ទំនុកតម្កើង 8:3 - អាល់គីតាប ពេលខ្ញុំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាដៃរបស់ទ្រង់ ហើយសម្លឹងមើលព្រះច័ន្ទ និងហ្វូងតារាដែលទ្រង់ដាក់នៅលើមេឃនោះ ព្រះគម្ពីរខ្មែរសាកល កាលណាទូលបង្គំសង្កេតមើលផ្ទៃមេឃដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ព្រមទាំងព្រះចន្ទ និងផ្កាយដែលព្រះអង្គបានតាំងឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលទូលបង្គំពិចារណាមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ គឺទាំងខែ និងផ្កាយ ដែលព្រះអង្គបានប្រតិស្ឋាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ ហើយសម្លឹងមើលព្រះច័ន្ទ និងហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ គឺទាំងខែ នឹងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក |
គ្មាននរណាអាចរាប់ចំនួនកងពល របស់ទ្រង់បានទេ ពន្លឺរបស់ទ្រង់ចាំងដល់មនុស្សគ្រប់ៗគ្នា។
ហេតុនេះ សូមកុំភ្លេចលើកតម្កើង ស្នាដៃរបស់ទ្រង់ ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
ទ្រង់បានបង្កើតព្រះច័ន្ទ ដើម្បីកំណត់ពេលវេលា ហើយព្រះអាទិត្យក៏ស្គាល់ពេល ដែលត្រូវលិចទៅវិញដែរ។
អុលឡោះតាអាឡាបានធ្វើការអស្ចារ្យយ៉ាងឧត្ដុង្គឧត្ដម ហើយអស់អ្នកដែលពេញចិត្តនឹងស្នាដៃនេះ នាំគ្នាស្វែងយល់។
ព្រះអាទិត្យ និងព្រះច័ន្ទអើយ ចូរសរសើរតម្កើងទ្រង់! ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងទ្រង់!
ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង របស់អុលឡោះ អាកាសវេហាស៍ប្រកាសអំពីស្នាដៃ របស់ទ្រង់។
ផ្ទៃមេឃកើតឡើងដោយសារបន្ទូល របស់អុលឡោះតាអាឡា ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង ដោយសារបញ្ជារបស់ទ្រង់ដែរ។
មេឃ និងផែនដីជាកម្មសិទ្ធិរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក និងអ្វីៗទាំងអស់ ដែលស្ថិតនៅក្នុងពិភពលោកនេះ។
ពេលអុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ទ្រង់បានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា គឺបន្ទះថ្មដែលទ្រង់បានសរសេរដោយផ្ទាល់ មកម៉ូសា។
ពេលនោះ ពួកគ្រូធ្មប់ជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ការនេះកើតមកពីអុលឡោះ»។ ប៉ុន្តែ ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។
ផ្ទុយទៅវិញ បើខ្ញុំដេញអ៊ីព្លេស ដោយអំណាចរបស់អុលឡោះ នោះបានសេចក្ដីថា នគររបស់ទ្រង់មកដល់អ្នករាល់គ្នាហើយ។
លក្ខណៈដ៏ប្រសើរបំផុតរបស់អុលឡោះដែលមនុស្សមើលពុំឃើញ គឺអំណាចដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬឋានៈរបស់ទ្រង់ជាម្ចាស់ក្ដី អុលឡោះបានសំដែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះនៅពេលណាដែលគេរិះគិតអំពីស្នាដៃរបស់ទ្រង់។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ
ពេលណាអ្នកងើយសម្លឹងទៅលើមេឃឃើញថ្ងៃ លោកខែ និងផ្កាយទាំងឡាយ ព្រមទាំងកញ្ចុំផ្កាយទាំងប៉ុន្មាននៅលើមេឃ មិនត្រូវបណ្តោយខ្លួនឲ្យក្រាបថ្វាយបង្គំរបស់ទាំងនោះទុកជាព្រះឡើយ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បានបណ្តោយឲ្យជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ក្រាបថ្វាយបង្គំផ្កាយទាំងនោះ។