Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 4:1 - អាល់គីតាប

1 ឱ​អុលឡោះ​ដែល​រក​យុត្តិធម៌ ឲ្យ​ខ្ញុំ​អើយ ពេល​ខ្ញុំ​ដង្ហោយ​ហៅ​រក​ទ្រង់ សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង! ពេល​ខ្ញុំ​មាន​ទុក្ខ‌ធុរៈ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ​ ។ សូម​អាណិត​មេត្តា​ខ្ញុំ សូម​ស្តាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះ​នៃ​សេចក្ដីសុចរិត​របស់ទូលបង្គំ​អើយ នៅពេល​ទូលបង្គំ​ស្រែកហៅ សូម​ឆ្លើយ​មក​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ធូរស្បើយ​ពី​ទុក្ខវេទនា​។ សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ​អើយ ពេល​ទូល‌បង្គំ​អំពាវ‌នាវ សូម​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ទូល‌បង្គំ​ផង! ពេល​ទូល‌បង្គំ​មាន​សេចក្ដី​តាន​តឹង ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​ស្បើយ។ សូមប្រណី​សន្ដោស​ទូល‌បង្គំ ហើយ​សូម​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន របស់​ទូល‌បង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌ជាម្ចាស់​ដែល​រក​យុត្តិធម៌ ឲ្យ​ទូលបង្គំ​អើយ ពេល​ទូលបង្គំ​ដង្ហោយ​ហៅ​រក​ព្រះអង្គ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង! ពេល​ទូលបង្គំ​មាន​ទុក្ខ‌ធុរៈ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ធូរ​ស្បើយ ។ សូម​អាណិត​មេត្តា​ទូលបង្គំ សូម​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ​នៃ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ​អើយ កាល​ណា​ទូលបង្គំ​អំពាវ‌នាវ នោះ​សូម​ទ្រង់​មាន​បន្ទូល​ឆ្លើយ​មក វេលា​ណា​ដែល​ទូលបង្គំ​បាន​កើត​មាន​សេចក្ដី​ចង្អៀត នោះ​ទ្រង់​តែង​បន្ធូរ​ឲ្យ​បាន​ទូលាយ​វិញ ដូច្នេះ សូម​មេត្តា​ប្រោស​ដល់​ទូលបង្គំ ហើយ​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 4:1
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​នាំ​អ្នក​ឲ្យ​ចៀស​ផុត​ពី ភាព​អាសន្ន​នេះ ព្រម​ទាំង​ប្រទាន​ឲ្យ​អ្នក​បាន​ចំរុង​ចំរើន ហើយ​តុ​របស់​អ្នក​នឹង​ពោរ‌ពេញ​ដោយ ចំណី​អាហារ​ដ៏​ឆ្ងាញ់​ពិសា។


ដ្បិត​អុលឡោះ‌តាអាឡា​សុចរិត ទ្រង់​ពេញ​ចិត្ត​នឹង​កិច្ចការ​ណា ដែល​សុចរិត។ មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់ មុខ​ជា​បាន​ឃើញ​ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ជា​អ្នក​បម្រើ របស់​ទ្រង់ ដូច​ម្ដាយ​របស់​ខ្ញុំ​ដែរ ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់។


អុលឡោះ‌តាអាឡា​ជួយ​ការពារ​មនុស្ស​ទន់‌ទាប ពេល​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ។


សូម​បែរ​មើល​មក​ខ្ញុំ សូម​ប្រណី‌សន្ដោស​ខ្ញុំ ដូច​ទ្រង់​ធ្លាប់​ប្រណី​សន្ដោស អស់​អ្នក​ដែល​ស្រឡាញ់​នាម​របស់​ទ្រង់។


សូម​កុំ​យក​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់​ទៅ​កាត់​ក្តី​ឡើយ ដ្បិត​គ្មាន​មនុស្ស​ណា​ម្នាក់​សុចរិត​នៅ​ចំពោះ ទ្រង់​ទេ។


ឱ​អុលឡោះ​អើយ ខ្ញុំ​អង្វរ​រក​ទ្រង់ ដ្បិត​ទ្រង់​តែងតែ​ឆ្លើយ​តប​នឹង​ខ្ញុំ! សូម​ស្តាប់​ខ្ញុំ សូម​ទ្រង់​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ផង!។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ចោល ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ឆ្ងាយ មិន​ព្រម​សង្គ្រោះ​ខ្ញុំ មិន​ព្រម​ស្ដាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ។


អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ពរ​ដល់​គេ ហើយ​អុលឡោះ​សង្គ្រោះ នឹង​ប្រោស​គេ​ឲ្យ​បាន​សុចរិត​ដែរ។


សូម​មើល​មក​ខ្ញុំ ហើយ​ប្រណី​សន្ដោស​ខ្ញុំ​ផង! ដ្បិត​ខ្ញុំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។


ទ្រង់​មិន​បណ្តោយ​ឲ្យ​ខ្ញុំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។


ទ្រង់​បាន​ជួយ​ខ្ញុំ ដោយ​ប្រោស​ខ្ញុំ​ឲ្យ​ជា​ទាំង​ស្រុង ហើយ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ជា​មួយ​ទ្រង់​រហូត​ត​ទៅ។


ឱ​អុលឡោះ​អើយ ខ្ញុំ​ប្រាថ្នា​ចង់​នៅ​ជា​មួយ ទ្រង់​ខ្លាំង​ណាស់ ដូច​សត្វ​ក្តាន់​ប្រាថ្នា​រក​ទឹក​ហូរ។


ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញ ទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ ខ្ញុំ​តែង​បទ​ចំរៀង​នេះ​ជូន​ស្តេច​ ។ សូម​ឲ្យ​សំដី​ខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​នាក់​ដ៏​ចំណាន។


ឱ​អុលឡោះ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង ដ្បិត​មាន​មនុស្ស​លើក​គ្នា​វាយ​ប្រហារ​ខ្ញុំ គេ​លើក​គ្នា​មក​ប្រយុទ្ធ និង បៀត‌បៀន​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។


សូម​អាណិត​មេត្តា​ខ្ញុំ ឱ​អុលឡោះ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មក​ពឹង​ផ្អែក​លើ​ទ្រង់ ខ្ញុំ​មក ជ្រក​កោន​ក្រោម​ម្លប់​អំណាច​របស់​ទ្រង់ រហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទោះ​បី​ទ្រង់ ខឹង​នឹង​ខ្ញុំ​ក្តី សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ ទោះ​បី​ទ្រង់​ខឹង​នឹង​ខ្ញុំ​ក្តី ក៏​សូម​កុំ​ធ្វើ​ទោស​ខ្ញុំ​ដែរ!


ឱ​អុលឡោះ​អើយ សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ សូម​មើល​មក​យើង​ខ្ញុំ​ដោយ ចិត្ត​សប្បុរស​ផង!​ - សម្រាក


នៅ​ស្រុក​យូដា គេ​ស្គាល់​អុលឡោះ​គ្រប់ៗ​គ្នា នៅ​ស្រុក​អ៊ីស្រ‌អែល នាម​របស់​ទ្រង់​ល្បី‌ល្បាញ​ណាស់!


គេ​នឹង​ពោល​ថា មាន​តែអុលឡោះ‌តាអាឡា​ជា​ម្ចាស់​តែ​មួយ​ទេ ដែល​មាន ចិត្ត​ស្មោះ‌ស្ម័គ្រ និង​មាន​អំណាច។ រីឯ​អស់​អ្នក​ដែល​បាន​ប្រឆាំង​ទ្រង់ នឹង​មក​រក​ទ្រង់​ទាំង​អាម៉ាស់។


នៅ​រជ្ជកាល​របស់​ស្តេច​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ជូន​នាម​ស្តេច​នោះ​ថា “អុលឡោះ‌តាអាឡា​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​ជា​កម្លាំង​របស់​ខ្ញុំ ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូស ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។ ទំនុក​របស់​គ្រូ​ចំរៀង ប្រគំ​ដោយ​តន្ត្រី​ដែល​មាន​ខ្សែ។


គឺ​ទ្រង់​ហើយ ដែល​បាន​ប្រោស​ឲ្យ​បង​ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​អុលឡោះ សម្រាប់​យើង។ អុលឡោះ​ប្រទាន​ឲ្យ​យើង​បាន​សុចរិត បាន​បរិសុទ្ធ និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។


អុលឡោះ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ទ្រង់​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ទ្រង់​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។


បង​ប្អូន​អើយ យើង​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។


ទត​ពោល​បន្ត​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​តែងតែ​ជួយ​ខ្ញុំ ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លា​ឃ្មុំ ទ្រង់​មុខ​ជា​ជួយ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ជន​ភីលី‌ស្ទីន​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ស្តេច​សូល​បាន​បញ្ជា​ទៅ​កាន់​ទត​ថា៖ «ទៅ​ចុះ! សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម