លោកយ៉ូអាប់ ព្រមទាំងកងទ័ពបានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខគាត់។
ទំនុកតម្កើង 68:2 - អាល់គីតាប ទ្រង់នឹងធ្វើឲ្យពួកគេ រលាយសូន្យទៅដូចជាផ្សែង ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីទ្រង់ ដូចក្រមួនត្រូវថ្ងៃ ។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះអង្គផាត់ពួកគេទៅ ដូចផាត់ផ្សែង សូមឲ្យមនុស្សអាក្រក់វិនាសនៅចំពោះព្រះ ដូចក្រមួនរលាយនៅចំពោះភ្លើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គបណ្តេញគេចេញ ដូចផ្សែងដែលត្រូវខ្យល់ផាត់បាត់ទៅ សូមឲ្យមនុស្សអាក្រក់វិនាសបាត់នៅចំពោះព្រះ ដូចក្រមួនដែលរលាយនៅចំពោះភ្លើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងធ្វើឲ្យពួកគេ រលាយសូន្យទៅដូចជាផ្សែង ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីព្រះភ័ក្ត្រព្រះអង្គ ដូចក្រមួនត្រូវថ្ងៃ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់បណ្តេញគេចេញ ដូចជាផ្សែងត្រូវផាត់បាត់ទៅដែរ សូមឲ្យពួកមនុស្សអាក្រក់វិនាសបាត់ពីចំពោះព្រះទៅ ដូចជាក្រមួនដែលរលាយទៅ នៅចំពោះភ្លើង |
លោកយ៉ូអាប់ ព្រមទាំងកងទ័ពបានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខគាត់។
ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រអែល។ ស្តេចទតសម្លាប់ទាហានដែលបររទេះចំបាំង អស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ គាត់ក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការឲ្យស្លាប់នៅទីនោះដែរ។
កម្លាំងរបស់ខ្ញុំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងខ្ញុំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ខ្ញុំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
រីឯមនុស្សអាក្រក់ គេនឹងត្រូវវិនាសសូន្យ ហើយខ្មាំងសត្រូវរបស់អុលឡោះតាអាឡា ក៏នឹងរលាយសូន្យទៅ ដូចវាលស្មៅខៀវខ្ចី ដែលឆេះរលាយសូន្យទៅជាផ្សែងដែរ។
ទ្រង់អើយ ទ្រង់គួរជាទីស្ញែងខ្លាចណាស់! ពេលទ្រង់ខឹង តើនរណាអាច ទ្រាំឈរនៅចំពោះទ្រង់បាន?
សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យទៅ នៅពេលទ្រង់គំរាមកំហែងពួកគេ។
ភ្នំនានារលាយចំពោះអុលឡោះតាអាឡា ដូចជាក្រមួនត្រូវថ្ងៃ គឺចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃផែនដីទាំងមូល។
ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹក របស់ទ្រង់ គេនាំគ្នារត់ចេញទៅ ពេលទ្រង់ក្រោកឡើង ប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។
ពេលទ្រង់សំដែងអំណាចដ៏អស្ចារ្យ ដែលយើងខ្ញុំមិនបានទន្ទឹងរង់ចាំ គឺនៅពេលទ្រង់ចុះមក ភ្នំទាំងឡាយមុខជាកក្រើក ចំពោះទ្រង់ពុំខាន។
អំពើអាក្រក់របស់គេប្រៀបបាននឹង ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះ ធ្វើឲ្យ មានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។
ហេតុអ្វីបានជាព្រះគោដ៏ខ្លាំងពូកែរបស់អ្នក បែរជាអស់ឫទ្ធិដូច្នេះ? នៅពេលអុលឡោះតាអាឡាផ្ដួលរំលំ ពួកគេពុំអាចឈរមាំបានឡើយ។
ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទ នៅពេលព្រលឹម ដូចទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញយ៉ាងឆាប់ៗ ដូចកំទេចចំបើងប៉ើងចេញពីលានបោកស្រូវ និងដូចផ្សែងហុយចេញពីរោងបាយ។
ភ្នំទាំងឡាយស្រុតចុះនៅក្រោមទ្រង់ ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជំរាលភ្នំដែរ។
ពេលហិបរបស់អុលឡោះតាអាឡាចេញដំណើរ ម៉ូសាបន្លឺសំឡេងថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង សូមឲ្យបច្ចាមិត្តរបស់ទ្រង់ ត្រូវខ្ចាត់ខ្ចាយ! សូមឲ្យអស់អ្នកដែលស្អប់អុលឡោះត្រូវបាក់ទ័ពនៅចំពោះទ្រង់!»។