សូមសំដែងចិត្តអាណិតមេត្តា ដល់ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ហើយសូមបង្រៀនខ្ញុំឲ្យស្គាល់ ហ៊ូកុំរបស់ទ្រង់ផង!។
ទំនុកតម្កើង 67:1 - អាល់គីតាប ឱអុលឡោះអើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមមើលមកយើងខ្ញុំដោយ ចិត្តសប្បុរសផង! - សម្រាក ព្រះគម្ពីរខ្មែរសាកល សូមឲ្យព្រះមេត្តាដល់យើង ហើយប្រទានពរយើង សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គចាំងមកលើយើង! សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះប្រណីសន្ដោសដល់យើង ហើយប្រទានពរយើង សូមព្រះភក្ត្រព្រះអង្គរះលើយើងខ្ញុំ។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមទតមកយើងខ្ញុំដោយ ព្រះហឫទ័យសប្បុរសផង! - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ ហើយប្រទានពរផង សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់យើងខ្ញុំ។ –បង្អង់ |
សូមសំដែងចិត្តអាណិតមេត្តា ដល់ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ហើយសូមបង្រៀនខ្ញុំឲ្យស្គាល់ ហ៊ូកុំរបស់ទ្រង់ផង!។
សូមសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ សូមប្រទានពរដល់កូនចៅរបស់ទ្រង់ សូមទ្រង់ធ្វើជាអ្នកគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។
សូមបែរមើលមកអ្នកបម្រើរបស់ទ្រង់ សូមសង្គ្រោះខ្ញុំ ដោយចិត្ត ដ៏ស្មោះត្រង់របស់ទ្រង់!
ឱអុលឡោះដែលរកយុត្តិធម៌ ឲ្យខ្ញុំអើយ ពេលខ្ញុំដង្ហោយហៅរកទ្រង់ សូមឆ្លើយតបមកខ្ញុំផង! ពេលខ្ញុំមានទុក្ខធុរៈ ទ្រង់បានធ្វើឲ្យខ្ញុំធូរស្បើយ ។ សូមអាណិតមេត្តាខ្ញុំ សូមស្តាប់ពាក្យអង្វររបស់ខ្ញុំផង។
មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ? អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលមកយើងខ្ញុំ ដោយចិត្តសប្បុរសផង!
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទោះបីទ្រង់ ខឹងនឹងខ្ញុំក្តី សូមកុំដាក់ទោសខ្ញុំឡើយ ទោះបីទ្រង់ខឹងនឹងខ្ញុំក្តី ក៏សូមកុំធ្វើទោសខ្ញុំដែរ!
នៅស្រុកយូដា គេស្គាល់អុលឡោះគ្រប់ៗគ្នា នៅស្រុកអ៊ីស្រអែល នាមរបស់ទ្រង់ល្បីល្បាញណាស់!
ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយចិត្ត សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយ ចិត្តសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
អុលឡោះដែលមានបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់អុលឡោះ ដែលភ្លឺចាំងពីមុខរបស់អាល់ម៉ាហ្សៀសដែរ។
សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង ដែលបានប្រោសប្រទានពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីសូរ៉កាមកយើង ក្នុងអាល់ម៉ាហ្សៀស។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមលើកលែងទោសអ៊ីស្រអែល ដែលជាប្រជារាស្ត្ររបស់ទ្រង់ ឲ្យរួចពីបាបផង។ សូមកុំឲ្យអ៊ីស្រអែល ជាប្រជារាស្ត្រដែលទ្រង់បានរំដោះ ត្រូវទទួលទោស ព្រោះឃាតកម្មទៅលើជនស្លូតត្រង់នេះឡើយ”។ ធ្វើដូច្នេះ ពួកគេនឹងគ្មានទោស ព្រោះតែឃាតកម្មនេះទេ។