡា រាល់ព្រឹក រាល់ល្ងាច។ ពួកគេក៏តម្កល់នំបុ័ងនៅលើតុដ៏វិសុទ្ធ ព្រមទាំងអុជចង្កៀងដែលស្ថិតនៅលើជើងចង្កៀងមាសជារៀងរាល់ល្ងាច។ ពួកយើងប្រណិប័តន៍តាមសេចក្តីដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើងបានបង្គាប់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាបោះបង់ចោលទ្រង់។
ស្តេចស៊ូឡៃម៉ានចាត់អ្នកនាំសារ ឲ្យទៅជម្រាបស្តេចហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុសថា៖ «ស្តេចបានផ្តល់ឈើតាត្រៅ ជូនស្តេចទត ជាឪពុករបស់ខ្ញុំ ដើម្បីសង់ដំណាក់។
ខ្ញុំចង់សង់ដំណាក់មួយជូននាមអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ដើម្បីញែកជូនទ្រង់សម្រាប់ដុតគ្រឿងក្រអូប នៅចំពោះទ្រង់ សម្រាប់តម្កល់នំបុ័ងជូនទ្រង់ជាអចិន្ត្រៃយ៍ ព្រមទាំងធ្វើគូរបានដុតទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃឈប់សម្រាក នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រអែលត្រូវកាន់តាម រហូតតរៀងទៅ។
ពួកគេបានបិទទ្វារម៉ាស្ជិទ និងពន្លត់ចង្កៀង ហើយលែងជូនគ្រឿងក្រអូប ឬគូរបានដុតចំពោះអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល នៅក្នុងទីសក្ការៈនេះ។
ស្តេចបានយករាជទ្រព្យមួយចំណែក សម្រាប់បង់ចំណាយទៅលើគូរបានដុត ដែលត្រូវជូននៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃឈប់សម្រាក នៅបុណ្យដើមខែ និងបុណ្យដ៏សំខាន់ៗផ្សេងទៀត ដូចមានចែងទុកក្នុងហ៊ូកុំរបស់អុលឡោះតាអាឡា។
គឺជំនូនប្រចាំថ្ងៃ ជំនូនសម្រាប់ថ្ងៃឈប់សម្រាក ជំនូនសម្រាប់ថ្ងៃចូលខែថ្មី ព្រមទាំងជំនូនសម្រាប់បុណ្យសំខាន់ៗបីដង ក្នុងមួយឆ្នាំ គឺថ្ងៃបុណ្យនំបុ័ងឥតមេ បុណ្យសប្តាហ៍ និងបុណ្យជំរំ ស្របតាមបទបញ្ជាដែលម៉ូសាបានចែងទុក។
ពួកគេនាំគ្នាសង់អាសនៈនេះនៅលើគ្រឹះចាស់ ព្រោះពួកគេភ័យខ្លាចចំពោះប្រជាជនដែលរស់នៅក្នុងស្រុក ហើយធ្វើគូរបានដុតជូនអុលឡោះតាអាឡា នៅលើអាសនៈនោះ ទាំងព្រឹក ទាំងល្ងាច។
ចាប់ពីពេលនោះមក ពួកគេនាំគ្នាធ្វើគូរបានដុតជាអចិន្ត្រៃយ៍ គូរបានដុតសម្រាប់បុណ្យចូលខែថ្មី និងបុណ្យដ៏សំខាន់ៗទាំងប៉ុន្មាន ដែលគេប្រារព្ធជូនអុលឡោះតាអាឡា ព្រមទាំងជំនូនស្ម័គ្រចិត្តដែលប្រជាជនយកមកជូនអុលឡោះតាអាឡា។
គេដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅជិតទ្វារចូលជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។ ធ្វើគូរបានដុត និងជំនូនម្សៅនៅលើអាសនៈនេះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
រៀងរាល់ថ្ងៃអ្នកត្រូវជូនកូនចៀមដ៏ល្អឥតខ្ចោះមួយក្បាលអាយុមួយខួប ជាគូរបានដុតដល់អុលឡោះតាអាឡា។ អ្នកត្រូវជូនកូនចៀមនេះរៀងរាល់ព្រឹក។
ចាប់ពីពេលដែលគេនឹងបញ្ឈប់ការធ្វើគូរបានប្រចាំថ្ងៃ រហូតដល់ពេលដែលគេនឹងយកវត្ថុដ៏ចង្រៃគួរឲ្យស្អប់ខ្ពើម មកតាំងនៅក្នុងទីសក្ការៈ មានរយៈពេលមួយពាន់ពីររយកៅសិបថ្ងៃ។
ពេលខ្ញុំកំពុងតែទូរអានៅឡើយ ស្រាប់តែម៉ាឡាអ៊ីកាត់ជីព្រអេល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលជូនជំនូនវេលាល្ងាច។
ក្នុងរយៈពេលប្រាំពីរឆ្នាំ ស្ដេចនោះនឹងបង្ខំឲ្យប្រជាជាតិជាច្រើនចុះសន្ធិសញ្ញាយ៉ាងតឹងរ៉ឹង ហើយនៅអំឡុងពេលបីឆ្នាំកន្លះ ស្ដេចបញ្ឈប់លែងឲ្យមានការធ្វើគូរបាន ឬជូនជំនូនទៀតហើយ។ មេបំផ្លាញនេះនឹងប្រព្រឹត្តអំពើចង្រៃគួរស្អប់ខ្ពើមបំផុត គឺរហូតទាល់តែមហន្តរាយធ្លាក់ទៅលើមេបំផ្លាញវិញ ដូចបានកំណត់ទុក»។
អ៊ីមុាំជាកូនរបស់ហារូន ដុតចំណែកទាំងនោះនៅលើអាសនៈរួមជាមួយនឹងគូរបានដុត នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
«ចូរបង្គាប់ហារូន និងកូនៗរបស់គាត់ដូចតទៅ: នេះជាហ៊ូកុំស្តីអំពីគូរបានដុត: ត្រូវទុកគូរបានដុតនៅលើអាសនៈ ពេញមួយយប់រហូតទល់ភ្លឺ ហើយត្រូវថែភ្លើងឲ្យឆេះរហូត។
គាត់ជូនជំនូនម្សៅ ដោយម្សៅមួយក្តាប់យកម្សៅមួយក្តាប់ដុតនៅលើអាសនៈ បន្ថែមពីលើគូរបានដុតដែលគេធ្វើនៅពេលព្រឹក។
ថែមពីលើគូរបានដុតប្រចាំខែ និងជំនូនម្សៅដែលត្រូវជូនជាមួយគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រា ដែលត្រូវច្រួចជាមួយដូចមានកំណត់ទុកក្នុងក្បួនតម្រា។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា»។
នៅថ្ងៃបន្ទាប់ យ៉ះយ៉ាឃើញអ៊ីសាតម្រង់មករកគាត់ រួចគាត់ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! អ្នកនេះហើយជាកូនចៀមរបស់អុលឡោះ ដែលដកបាបចេញពីមនុស្សលោក
អ៊ីសាមិនត្រូវការធ្វើគូរបានរៀងរាល់ថ្ងៃ ដូចមូស្ទីឯទៀតៗធ្វើ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតគាត់បានប្រគល់រូបកាយគាត់ផ្ទាល់ជាគូរបាន ម្ដងជាសូរេច។
គឺដោយសារឈាមដ៏ថ្លៃវិសេសរបស់អាល់ម៉ាហ្សៀស ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។