ហើយហាមផ្តាច់មិនឲ្យគោរពព្រះដទៃ។ ប៉ុន្តែ ស៊ូឡៃម៉ានមិនប្រតិបត្តិតាមបញ្ជារបស់អុលឡោះតាអាឡាឡើយ។
ទំនុកតម្កើង 78:58 - អាល់គីតាប ពួកគេប្រព្រឹត្តខុសចំពោះទ្រង់ ដោយទៅថ្វាយបង្គំព្រះក្លែងក្លាយ នៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ ធ្វើឲ្យទាស់ចិត្តទ្រង់ជាខ្លាំង។ ព្រះគម្ពីរខ្មែរសាកល ពួកគាត់ធ្វើឲ្យព្រះអង្គក្រេវក្រោធដោយទីខ្ពស់របស់ពួកគាត់ ហើយធ្វើឲ្យព្រះអង្គប្រច័ណ្ឌដោយរូបឆ្លាក់របស់ពួកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេប្រព្រឹត្តខុសចំពោះព្រះអង្គ ដោយទៅថ្វាយបង្គំព្រះក្លែងក្លាយ នៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំ ធ្វើឲ្យទាស់ព្រះហឫទ័យព្រះអង្គជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានធ្វើឲ្យព្រះហឫទ័យទ្រង់ថ្នាំងថ្នាក់ ដោយទីខ្ពស់របស់គេ ព្រមទាំងបណ្តាលឲ្យទ្រង់ប្រចណ្ឌ ដោយរូបឆ្លាក់របស់គេផង។ |
ហើយហាមផ្តាច់មិនឲ្យគោរពព្រះដទៃ។ ប៉ុន្តែ ស៊ូឡៃម៉ានមិនប្រតិបត្តិតាមបញ្ជារបស់អុលឡោះតាអាឡាឡើយ។
នៅគ្រានោះ ស្តេចស៊ូឡៃម៉ានបានសង់កន្លែងសក្ការៈមួយនៅលើភ្នំ ដែលនៅទល់មុខក្រុងយេរូសាឡឹម ជូនព្រះកេមូស ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡុក ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
ស្តេចយេរ៉ូបោមសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ រួចជ្រើសរើសមនុស្សពីចំណោមប្រជាជន ដែលមិនមែនជាពួកលេវីឲ្យធ្វើជាអ៊ីមុាំ។
ជនជាតិអ៊ីស្រអែលបានប្រព្រឹត្តអំពើមិនគួរគប្បីដោយលួចលាក់ ប្រឆាំងនឹងអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន។ ពួកគេបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ នៅគ្រប់ទីក្រុងរបស់គេ គឺចាប់តាំងពីក្រុងដែលមានប៉មចាំយាម រហូតដល់ក្រុងដែលមានកំពែងដ៏រឹងមាំ។
ស្តេចម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងដំណាក់របស់អុលឡោះតាអាឡា ថ្វីដ្បិតតែអុលឡោះតាអាឡាធ្លាប់មានបន្ទូលមកកាន់ស្តេចទត និងស្តេចស៊ូឡៃម៉ាន ជាកូនថា «យើងជ្រើសរើសដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។
ស្តេចយ៉ូរ៉ាមបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ លើភ្នំទាំងឡាយក្នុងស្រុកយូដា។ ស្តេចជំរុញអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកឲ្យគោរពព្រះក្លែងក្លាយ។
អុលឡោះតាអាឡាអើយ តើទ្រង់ខឹង នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា? តើទ្រង់នៅតែមានចិត្ត ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?
អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ ហើយអួតអាងក្នុងការគោរពបម្រើ ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។ ព្រះទាំងឡាយអើយ ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះ។
មិនត្រូវក្រាបថ្វាយបង្គំអ្វីទៀតឡើយ ដ្បិតយើងជាអុលឡោះតាអាឡា យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងអី្វផ្សេងជាដាច់ខាត។
សំរែកយំសោកនៃប្រជាជនរបស់ខ្ញុំ លាន់ឮពីដែនដីដ៏សែនឆ្ងាយ អុលឡោះតាអាឡាលែងនៅក្រុងស៊ីយ៉ូនហើយឬ? ក្រុងស៊ីយ៉ូនលែងមានស្តេចហើយឬ? «ហេតុអ្វីបានជាពួកគេធ្វើឲ្យយើងខឹង ដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការ របស់សាសន៍ដទៃដូច្នេះ?»។
ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប ដោយយកប្រាក់មកសូនធ្វើរូបបដិមា តាមទេពកោសល្យរបស់ខ្លួន សម្រាប់ថ្វាយបង្គំ។ រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាង ប៉ុន្តែ ពួកគេនាំគ្នាពោលថា “យើងត្រូវធ្វើយញ្ញបូជាមនុស្សជូនព្រះនេះ!” តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ?
យើងនឹងកំទេចកន្លែងសក្ការៈរបស់អ្នករាល់គ្នានៅតាមទួលខ្ពស់ៗ យើងនឹងផ្តួលរំលំបង្គោលសក្ការៈរបស់អ្នករាល់គ្នា យើងនឹងឲ្យសាកសពរបស់អ្នករាល់គ្នា ដួលដេកជាមួយកំទេចរូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នា។ ហើយយើងឃ្លាតចេញពីអ្នករាល់គ្នា។
ចូរបណ្តេញប្រជាជនដែលរស់នៅក្នុងស្រុកនោះឲ្យអស់ពីស្រុក ហើយបំផ្លាញរូបព្រះរបស់ពួកគេដែលធ្វើពីថ្ម និងរូបធ្វើពីលង្ហិន ព្រមទាំងកំទេចទីសក្ការៈរបស់ពួកគេ នៅតាមទួលខ្ពស់ៗផង។
ត្រូវលុបបំបាត់កន្លែងសក្ការៈទាំងប៉ុន្មានដែលប្រជាជាតិនានាជូនសក្ការៈបូជាដល់ព្រះរបស់គេ នៅតាមភ្នំតូចធំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី ឥតទុកឲ្យនៅសល់ឡើយ។
ក្នុងការគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា មិនត្រូវយកតម្រាប់តាមជាតិសាសន៍ទាំងនោះឡើយ។
“អ្នកណាឆ្លាក់រូបបដិមាករ ឬសិតធ្វើរូបព្រះក្លែងក្លាយ ដែលអុលឡោះតាអាឡាស្អប់ខ្ពើម ហើយយករូបដែលជាស្នាដៃរបស់មនុស្ស ទៅតម្កល់ទុកនៅកន្លែងមួយ ដើម្បីថ្វាយបង្គំដោយលួចលាក់ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។
ពួកគេធ្វើឲ្យយើងមានចិត្តប្រច័ណ្ឌ ដោយសារព្រះក្លែងក្លាយ ពួកគេធ្វើឲ្យយើងខឹង ដោយសារព្រះដែលឥតបានការ។ ដូច្នេះ យើងក៏នឹងធ្វើឲ្យពួកគេប្រច័ណ្ឌ ដោយសារមនុស្សដែលមិនមែនជាប្រជាជន យើងនឹងធ្វើឲ្យពួកគេខឹង ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ។
គ្រានោះ ជនជាតិអ៊ីស្រអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡាសាជាថ្មី ដោយនាំគ្នាគោរពបម្រើព្រះបាល ព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិស៊ីរី ព្រះរបស់ជនជាតិស៊ីដូន ព្រះរបស់ជនជាតិម៉ូអាប់ ព្រះរបស់ជនជាតិអាំម៉ូន និងព្រះរបស់ជនជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោលអុលឡោះតាអាឡា ហើយមិនគោរពថ្វាយបង្គំទ្រង់ទៀតឡើយ។
ប៉ុន្តែ ពួកគេមិនស្តាប់បង្គាប់អស់លោកចៅហ្វាយជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់អុលឡោះទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមបទបញ្ជារបស់អុលឡោះតាអាឡា ដូចពួកបុព្វបុរសទេ។
ពេលនោះ អុលឡោះតាអាឡាខឹងនឹងជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង ហើយមានបន្ទូលថា៖ «ប្រជាជាតិនេះបានផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយបុព្វបុរសរបស់គេ ហើយមិនព្រមស្តាប់បង្គាប់យើងទេ
លុះមកដល់ត្រង់រូបបដិមា ដែលនៅជិតគីលកាល់ លោកបកក្រោយ ហើយជម្រាបស្តេចថា៖ «សូមជម្រាបស្តេចខ្ញុំមានកិច្ចការសម្ងាត់មួយ និយាយជម្រាបស្តេច»។ ស្តេចបញ្ជាទៅអ្នកបម្រើឲ្យចេញទៅ អស់អ្នកដែលនៅជាមួយស្តេច ក៏នាំគ្នាចេញទៅ។