Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 40:29 - អាល់គីតាប

29 គេ​ដាក់​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត នៅ​ជិត​ទ្វារ​ចូល​ជំរំ‌សក្ការៈ​របស់​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ធ្វើ​គូរបាន​ដុត និង​ជំនូន​ម្សៅ​នៅ​លើ​អាសនៈ​នេះ ដូចអុលឡោះ‌តាអាឡាបាន​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 លោក​ដាក់​អាស‌នា​តង្វាយ​ដុត​នៅ​មាត់​ទ្វារ​រោង​ឧបោ‌សថ​នៃ​ត្រសាល​ជំនុំ រួច​លោក​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 គេ​ដាក់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត នៅ​ជិត​ទ្វារ​ចូល​ព្រះ‌ពន្លា​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់។ គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ​នេះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ហើយ​ក៏​ដាក់​អាសនា​ដង្វាយ​ដុត​នៅ​មុខ​ទ្វារ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ រួច​លោក​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​ម្សៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

សូមមើលជំពូក ចម្លង




និក្ខមនំ 40:29
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អាសនៈ​ធ្វើ​ពី​លង្ហិន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ស្តេច​ឲ្យ​គេ​លើក​ចេញ​ពី​កន្លែង​ដើម ដែល​ស្ថិត​នៅ​ចន្លោះ​អាសនៈ​ថ្មី និង​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា​យក​ទៅ​ដាក់​នៅ​ខាង​ជើង​អាសនៈ​ថ្មី​វិញ។


គេ​ចង​វាំង​នន នៅ​មាត់​ទ្វារ​ចូល​ជំរំ‌សក្ការៈ។


គេ​តម្កល់​អាង​នៅ​ចន្លោះ​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​អាសនៈ រួច​គេ​ចាក់​ទឹក​បំពេញ​អាង​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។


ចូរ​ដាក់​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត នៅ​ខាង​មុខ​ទ្វារ​ជំរំ‌សក្ការៈ​របស់​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


គាត់​វាស់​ទី‌លាន​ដែល​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ រីឯ​អាសនៈ​ស្ថិត​នៅ​មុខ​ទី‌សក្ការៈ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​កត់‌ត្រា​ទុក​នូវ​ក្បួន​តម្រា​ដែល​ត្រូវ​អនុវត្ត នៅ​ថ្ងៃ​គេ​កសាង​អាសនៈ សម្រាប់​ធ្វើ​គូរបាន និង​ពិធី​ច្រួច​ឈាម។


អុលឡោះ‌តាអាឡា​ត្រាស់​ហៅ​ម៉ូសា ពី​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​មាន​បន្ទូល​មក​គាត់​ថា៖


មនុស្ស​កង្វាក់​អើយ! ជំនូន​ដែល​គេ​ជូន​លើ​អាសនៈ និង​អាសនៈ​ដែល​ធ្វើ​ឲ្យ​ជំនូន​ទៅ​ជា​ជំនូន​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?។


យើង​មាន​អាសនៈ​មួយ ដែល​ពួក​អ៊ីមុាំ​ធ្វើ​ការ​ក្នុង​ជំរំ‌សក្ការៈ​គ្មាន​សិទ្ធិ​នឹង​យក​ជំនូន​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ។


អ៊ីសា​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ឈាម​របស់​គាត់​ផ្ទាល់​ចូល​ទៅ​ជូន​ក្នុង​ទី‌សក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់‌កល្ប​ជា‌និច្ច​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម