ចូរនឹកដល់ការអស្ចារ្យផ្សេងៗ ដែលទ្រង់បានធ្វើ ចូរនឹកដល់ការអស្ចារ្យ និងការជំនុំជម្រះ ទាំងប៉ុន្មានដែលទ្រង់បានសម្រេច។
ទំនុកតម្កើង 9:1 - អាល់គីតាប ខ្ញុំនឹងច្រៀងសរសើរតម្កើងអុលឡោះតាអាឡាយ៉ាងអស់ពីចិត្ត ខ្ញុំនឹងនិទានពីគ្រប់ការអស្ចារ្យ ដែលទ្រង់បានធ្វើ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងអរព្រះគុណព្រះយេហូវ៉ាអស់ពីចិត្ត ទូលបង្គំនឹងរៀបរាប់អំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីអស់ទាំងការអស្ចារ្យ របស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យ ដែលព្រះអង្គបានធ្វើ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្ត ទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់ |
ចូរនឹកដល់ការអស្ចារ្យផ្សេងៗ ដែលទ្រង់បានធ្វើ ចូរនឹកដល់ការអស្ចារ្យ និងការជំនុំជម្រះ ទាំងប៉ុន្មានដែលទ្រង់បានសម្រេច។
ចូរប្រកាសអំពីសិរីរុងរឿងរបស់ទ្រង់ នៅក្នុងចំណោមប្រជាជាតិនានា ហើយប្រកាសអំពីស្នាដៃដ៏អស្ចារ្យរបស់ ទ្រង់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!
តើនរណាអាចរៀបរាប់អំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់បាន? តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងទ្រង់បាន?
ចូរសរសើរតម្កើងអុលឡោះតាអាឡា! ខ្ញុំនឹងលើកតម្កើងអុលឡោះតាអាឡា យ៉ាងអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់។
ខ្ញុំសូមលើកតម្កើង អុលឡោះយ៉ាងអស់ពីចិត្ត ខ្ញុំច្រៀង គីតាបសាបូរជូនទ្រង់ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់។
ទាំងបន្លឺសំឡេងច្រៀងអរគុណទ្រង់ និងរៀបរាប់អំពីការអស្ចារ្យ ទាំងប៉ុន្មានរបស់ទ្រង់។
ខ្ញុំនឹងសរសើរតម្កើងអុលឡោះតាអាឡា ព្រោះទ្រង់សុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងនាមអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ខ្ញុំលើកតម្កើងទ្រង់យ៉ាងអស់ពីចិត្ត ខ្ញុំនឹងលើកតម្កើងសិរីរុងរឿង នាមរបស់ទ្រង់រហូតតទៅ
ដើម្បីឲ្យខ្ញុំថ្លែងគ្រប់ពាក្យ សរសើរតម្កើងទ្រង់នៅមាត់ទ្វារក្រុងស៊ីយ៉ូន និងឲ្យខ្ញុំត្រេកអរសប្បាយបំផុត ព្រោះទ្រង់បានសង្គ្រោះខ្ញុំ។
នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖ «ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងលើកតម្កើងទ្រង់។ ពីមុន ទ្រង់ខឹងនឹងខ្ញុំ ឥឡូវនេះ ទ្រង់លែងខឹងទៀតហើយ គឺទ្រង់សំរាលទុក្ខខ្ញុំ។
សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុង គឺអូដ្ឋរបស់ពួកម៉ាឌាន និងពួកអេផា។ អ្នកស្រុកសេបាទាំងអស់នឹងនាំគ្នាមក ពួកគេយកមាស និងកំញានមកជាមួយផង ហើយលើកតម្កើងការអស្ចារ្យ ដែលអុលឡោះតាអាឡាបានធ្វើ។
គាត់ឆ្លើយទៅអ៊ីសាថា៖ «ត្រូវស្រឡាញ់អុលឡោះតាអាឡាជាម្ចាស់របស់អ្នកឲ្យអស់ពីចិត្ដគំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។
ចូរយើងជូនជំនូន សម្រាប់លើកតម្កើងអុលឡោះជានិច្ច តាមរយៈអ៊ីសា គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសនាមគាត់។
ហើយនាំគ្នាច្រៀងចំរៀងរបស់ណាពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះ និងចំរៀងរបស់កូនចៀមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱស្តេចនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!