Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 46:15 - អាល់គីតាប

15 រាល់​ព្រឹក​ត្រូវ​ជូន​កូន​ចៀម ជំនូន​ម្សៅ និង​ប្រេង ជា​គូរបាន​ដុត រហូត​ត​រៀង​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​រៀបចំ​កូន​ចៀម តង្វាយ​ម្សៅ និង​ប្រេង​រាល់​ព្រឹក ទុក​ជា​តង្វាយ​ដុត​ជា‌និច្ច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រាល់​ព្រឹក ត្រូវ​ថ្វាយ​កូន​ចៀម តង្វាយ​ម្សៅ និង​ប្រេង ជា​តង្វាយ​ដុត រហូត​ត​រៀង​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​រៀបចំ​កូន​ចៀម ដង្វាយ​ម្សៅ នឹង​ប្រេង​រាល់​តែ​ព្រឹក ទុក​ជា​ដង្វាយ​ដុត​ជានិច្ច។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 46:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ ដែល​មាន​អាយុ​មួយ​ខួប ឲ្យ​នៅ​លើ​អាសនៈ​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ។


នេះ​ជា​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ ដែល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត្រូវ​ជូនអុលឡោះ‌តាអាឡា នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​ទ្រង់។ នៅ​ទី​នេះ យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ជា​មួយ​អ្នក។


នេះ​ជា​គូរបាន​ដុត​ជានិច្ច​និរន្តរ៍ ដែល​គេ​ជូន​នៅ​លើ​ភ្នំ​ស៊ីណៃ គឺ​ជា​គូរបាន​ដុត មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


អ៊ីសា​មិន​ត្រូវ​ការ​ធ្វើ​គូរបាន​រៀង​រាល់​ថ្ងៃ ដូច​មូស្ទី​ឯ​ទៀតៗ​ធ្វើ ព្រោះ​បាប​ខ្លួន​ឯង​ផ្ទាល់​ផង និង​បាប​ប្រជា‌ជន​ផង​នោះ​ឡើយ ដ្បិត​គាត់​បាន​ប្រគល់​រូប‌កាយ​គាត់​ផ្ទាល់​ជា​គូរបាន ម្ដង​ជា​សូរេច។


បើ​អាល់ម៉ា‌ហ្សៀស​លះបង់​ជីវិត​ច្រើន​ដង គាត់​មុខ​ជា​ត្រូវ​រង‌ទុក្ខ​លំបាក​ច្រើន​លើក​ច្រើន​សា តាំង​ពី​កំណើត​ពិភព​លោក​មក។ តាម​ពិត នៅ​គ្រា​ចុង​ក្រោយ​នេះ អ៊ីសា​បាន​មក​តែ​ម្ដង​គត់ ដើម្បី​លុប​បំបាត់​បាប​ដោយ​គាត់​បាន​លះបង់​ជីវិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម