Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 1:20 - អាល់គីតាប

20 លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​អុលឡោះ​ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​អំណាច​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ក្ដី ឬ​ឋានៈ​របស់​ទ្រង់​ជា​ម្ចាស់​ក្ដី អុលឡោះ​បាន​សំដែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ​នៅ​ពេល​ណា​ដែល​គេ​រិះ‌គិត​អំពី​ស្នា​ដៃ​របស់​ទ្រង់។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ពោលគឺ តាំងពី​ការនិម្មិតបង្កើតពិភពលោក​មកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះ​ដែល​យើង​មើលមិនឃើញ គឺ​ព្រះចេស្ដា​ដ៏អស់កល្ប​របស់​ព្រះអង្គ និង​លក្ខណៈជាព្រះ ត្រូវគេ​ឃើញច្បាស់ ហើយ​ត្រូវគេ​យល់ តាមរយៈ​អ្វីៗ​ដែល​បាន​បង្កើតមក ធ្វើឲ្យ​គេ​មិនអាចដោះសាបានឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 តាំងពី​កំណើត​ពិភពលោក​មក​ លក្ខណៈ​របស់​ព្រះអង្គ​ដែល​មិន​អាច​មើល​ឃើញ​ គឺ​ព្រះ​ចេស្ដា​ដ៏​អស់កល្ប​ និង​និស្ស័យ​ជាព្រះ​របស់​ព្រះអង្គ​ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​តាមរយៈ​អ្វីៗ​ ដែល​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។​ ដូច្នេះ​ ពួកគេ​គ្មាន​សេចក្ដី​ដោះសា​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះអង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ក្តី​ ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដ្បិត​អ្វីៗ​របស់​ទ្រង់ ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ​មក ទោះ​ទាំង​ព្រះ‌ចេស្តា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច នឹង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក

សូមមើលជំពូក ចម្លង




រ៉ូម 1:20
37 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពី​ដើម​ដំបូង​បង្អស់ អុលឡោះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។


អ៊ីព្រហ៊ីម​បាន​ដាំ​ដើម​អំពិល​មួយ​ដើម​នៅ​បៀរសេ‌បា ហើយ​គាត់​គោរព​បម្រើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដោយ​ហៅ​ថា អុលឡោះ‌តាអាឡា។


ក៏​ប៉ុន្តែ សូម​អស់​លោក​សាក​សួរ​សត្វ​ធាតុ​ទៅ នោះ​វា​នឹង​ប្រៀន‌ប្រដៅ​អស់​លោក សូម​សួរ​សត្វ​ស្លាប​ទៅ នោះ​វា​នឹង​ប្រាប់​អស់​លោក​ឲ្យ​ដឹង។


សូម​សិរី‌រុង‌រឿង​របស់​អុលឡោះ‌តាអាឡា នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! សូម​អុលឡោះ‌តាអាឡា​រីក‌រាយ នឹង​ស្នា‌ដៃ​របស់​ទ្រង់!


ទ្រង់​បាន​ដាក់​ផែនដី​នៅ​លើ​គ្រឹះ​របស់​វា ហើយ​ផែនដី​ក៏​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ។


ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ទ្រង់​បាន​ធ្វើ​ឲ្យ​ផែនដី​រឹង‌មាំ ហើយ​ផែនដី​ក៏​នៅ​ស្ថិត‌ស្ថេរ​ដែរ។


ទ្រង់​បាន​បង្កើត​ខ្ញុំ​មក ទ្រង់​បាន​បង្កប់​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។


ពេល​ខ្ញុំ​សម្លឹង​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា‌ដៃ​របស់​ទ្រង់ ហើយ​សម្លឹង​មើល​ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា​ដែល​ទ្រង់​ដាក់​នៅ​លើ​មេឃ​នោះ


មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ទ្រង់​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ទ្រង់​ជា​ម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។


ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា​ជា‌និច្ច​ចុះ! ដ្បិតអុលឡោះ‌តាអាឡា​ជា​ថ្ម‌ដា​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​រំពៃ​មើល​ចុះ! តើ​នរណា​បាន​បង្កើត​ផ្កាយ​ទាំង​នោះ? គឺ​អុលឡោះ‌តាអាឡា​ដែល​បាន​ហៅ​ហ្វូង‌តារា​ទាំង​នោះ ឲ្យ​រះ​ឡើង ផ្ដុំ​គ្នា​ជា​កង‌ទ័ព ទ្រង់​ហៅ​ផ្កាយ​នីមួយៗ​តាម​ឈ្មោះ​របស់​វា។ ដោយ‌សារ​កម្លាំង និង​អំណាច​ដ៏​ខ្លាំង​ពូកែ ឥត​មាន​ផ្កាយ​ណា​មួយ​ពុំ​ព្រម​រះ​នោះ​ឡើយ។


ដ្បិត​មាន​បុត្រ​មួយ​នាក់​ប្រសូត​មក សម្រាប់​យើង អុលឡោះ​បាន​ប្រទាន​បុត្រា​មួយ​នាក់ មក​ឲ្យ​យើង​ហើយ។ បុត្រា​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ឲ្យ​នាម​ថា: “ម្ចាស់​ដ៏​គួរ​ស្ងើច​សរសើរ ម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ម្ចាស់​ដ៏​មាន​អំណាច បិតា​ដ៏​នៅ​អស់‌កល្ប​អស់‌កល្ប​ជា‌និច្ច ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។


ប្រជា‌ជន​ល្ងី‌ល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់! អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ អ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ


អុលឡោះ‌តាអាឡា​បាន​សូន​ផែនដី ដោយ​អំណាច​របស់​ទ្រង់ ទ្រង់​បាន​បង្កើត​ពិភព​លោក ដោយ​ប្រាជ្ញា​ញាណ​របស់​ទ្រង់ ទ្រង់​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​តម្រិះ​របស់​ទ្រង់។


ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​អុលឡោះ​ជា​បិតា​ដែល​នៅ​សូរ៉កា ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ព្រះ‌អាទិត្យ​របស់​ទ្រង់​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ទ្រង់​ប្រទាន​ទឹក​ភ្លៀង​ឲ្យ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។


ប៉ុន្ដែ កាល​ដើម​ដំបូង​នៅ​ពេល​ដែល​អុលឡោះ​បាន​បង្កើត​ពិភព​លោក អុលឡោះ​បង្កើត​មនុស្ស​មក​ជា​បុរស​ជា​ស្ដ្រី ។


ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ឡើយ មាន​តែ​បុត្រា​មួយ​គត់​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​អុលឡោះ ដ្បិត​បុត្រា​នៃ​អុលឡោះ​បាន​នៅ​រួម​ជា​មួយ​អុលឡោះ​ជា​បិតា។


ប្រសិន​បើ​ខ្ញុំ​មិន​បាន​មក​ក្នុង​លោក​នេះ ហើយ​មិន​បាន​និយាយ​ប្រាប់​គេ​ទេ គេ​គ្មាន​ជាប់​បាប​អ្វី​សោះ។ ប៉ុន្ដែ ឥឡូវ​នេះ​គេ​គ្មាន​អ្វី​ដោះ‌សា​អំពី​បាប​របស់​ខ្លួន​ឡើយ។


ហេតុ​នេះ ប្រសិន​បើ​យើង​ពិត​ជា​ពូជ​របស់​ទ្រង់​មែន យើង​មិន​ត្រូវ​គិត​ថា អុលឡោះ​មាន​សណ្ឋាន​ដូច​រូប​សំណាក ធ្វើ​ពី​មាស ប្រាក់ ឬ​ថ្ម​ដែល​ជា​ក្បាច់​រចនា​កើត​ឡើង តាម​ការ​នឹក​ឃើញ​របស់​មនុស្ស​នោះ​ឡើយ។


«បង​ប្អូន និង​ចាស់​ទុំ​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ពាក្យ​ដោះ‌សា​របស់​ខ្ញុំ​សិន!»។


ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​អុលឡោះ នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ ព្រោះ​អុលឡោះ​បាន​សំដែង​ឲ្យ​គេ​ឃើញ។


តែ​អុលឡោះ​បាន​សំដែង​ឲ្យ​យើង​ស្គាល់ នៅ​ពេល​នេះ​តាម​រយៈ​គីតាប​ណាពី និង​ស្រប​តាម​បញ្ជា​របស់​អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​បាន​ស្គាល់ ហើយ​ឲ្យ​គេ​ជឿ និង​ស្ដាប់​តាម។


ចំពោះ​អ្នក អ្នក​ថ្កោល​ទោស​គេ ទោះ​បី​អ្នក​ជា​នរណា​ក៏​ដោយ ក៏​អ្នក​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ដែរ។ ពេល​ណា​អ្នក​ថ្កោល​ទោស​គេ អ្នក​ក៏​ដាក់​ទោស​ខ្លួន​ឯង ព្រោះ​អ្នក​ថ្កោល​ទោស​គេ តែ​អ្នក​បាន​ប្រព្រឹត្ដ​ដូច​គេ​ដែរ។


ត្រង់​នេះ​គេ​បង្ហាញ​ឲ្យ​ឃើញ​ថា កិច្ចការ​ដែល​គីតាប​ហ៊ូកុំ​ចែង​ទុក​ឲ្យ​ធ្វើ​នោះ មាន​ចារឹក​នៅ​ក្នុង​ដួង​ចិត្ដ​របស់​គេ​ស្រាប់​ហើយ។ មន‌សិការ​របស់​គេ ព្រម​ទាំង​ការ​រិះ‌គិត​របស់​គេ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះ‌សា​ខ្លួន ក៏​ផ្ដល់​សក្ខី‌ភាព​អំពី​ការ​នេះ​ដែរ។


ដូច្នេះ អ្នក​ប្រាជ្ញ គ្រូ​បាធ្យាយ និង​អ្នក​ដេញ​ដោល​នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​អុលឡោះ​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។


អុលឡោះ​ជា​ជំរក​របស់​អ្នក តាំង​ពី​ដើម​រៀង​មក ដៃ​របស់​ទ្រង់​ទ្រ​អ្នក​ជា​និច្ច ទ្រង់​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នក ហើយ​បញ្ជា​ឲ្យ​អ្នក​ប្រល័យ​ពួក​គេ។


ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំង​ឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ឡើយ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បណ្តោយ​ឲ្យ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​នោះ។


អុលឡោះ​ដែល​យើង​មើល​ពុំ​ឃើញ គឺ​យើង​អាច​ឃើញ​តាម​រយៈ​អាល់ម៉ា‌ហ្សៀស មុន​អុលឡោះ​បង្កើត​អ្វីៗ​ទាំង​អស់ គឺ​មាន​អាល់ម៉ា‌ហ្សៀស


ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​អុលឡោះ​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​អាល់ម៉ា‌ហ្សៀស។


សូម​ឲ្យ​ស្តេច ដែល​នៅ​អស់‌កល្ប​ជា‌និច្ច ជា​អុលឡោះ​ជា​ម្ចាស់​តែ​មួយ មាន​ជីវិត​មិន​ចេះ​សាប​សូន្យ ដែល​មនុស្ស​មើល​ពុំ​ឃើញ បាន​ប្រកប​ដោយ​កិត្ដិ‌នាម និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!


មាន​តែ​ទ្រង់​មួយ​គត់​ដែល​មាន ជីវិត​អមតៈ ទ្រង់​នៅ​ក្នុង​ពន្លឺ ដែល​គ្មាន​នរណា អាច​ចូល​ជិត​បាន​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​បាន​ឃើញ និង​អាច​ឃើញ​ទ្រង់​បាន​ដែរ សូម​លើក​តម្កើង​កិត្ដិនាម និង​អំណាច របស់​ទ្រង់​អស់‌កល្ប​ជា‌និច្ច! អាម៉ីន!


ដោយ‌សារ​ជំនឿ គាត់​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​គាត់​កាន់​ចិត្ដ​រឹង‌ប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​អុលឡោះ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។


ចំណង់​បើ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​រស‌អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច អាល់ម៉ា‌ហ្សៀស​បាន​ជូន​ខ្លួន​គាត់​ផ្ទាល់​ទៅ​អុលឡោះ ទុក​ដូច​ជា​គូរបាន​ឥត​សៅ‌ហ្មង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម