ស្តេចទត និងជនជាតិអ៊ីស្រអែលទាំងមូលសប្បាយរីករាយ នៅចំពោះអុលឡោះគេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។
ទំនុកតម្កើង 92:3 - អាល់គីតាប ដោយលេងឃឹម ដេញចាប៉ី និងដេញពិណ។ ព្រះគម្ពីរខ្មែរសាកល ដោយពិណខ្សែដប់ ដោយពិណបុរាណ និងដោយសូរតន្ត្រីនៃពិណហាប! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយប្រដាប់ភ្លេងមានខ្សែដប់ និងពិណ ដោយសូរចាប់ស៊ុងយ៉ាងរងំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយលេងឃឹម ដេញចាប៉ី និងដេញពិណ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយប្រដាប់ភ្លេងមានខ្សែ១០ នឹងពិណ ហើយដោយសូរចាប់ស៊ុងយ៉ាងរងំ |
ស្តេចទត និងជនជាតិអ៊ីស្រអែលទាំងមូលសប្បាយរីករាយ នៅចំពោះអុលឡោះគេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។
ស្តេចទតបានបញ្ជា ទៅកាន់មេដឹកនាំរបស់ក្រុមលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចំរៀង ឲ្យយកឧបករណ៍ភ្លេងមាន ឃឹម ពិណ និងឈិង មកប្រគំយ៉ាងពីរោះ ដើម្បីសំដែងនូវអំណរសប្បាយ។
ពួកគេត្រូវស្ថិតនៅក្នុងដំណាក់រៀងរាល់ព្រឹក និងរៀងរាល់ល្ងាច ដើម្បីលើកតម្កើង និងអរគុណអុលឡោះតាអាឡា
ពួកគេច្រៀងនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមការដឹកនាំរបស់ឪពុក ទាំងប្រគំស្គរ ឃឹម និងពិណ កំដរផង។ ពួកគេបម្រើការងារក្នុងដំណាក់របស់អុលឡោះ។ លោកអេសាភ លោកយេឌូថិន និងលោកហេម៉ានស្ថិតនៅក្រោមបញ្ជារបស់ស្តេច។
ពួកគេចូលទៅក្នុងក្រុងយេរូសាឡឹម តាមចង្វាក់ឃឹម ពិណ និងត្រែ រហូតដល់ដំណាក់របស់អុលឡោះតាអាឡា។
មួយភាគបីយាមក្នុងដំណាក់ស្តេច ហើយមួយភាគបីទៀត យាមនៅត្រង់មាត់ទ្វារយេសូដ។ រីឯប្រជាជនទាំងមូល ស្ថិតនៅក្នុងទីធ្លានៃដំណាក់របស់អុលឡោះតាអាឡា។
ស្តេចចាត់ក្រុមលេវីឲ្យឈរនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបទបញ្ជារបស់ស្តេចទត និងលោកកាដ ជាអ្នកទាយរបស់ស្តេច ព្រមទាំងណាពីណាថាន ដ្បិតអុលឡោះតាអាឡាបង្គាប់ដូច្នេះ តាមរយៈណាពីរបស់ទ្រង់។
លុះដល់ពេលសម្ពោធកំពែងក្រុង គេទៅប្រមូលពួកលេវីពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ ឲ្យមកក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យសម្ពោធកំពែងក្រុងយ៉ាងសប្បាយ គឺពួកគេច្រៀងជាក្រុម ព្រមទាំងលើកទំនុកច្រៀង កំដរដោយសំឡេងស្គរ ចាប៉ី និងពិណ។
ចូរនាំគ្នារាំសរសើរតម្កើងទ្រង់ ចូរនាំគ្នាច្រៀង គីតាបសាបូរជូនទ្រង់ ដោយវាយក្រាប់ និងដេញពិណ!
ចូរលើកតម្កើងអុលឡោះតាអាឡា ដោយសំឡេងពិណ ចូរច្រៀង គីតាបសាបូរទ្រង់ ទាំងលេងចាប៉ីខ្សែដប់កំដរផង។
ខ្ញុំសូមសួរអុលឡោះដែលជាថ្មដារបស់ខ្ញុំថា ហេតុអ្វីបានជាទ្រង់បំភ្លេចខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?។
ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង! ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឲ្យរះ។
មានអ្នកចំរៀងដើរនៅខាងមុខ និងអ្នកភ្លេងដើរនៅខាងក្រោយ ហើយនៅកណ្ដាលមានពួកយុវនារី នាំគ្នាវាយក្រាប់។
អុលឡោះតាអាឡាបានសំដែងឲ្យគេស្គាល់ទ្រង់ ទ្រង់កាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក