Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 124:7 - អាល់គីតាប

7 យើង​បាន​រួច​ជីវិត ដូច​បក្សា‌បក្សី គេច​ផុត​ពី​លប់​របស់​ព្រាន គឺ​លប់​បាន​ធ្លុះ‌ធ្លាយ ហើយ​យើង​ក៏​រត់​រួច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ព្រលឹង​របស់យើង​ប្រៀបដូចជា​សត្វស្លាប​ដែល​រួចផុត​ពី​អង្គប់​របស់​អ្នក​ដាក់អង្គប់​; អង្គប់​ត្រូវបាន​បំបាក់ ហើយ​យើង​បាន​រួចផុត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 យើង​បាន​រួច​ផុត ដូច​បក្សី​រួច​ពី​អន្ទាក់​របស់​ព្រាន គឺ​អន្ទាក់​គេ​បាន​ធ្លុះ​ធ្លាយ ហើយ​ក៏​យើង​បាន​រួច​ផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 យើង​បាន​រួច​ជីវិត ដូច​បក្សា‌បក្សី គេច​ផុត​ពី​លប់​របស់​ព្រាន គឺ​លប់​បាន​ធ្លុះ‌ធ្លាយ ហើយ​យើង​ក៏​រត់​រួច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ព្រលឹង​យើង​បាន​រួច ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ រួច​ពី​អន្ទាក់​របស់​នាយ​ព្រាន អន្ទាក់​គេ​បាន​ដាច់ ហើយ​យើង​បាន​រួច​ចេញ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 124:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​វាយ​សំរុក នៅ​ពេល​ដែល​ស្តេច​ទត​កំពុង​តែ​នឿយ‌ហត់ និង​បាក់​ទឹក​ចិត្ត រួច​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្តេច​ភ័យ​តក់‌ស្លុត ហើយ​បណ្តា‌ជន​ទាំង​ប៉ុន្មាន ដែល​ទៅ​ជា​មួយ​ស្តេច​នឹង​រត់​ចោល​ស្តេច។ ខ្ញុំ​នឹង​សម្លាប់​តែ​ស្តេច​ម្នាក់​ប៉ុណ្ណោះ។


ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​ចិត្ត​សុចរិត ទ្រង់​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់ ចេញ​ពី​ខ្ញុំ។


ខ្ញុំ​សម្លឹង​ឆ្ពោះ​ទៅ​រក​អុលឡោះ‌តាអាឡា​ជា‌និច្ច ព្រោះ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អន្ទាក់។


អុលឡោះ‌តាអាឡា​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ឲ្យ​រួច​ផុត​ពី​ជំងឺ​រាត‌ត្បាត​ផ្សេងៗ។


គឺ​ខំ​ប្រឹង​រើ‌បំរះ​ឲ្យ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួន ឲ្យ​រួច​ពី​អន្ទាក់​របស់​ព្រាន។


សូម​នាំ​ពួក​ចោរ​ប្លន់​មក​បំផ្លាញ​ពួក​គេ សូម​ឲ្យ​មាន​ឮ​សំរែក​ឈឺ​ចាប់ ចេញ​ពី​ផ្ទះ​របស់​គេ ដ្បិត​អ្នក​ទាំង​នោះ​បាន​ជីក​រណ្ដៅ និង​រៀបចំ​អន្ទាក់ ចាំ​ចាប់​ខ្ញុំ។


មាន​ជន​ពាល​ស្ថិត​នៅ​ក្នុង​ចំណោម ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​ដាក់​អន្ទាក់​ចាំ​ចាប់​មនុស្ស ដូច​ព្រាន​ដាក់​អន្ទាក់​ចាំ​ចាប់​សត្វ។


ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​អ៊ីព្លេស ដែល​បាន​ចាប់​ចង​គេ បង្ខំ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។


ស្តេច​សូល​ក៏​ឈប់​ដេញ​តាម​ទត ហើយ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ថ្ម​នៃ​ការ​បែក​គ្នា»។


មាន​គេ​ប្រឆាំង​តាម​ព្យាបាទ និង​រក​ប្រហារ​ជីវិត​លោក​ម្ចាស់ តែអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​លោក នឹង​ការ‌ពារ​ជីវិត​លោក​ជា‌និច្ច មិន​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពី​ទ្រង់​ឡើយ។ រីឯ​ជីវិត​ខ្មាំង​សត្រូវ​របស់​លោក​វិញ ទ្រង់​បោះ​ចោល​ទៅ​ឆ្ងាយ ដូច​គេ​បាញ់​ខ្សែ​ដង្ហក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម