Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 64:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គេ​ជំរុញ​ចិត្ត​គ្នា​ក្នុង​ការ​អាក្រក់ ក៏​ពិគ្រោះ​គ្នា​អំពី​ការ​ដាក់​អន្ទាក់​ដោយ​ស្ងាត់​កំបាំង គេ​ថា តើ​អ្នក​ណា​នឹង​ឃើញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ពួកគេ​ជំរុញ​គ្នា​ឲ្យធ្វើ​ការអាក្រក់ ហើយ​ពិភាក្សា​គ្នា​ដើម្បី​បង្កប់​អន្ទាក់ ទាំង​និយាយថា​៖ “តើ​នរណា​នឹង​ឃើញ​ការនេះ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គេ​ជំរុញ​ចិត្ត​គ្នា​ក្នុង​បំណង​អាក្រក់​របស់​គេ គេ​ពិគ្រោះ​គ្នា​អំពី​ការ​ដាក់​អន្ទាក់ ដោយ​ស្ងាត់​កំបាំង គេ​ថា «តើ​អ្នក​ណា​មើល​យើង ឃើញ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពួក​គេ​និយាយ​លើក​ទឹក​ចិត្ត​គ្នា ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ ពួក​គេ​គិត​គ្នា​ពី​ការ​លប​ដាក់​អន្ទាក់ ចាំ​ចាប់​អ្នក​ដទៃ ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​ទេ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពួក​គេ​និយាយ​លើក​ទឹក​ចិត្ត​គ្នា ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ ពួក​គេ​គិត​គ្នា​ពី​ការ​លប​ដាក់​អន្ទាក់ ចាំ​ចាប់​អ្នក​ដទៃ ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​ទេ!»។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 64:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ដើរ​ចាក​ចោល​ផ្ទះ​ឪពុក​មក នោះ​ទូលបង្គំ​បាន​និយាយ​នឹង​នាង​ថា ត្រូវ​ឲ្យ​ឯង​អាណិត​ដល់​អញ​យ៉ាង​នេះ គឺ​នៅ​កន្លែង​ណា​ដែល​យើង​ទៅ នោះ​ត្រូវ​និយាយ​ពី​អញ​ថា​ជា​បង​ឯង


អ្នក​ពោល​ថា តើ​ព្រះ‌ទ្រង់​ជ្រាប​អ្វី​ខ្លះ តើ​ទ្រង់​អាច​ទត​ទំលុះ​សេចក្ដី​ងងឹត​មក​ជំនុំ‌ជំរះ​បាន​ដែរ​ឬ


គេ​គិត​ក្នុង​ចិត្ត​ថា​ព្រះ‌ទ្រង់​ភ្លេច​ហើយ ទ្រង់​លាក់​ព្រះ‌ភក្ត្រ ទត​មិន​ឃើញ​ឡើយ


ព្រលឹង​យើង​បាន​រួច ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ រួច​ពី​អន្ទាក់​របស់​នាយ​ព្រាន អន្ទាក់​គេ​បាន​ដាច់ ហើយ​យើង​បាន​រួច​ចេញ


ពួក​ឆ្មើង‌ឆ្មៃ​បាន​ដាក់​អន្ទាក់​ចង់​ចាប់​ទូលបង្គំ ព្រម​ទាំង​ខ្សែ‌រូត​ផង គេ​បាន​លាត​មង​តាម​ផ្លូវ នឹង​អង្គប់​ផង ដើម្បី​ចាប់​ទូលបង្គំ។ –បង្អង់


មើល គេ​ភើ​ចេញ​មក​ពី​មាត់​គេ ក៏​មាន​ដាវ​នៅ​បបូរ​មាត់ ដ្បិត​គេ​ថា តើ​មាន​អ្នក​ណា​នឹង​ឮ


ហើយ​ពោល​ថា ព្រះ‌យេហូវ៉ា​មិន​ឃើញ​ទេ ព្រះ​នៃ​យ៉ាកុប ទ្រង់​មិន​ពិចារណា​ឡើយ


ឯ​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ថា អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ


គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គ្រប់​គ្នា​និយាយ​ដល់​បង​ប្អូន​ខ្លួន​ថា ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង


នោះ​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ ដែល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ធ្វើ​ដោយ​សំងាត់ នៅ​ក្នុង​គំនិត​យល់​ឃើញ​នៃ​គេ​រៀង​ខ្លួន​ឬ​ទេ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ


ដូច្នេះ ចូរ​ឯង​មក​ឥឡូវ ដើម្បី​នឹង​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​អញ​ណាស់ ប្រហែល​ជា​អញ​នឹង​ឈ្នះ​គេ​បាន ហើយ​នឹង​វាយ​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ ដ្បិត​អញ​ដឹង​ថា អ្នក​ណា​ដែល​ឯង​ឲ្យ​ពរ នោះ​បាន​ពរ​មែន ហើយ​អ្នក​ណា​ដែល​ឯង​ដាក់​បណ្តាសា នោះ​ក៏​ត្រូវ​បណ្តាសា​ពិត។


វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដើរ​ជុំ​ជើង​ទឹក ជើង​គោក ដើម្បី​នឹង​នាំ​មនុស្ស​តែ​ម្នាក់​ឲ្យ​ចូល​កាន់​សាសនា តែ​កាល​ណា​គេ​ចូល​កាន់​ហើយ នោះ​អ្នក​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​គេ​ទៅ​ជា​គួរ​ធ្លាក់​ទៅ​នរក ជា​ជាង​ខ្លួន​១​ជា​២​ផង


ហើយ​មនុស្ស​នៅ​ផែនដី​ទាំង​ប៉ុន្មាន គេ​នឹង​មាន​សេចក្ដី​អំណរ​ហើយ​លេង​សប្បាយ ពី​ដំណើរ​អ្នក​ទាំង​២​បាន​ស្លាប់​ហើយ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ហោរា​ទាំង​២​នោះ​បាន​ធ្វើ​ទុក្ខ​ដល់​មនុស្ស ដែល​នៅ​ផែនដី​ទាំង​ប៉ុន្មាន​ជា​ខ្លាំង​ណាស់។


តែ​បណ្តា‌ទ័ព​ខាង​ពួក​អ៊ីស្រាអែល គេ​តាំង​ចិត្ត​ឡើង​ទៅ​ដំរៀប​ទ័ព​ម្តង​ទៀត​នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម