ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 86:15 - អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​ចិត្ត​អាណិត‌អាសូរ ទ្រង់​តែងតែ​ប្រណី​សន្ដោស ទ្រង់​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ មេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏មានសេចក្ដីមេត្តាករុណា និង​មានព្រះគុណ ក៏​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ដ៏លើសលប់​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា និង​ប្រណី​សន្ដោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ជា​បរិបូរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ មេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​មេត្តា ករុណា នឹង​អាណិត‌អាសូរ ក៏​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​ត្រង់​ជា​បរិបូរ

សូមមើលជំពូក



ទំនុកតម្កើង 86:15
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ឆ្លើយ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់‌ប្រមល់​ខ្លាំង​ណាស់! សូម​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់អុលឡោះ‌តាអាឡា ជា​ជាង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស ដ្បិតអុលឡោះ‌តាអាឡា​មាន​ចិត្ត​មេត្តា‌ករុណា​ដ៏​ធំ​ធេង»។


ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់ ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ ដើម្បី​ជួយ​ពួក​គេ។ ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ ពួក​គេ​បាន​តែង‌តាំង​មេ​ដឹក​នាំ​ម្នាក់ ចង់​វិល​ទៅ​រក​ទាស‌ភាព​វិញ។ ប៉ុន្តែ ទ្រង់​ជា​ម្ចាស់​ដែល​តែងតែ​អត់‌ទោស ទ្រង់​ប្រកប​ដោយ​ចិត្ត អាណិត​អាសូរ និង​ប្រណី​សន្ដោស ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ និង​ពោរ‌ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។


អុលឡោះ‌តាអាឡា​ប្រកប​ដោយ​ចិត្ត អាណិត‌អាសូរ ទ្រង់​តែងតែ​ប្រណី‌សន្ដោស ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត មេត្តា‌ករុណា។


ទ្រង់​ពេញ​ចិត្ត​ឲ្យ​យើង នឹក​ដល់​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ អុលឡោះ‌តាអាឡា​តែងតែ​ប្រណី‌សន្ដោស ហើយ​ប្រកប​ដោយ​ចិត្ត​អាណិត​អាសូរ។


ក៏​ប៉ុន្តែ ទ្រង់​តែងតែ​អត់‌ទោស ឲ្យ​យើង​ខ្ញុំ​ជា‌និច្ច ដើម្បី​ឲ្យ​យើង​ខ្ញុំ​គោរព​កោត​ខ្លាច​ទ្រង់។


អ៊ីស្រ‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ប្រកប​ដោយ ចិត្ត​មេត្តា‌ករុណា ហើយ​ទ្រង់​ពេញ​ចិត្ត​រំដោះ​អ្នក​ជា‌និច្ច!


អុលឡោះ‌តាអាឡា​ប្រកប​ដោយ​ចិត្ត ប្រណី‌សន្ដោស និង​អាណិត‌អាសូរ ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ ចិត្ត​មេត្តា‌ករុណា។


អុលឡោះ‌តាអាឡា​នឹង​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើង ធ្វើ​ឲ្យ​យើង​ស្គាល់​យុត្តិធម៌ និង​សេចក្ដី​សុខ‌សាន្ត។


ឱ​អុលឡោះ‌តាអាឡា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ប្រកប​ដោយ​ចិត្ត​សប្បុរស និង​ចេះ​អត់‌អោន​ឲ្យ​យើង​ខ្ញុំ ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា​ដ៏​លើស‌លប់ ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ទ្រង់។


ទ្រង់​តែងតែ​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​កូន​ចៅ​អ៊ីស្រ‌អែល​ជា‌និច្ច។ មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទី ដាច់​ស្រយាល​នៃ​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង។


បន្ទាប់​មក អុលឡោះ‌តាអាឡា​បាន​ឆ្លង​កាត់​ពី​មុខ​ម៉ូសា ទាំង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​ប្រកប​ដោយ​ចិត្ត​អាណិត​អាសូរ និង​ប្រណី​សន្តោស ទ្រង់​មាន​ចិត្ត​អត់​ធ្មត់ ហើយ​ពោរ​ពេញ​ទៅ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ស្មោះ​ស្ម័គ្រ​ជា​និច្ច។


ចូរ​កែ​ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ទ្រង់​តែងតែ​ប្រណី​សន្ដោស ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ពោរ‌ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​មិន​ពេញ​ចិត្ត​ដាក់​ទោស​ទេ។


គាត់​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌តាអាឡា​អើយ! ឥឡូវ​នេះ ហេតុ‌ការណ៍​កើត​មាន ដូច​ខ្ញុំ​បាន​សង្ស័យ តាំង​ពី​ខ្ញុំ​នៅ​ស្រុក​របស់​ខ្ញុំ​ម៉្លេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រត់​គេច​ទៅ​ស្រុក​តើស៊ីស ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ទ្រង់​ជា​ម្ចាស់​ប្រកប​ទៅ​ដោយ​ចិត្ត​ប្រណី‌សន្ដោស ទ្រង់​តែងតែ​អាណិត‌អាសូរ មិន​ឆាប់​ខឹង ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ហើយ​តែងតែ​ប្រែ​ចិត្ត មិន​ព្រម​ធ្វើ​ទោស​គេ​ទេ។


អុលឡោះ​អើយ! តើ​មាន​ម្ចាស់​ណា ដែល​មាន​ចិត្ត​សប្បុរស​ដូច​ទ្រង់? ទ្រង់​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ ទ្រង់​មិន​ខឹង​រហូត​ឡើយ។ ទ្រង់​មាន​ចិត្ត​ស្រឡាញ់ ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែល​នៅ​សេស‌សល់ ហើយ​ទ្រង់​ប្រណី‌សន្ដោស​ដល់​ពួក​គេ។


“អុលឡោះ‌តាអាឡា​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ពោរ​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា។ ទ្រង់​លើក​លែង​ទោស និង​កំហុស ប៉ុន្តែ ទ្រង់​មិន​ចាត់​ទុក​អ្នក​ដែល​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ ពេល​ឪពុក​ធ្វើ​ខុស​អុលឡោះ​ដាក់​ទោស​គេ រហូត​ដល់​កូន​ចៅ​បី​បួន​តំណ”។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


ដោយ​យើង​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស​នេះ អុលឡោះ​បាន​លោះ​យើង ដោយ​ឈាម​របស់​អ៊ីសា និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប ស្រប​តាម​គុណ​ដ៏​លើស‌លប់​របស់​ទ្រង់។