នៅពេលអុលឡោះនាំខ្ញុំចាកចេញឆ្ងាយពីញាតិសន្តានរបស់ខ្ញុំ ខ្ញុំបានប្រាប់នាងសារ៉ាថា “នៅទីណា ដែលយើងទៅ សុំអាណិតមេត្តាបងផង តោងប្រាប់គេថា បងត្រូវជាបងបង្កើតរបស់ប្អូន”»។
ទំនុកតម្កើង 64:5 - អាល់គីតាប ពួកគេនិយាយលើកទឹកចិត្តគ្នា ឲ្យប្រព្រឹត្តអំពើអាក្រក់ ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ចាំចាប់អ្នកដទៃ ទាំងពោលថា «គ្មាននរណាឃើញទេ!»។ ព្រះគម្ពីរខ្មែរសាកល ពួកគេជំរុញគ្នាឲ្យធ្វើការអាក្រក់ ហើយពិភាក្សាគ្នាដើម្បីបង្កប់អន្ទាក់ ទាំងនិយាយថា៖ “តើនរណានឹងឃើញការនេះ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេជំរុញចិត្តគ្នាក្នុងបំណងអាក្រក់របស់គេ គេពិគ្រោះគ្នាអំពីការដាក់អន្ទាក់ ដោយស្ងាត់កំបាំង គេថា «តើអ្នកណាមើលយើង ឃើញ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនិយាយលើកទឹកចិត្តគ្នា ឲ្យប្រព្រឹត្តអំពើអាក្រក់ ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ចាំចាប់អ្នកដទៃ ទាំងពោលថា «គ្មាននរណាឃើញទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេជំរុញចិត្តគ្នាក្នុងការអាក្រក់ ក៏ពិគ្រោះគ្នាអំពីការដាក់អន្ទាក់ដោយស្ងាត់កំបាំង គេថា តើអ្នកណានឹងឃើញ |
នៅពេលអុលឡោះនាំខ្ញុំចាកចេញឆ្ងាយពីញាតិសន្តានរបស់ខ្ញុំ ខ្ញុំបានប្រាប់នាងសារ៉ាថា “នៅទីណា ដែលយើងទៅ សុំអាណិតមេត្តាបងផង តោងប្រាប់គេថា បងត្រូវជាបងបង្កើតរបស់ប្អូន”»។
មនុស្សពាលគិតក្នុងចិត្តថា «អុលឡោះមិនចាប់អារម្មណ៍ទេ! ទ្រង់បិទភ្នែក ទ្រង់មិនមើលទាល់តែសោះ!»។
យើងបានរួចជីវិត ដូចបក្សាបក្សី គេចផុតពីលប់របស់ព្រាន គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។
មនុស្សអួតអាងនាំគ្នាដាក់ចម្រូង និងបង្កប់ខ្សែចាំទាក់ខ្ញុំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្ដៅចាំចាប់ខ្ញុំ។ - សម្រាក
មាត់របស់គេពោរពេញទៅដោយ ពាក្យសំដីអាក្រក់ ពាក្យសំដីរបស់គេប្រៀបបាននឹងដាវ គេគិតថា គ្មាននរណាស្ដាប់ឮទេ?
ហើយពោលថា «អុលឡោះតាអាឡាមើលមិនឃើញទេ អុលឡោះជាម្ចាស់របស់យ៉ាកកូបមិនរវីរវល់ឡើយ!»
ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ ខ្ញុំនឹងតាមគេទាន់ ខ្ញុំនឹងទទួលចំណែកជ័យភ័ណ្ឌ យ៉ាងបរិបូណ៌ហូរហៀរ ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។
ពួកគេជួយគ្នាទៅវិញទៅមក ម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា “ចូរមានចិត្តក្លាហានឡើង!”។
ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលអះលីជំអះរបស់ពូជពង្សអ៊ីស្រអែលធ្វើនៅទីងងឹតឬទេ? នៅក្នុងបន្ទប់ ម្នាក់ៗថ្វាយបង្គំរូបព្រះរបស់ខ្លួន។ ពួកគេពោលថា “អុលឡោះតាអាឡាមើលយើងពុំឃើញទេ! អុលឡោះតាអាឡាបោះបង់ចោលស្រុកនេះហើយ”»។
ដូច្នេះ សូមអ្នកអញ្ជើញមកដាក់បណ្តាសាជនជាតិនេះឲ្យយើងផង ព្រោះពួកគេខ្លាំងពូកែជាងយើង។ បើអ្នកដាក់បណ្តាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ ហើយបណ្តេញពួកគេចេញពីស្រុកនេះបាន ដ្បិតយើងដឹងថា ពេលអ្នកឲ្យពរអ្នកណា អ្នកនោះនឹងទទួលពរ តែបើអ្នកដាក់បណ្តាសាអ្នកណា អ្នកនោះពិតជាត្រូវបណ្តាសាមិនខាន»។
ពួកតួន និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និងតាមផ្លូវគោក ស្វែងរកបញ្ចុះបញ្ចូលគេ ឲ្យចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់ឲ្យបានមនុស្សម្នាក់ដែរ។ លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយទ្វេជាពីរ។
មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្ដត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រោះណាពីទាំងពីរនាក់បានធ្វើឲ្យមនុស្សម្នាដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។