ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 15:25 - អាល់គីតាប

ម៉ូសា​ស្រែក​អង្វរអុលឡោះ‌តាអាឡា ទ្រង់​ក៏​បង្ហាញ​ឈើ​មួយ​ប្រភេទ​ដល់​គាត់។ ម៉ូសា​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​គេ​ក៏​អាច​បរិភោគ​ទឹក​បាន។ នៅ​ទី​នោះ អុលឡោះ‌តាអាឡា​ប្រទាន​ហ៊ូកុំ និង​វិន័យ​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល ហើយ​ទ្រង់​ក៏​បាន​ល្បងល​មើល​ពួក​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ក៏​បង្ហាញ​ឲ្យ​លោក​ឃើញ​ឈើ​មួយ​កំណាត់ លោក​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​ទឹក​ក៏​ត្រឡប់​ទៅ​ជា​សាប​វិញ។ នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ច្បាប់ និង​បញ្ញត្តិ​សម្រាប់​គេ ហើយ​ព្រះ‌អង្គ​ក៏​ល្បង​ល​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​បង្ហាញ​ឈើ​មួយ​ប្រភេទ​ដល់​លោក។ លោក​ម៉ូសេ​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​គេ​ក៏​អាច​បរិភោគ​ទឹក​បាន។ នៅ​ទី​នោះ ព្រះ‌អម្ចាស់​ប្រទាន​ច្បាប់ និង​វិន័យ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ព្រះអង្គ​ក៏​បាន​ល្បង‌ល​មើល​ពួក​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា រួច​ទ្រង់​បង្ហាញ​ដើម​ឈើ​១ ឲ្យ​លោក​បោះ​ទៅ​ក្នុង​ទឹក នោះ​ទឹក​ក៏​ត្រឡប់​ទៅ​ជា​សាប​វិញ នៅ​ទី​នោះ​ទ្រង់​បាន​តែង​ជា​ច្បាប់ នឹង​បញ្ញត្ត​សំរាប់​គេ ព្រម​ទាំង​ល្បង​គេ​ដែរ

សូមមើលជំពូក



និក្ខមនំ 15:25
26 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ចេញ​ទៅ​ឯ​ប្រភព​ទឹក ហើយ​ចាក់​អំបិល​ក្នុង​ទឹក​ទាំង​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​ទឹក​នេះ​ល្អ​ឡើង​វិញ គឺ​មិន​បង្ក​ឲ្យ​អ្វីៗ​ស្លាប់ ឬ​ក៏​ធ្វើ​ឲ្យ​ដី​ឥត​បង្កើត​ភោគ​ផល​ទៀត​ដែរ”»។


អេលី‌យ៉ាសាក់​ប្រាប់​គេ​ឲ្យ​យក​ម្សៅ​មក​ជូន​គាត់ គាត់​បង់​ម្សៅ​នោះ​ទៅ​ក្នុង​ថ្លាង ហើយ​ប្រាប់​ថា៖ «ចូរ​ដួស​បបរ​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​ចុះ!»។ ពេល​នោះ គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។


អ្នក​ជំនិត​របស់​អុលឡោះ​មាន​ប្រសាសន៍​ថា៖ «តើ​ផ្លែ​ពូថៅ​នោះ​ធ្លាក់​នៅ​កន្លែង​ណា?»។ គាត់​ចង្អុល​បង្ហាញ​កន្លែង​ដែល​ផ្លែ​ពូថៅ​ធ្លាក់។ អេលី‌យ៉ាសាក់​កាត់​ឈើ​មួយ​កង់​បោះ​ទៅ​ក្នុង​ទឹក ផ្លែ​ពូថៅ​ក៏​ផុស​ពី​ទឹក​អណ្តែត​ឡើង។


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុង‌រឿង​របស់​យើង។


ឱ​អុលឡោះ​អើយ! ទ្រង់​បាន​ល្បង‌ល​មើល​ចិត្ត​យើង​ខ្ញុំ ទ្រង់​បាន​លត់‌ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។


នៅ​គ្រា​មាន​ទុក្ខ​វេទនា អ្នក​បាន​ស្រែក​ហៅ​យើង យើង​ក៏​បាន​ជួយ​រំដោះ​អ្នក យើង​បាន​ឆ្លើយ​តប​ពី​ក្នុង​ខ្យល់​ព្យុះ យើង​បាន​ល្បង‌ល​មើល​ចិត្ត​អ្នក នៅ​ប្រភព​ទឹក​មេរី‌បា។​ - សម្រាក


គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។


ម៉ូសា និង​ហារូន ជា​អ៊ីមុាំ​បម្រើ​អុលឡោះ លោក​សាំយូ‌អែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម អ្នក​ដែល​អង្វរ​រក​ទ្រង់ ពេល​អ្នក​ទាំង​នោះ​អង្វរ​រក​អុលឡោះ‌តាអាឡា ទ្រង់​ឆ្លើយ​តប​មក​ពួក​គាត់​វិញ​ ។


កាល​ឃើញ​ស្តេច​ហ្វៀរ៉អ៊ូន និង​កង‌ទ័ព​អេស៊ីប​ដេញ​តាម​ប្រកិត​ពី​ក្រោយ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​ភិត​ភ័យ​ជា​ខ្លាំង ហើយ​ស្រែក​អង្វរ​រកអុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​នឹង​ផ្តល់​អាហារ​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ដូច​បង្អុរ​ភ្លៀង។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ចេញ​ទៅ​រើស​អាហារ សម្រាប់​បរិភោគ​ក្នុង​មួយ​ថ្ងៃ។ ធ្វើ​បែប​នេះ​យើង​នឹង​ល្បងល​មើល​ចិត្ត​ប្រជា‌ជន ដើម្បី​ឲ្យ​ដឹង​ថា គេ​គោរព​ហ៊ូកុំ​របស់​យើង​ឬ​ទេ?


ម៉ូសា​ស្រែក​អង្វរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ចំពោះ​ប្រជា‌ជន​នេះ? បន្តិច​ទៀត​ពួក​គេ​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ខ្ញុំ​ជា​ពុំ​ខាន»។


ម៉ូសា​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! អុលឡោះមក​ដូច្នេះ ដើម្បី​ល្បងល​អ្នក​រាល់​គ្នា និង​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ទ្រង់ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។


គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​អាច​លត់‌ដំ ដើម្បី​ស្គាល់​តម្លៃ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ទោះ​បី​ម៉ូសា និង​សាំយូ‌អែល មក​អង្វរ​យើង​ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ក្ដី ក៏​យើង​មិន​អត់‌អោន​ឲ្យ​ពួក​គេ​ដែរ។ ចូរ​បណ្ដេញ​ប្រជា‌ជន​នេះ​ឲ្យ​បាត់​ពី​មុខ​យើង​ទៅ!


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​ថា៖ «មើល៍! យើង​នឹង​បន្សុទ្ធ​ពួក​គេ​នៅ​ក្នុង​ភ្លើង ដ្បិត​យើង​ពុំ​អាច​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​នេះ ចំពោះ​ប្រជា‌ជន​របស់​យើង​ឡើយ។


កាល​ខ្ញុំ​មក​ដល់​មាត់​ស្ទឹង ឃើញ​មាន​ដើម​ឈើ​ជា​ច្រើន​ដុះ​ទាំង​សង​ខាង។


គាត់​ប្រាប់​ខ្ញុំ​ថា៖ «ទឹក​នេះ​ហូរ​ទៅ​ស្រុក​ខាង​កើត ចុះ​ទៅ​ដល់​តំបន់​ទន្លេ​យ័រដាន់ រួច​ហូរ​ចាក់​ទៅ​សមុទ្រ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ប្រែ​ជា​ទឹក​សាប។


អ្នក​ដែល​ត្រូវ​វិនាស​អន្ដរាយ ចាត់​ទុក​ដំណឹង​អំពី​អាល់ម៉ា‌ហ្សៀស​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​អំណាច​របស់​អុលឡោះ


កុំ​ស្តាប់​ពាក្យ​របស់​ណាពី ឬ​អ្នក​ទាយ​ឆុត​នោះ​ឡើយ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ចង់​ល្បងល​មើល​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា អស់​ពី​ចិត្ត អស់​ពី​គំនិត ឬ​យ៉ាង​ណា។


អុលឡោះ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ ជា​អាហារ​ដែល​ដូន​តា​របស់​អ្នក​ពុំ​ធ្លាប់​ស្គាល់។ ទ្រង់​ធ្វើ​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ល្បងល​អ្នក​ដូច្នេះ ដើម្បី​ប្រទាន​ពរ​អ្នក​នៅ​ពេល​ក្រោយ។


ចូរ​នឹក​ចាំ​ថាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​នេះ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ទុក្ខ​លំបាក។ អុលឡោះ​ល្បងល​អ្នក ចង់​ដឹង​ថា តើ​អ្នក​មាន​ចិត្ត​ដូច​ម្តេច ហើយ​អ្នក​កាន់​តាម​បទ​បញ្ជា​របស់​ទ្រង់ ឬ​យ៉ាង​ណា។


យើង​នឹង​ប្រើ​ប្រជា‌ជាតិ​ទាំង​នោះ ដើម្បី​ល្បង‌ល​មើល​ឲ្យ​ដឹង​ថា តើ​អ៊ីស្រ‌អែល​ដើរ​តាម​មាគ៌ា​របស់​យើង ដូច​បុព្វ‌បុរស​របស់​គេ​ឬ​យ៉ាង​ណា»។


អុលឡោះ‌តាអាឡា​បាន​ទុក​ប្រជា‌ជាតិ​ទាំង​នោះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ល្បង‌ល​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​ប៉ុន្មាន ដែល​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ដណ្តើម​យក​ទឹក​ដី​កាណាន។


អុលឡោះ‌តាអាឡា​ទុក​សាសន៍​ទាំង​នោះ ដើម្បី​ល្បង‌ល​មើល​ឲ្យ​ដឹង​ថា តើ​ជន‌ជាតិ​អ៊ីស្រ‌អែល​គោរព​តាម​បទ​បញ្ជា ដែល​ទ្រង់​ប្រទាន​មក​បុព្វ‌បុរស​របស់​គេ តាម​រយៈ​ម៉ូសា​ឬ​យ៉ាង​ណា។