គឺកូននោះហើយ ដែលនឹងសង់ដំណាក់មួយ សម្រាប់នាមយើង យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។
ទំនុកតម្កើង 28:5 - អាល់គីតាប ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ របស់អុលឡោះតាអាឡា ជាស្នាដៃដែលទ្រង់បានធ្វើនោះទេ។ សូមទ្រង់រំលំពួកគេ កុំឲ្យងើបឡើងវិញបានឡើយ!។ ព្រះគម្ពីរខ្មែរសាកល ដោយព្រោះពួកគេមិនអើពើនឹងកិច្ចការរបស់ព្រះយេហូវ៉ា ឬស្នាព្រះហស្តរបស់ព្រះអង្គ ដូច្នេះព្រះអង្គនឹងរំលំពួកគេ ហើយមិនសង់ពួកគេឡើងវិញឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះគេមិនយកចិត្តទុកដាក់ នឹងកិច្ចការរបស់ព្រះយេហូវ៉ា ឬនឹងស្នាព្រះហស្តរបស់ព្រះអង្គទេ ព្រះអង្គនឹងរំលំគេ ក៏មិនសង់គេឡើងវិញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ របស់ព្រះអម្ចាស់ ជាស្នាព្រះហស្ដដែលព្រះអង្គបានធ្វើនោះទេ។ សូមព្រះអង្គរំលំពួកគេ កុំឲ្យងើបឡើងវិញបានឡើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេមិនយកចិត្តទុកដាក់នឹងការនៃព្រះយេហូវ៉ា ឬនឹងស្នាដៃនៃព្រះហស្តទ្រង់នោះឡើយ ទ្រង់មិនស្អាងគេឡើងទេ គឺនឹងរំលំគេទៅវិញ។ |
គឺកូននោះហើយ ដែលនឹងសង់ដំណាក់មួយ សម្រាប់នាមយើង យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។
សូមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល! ទ្រង់បានប្រោសឲ្យខ្ញុំដឹង អំពីគម្រោងការដែលទ្រង់ពេញចិត្ត នឹងតែងតាំងពូជពង្សរបស់ខ្ញុំ ឲ្យឡើងស្នងរាជ្យបន្តពីខ្ញុំ។ ហេតុនេះហើយបានជាខ្ញុំមានចិត្តក្លាហាន ថ្លែងពាក្យទូរអានេះជូនទ្រង់។
ប្រសិនបើអ្នកស្តាប់សេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមហ៊ូកុំ និងបទបញ្ជារបស់យើង ដូចទតជាអ្នកបម្រើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើឲ្យអ្នកមានពូជពង្សគ្រងរាជ្យជាដរាប ដូចយើងបានធ្វើចំពោះទតដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រអែលដល់អ្នក។
អ្វីៗដែលគេធ្វើតែងតែចំរុងចំរើនជានិច្ច គេគិតមិនដល់សោះថា ទ្រង់នឹងវិនិច្ឆ័យទោសគេដូច្នេះ គេក៏បន្ទាបបន្ថោកបច្ចាមិត្តរបស់ខ្លួន។
ឱអុលឡោះតាអាឡាអើយ ស្នាដៃរបស់ទ្រង់មានច្រើនឥតគណនា ទ្រង់ធ្វើការទាំងអស់នោះ ប្រកបដោយប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលទ្រង់បានបង្កើតមក។
ពេលខ្ញុំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាដៃរបស់ទ្រង់ ហើយសម្លឹងមើលព្រះច័ន្ទ និងហ្វូងតារាដែលទ្រង់ដាក់នៅលើមេឃនោះ
អ្នករាល់គ្នាជីកអាងទឹក នៅចន្លោះកំពែងទាំងពីរ ដើម្បីបង្ហូរទឹកពីស្រះចាស់មក។ ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់អុលឡោះ ដែលបានធ្វើការអស់ទាំងនេះទេ អ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងទ្រង់ ដែលរៀបចំគម្រោងការនេះ តាំងពីយូរណាស់មកហើយ។
ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺអុលឡោះតាអាឡាដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ព ទ្រង់ហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារកម្លាំង និងអំណាចដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
យើងនេះហើយដែលបានបង្កើតផែនដី ព្រមទាំងបានបង្កើតមនុស្សឲ្យរស់ នៅលើផែនដីនេះផង យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយដៃរបស់យើងផ្ទាល់ ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាន នៅលើមេឃដែរ”។
អុលឡោះតាអាឡាបានបង្កើតផ្ទៃមេឃ ព្រមទាំងបានសូនផែនដី ទ្រង់បានពង្រឹងផែនដីឲ្យរឹងមាំ ទ្រង់មិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺទ្រង់បានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ទ្រង់មានបន្ទូលថា: “គឺយើងនេះហើយជាអុលឡោះតាអាឡា ក្រៅពីយើង គ្មានម្ចាស់ឯណាទៀតទេ។
ចូរឲ្យផ្ទៃមេឃសម្រក់សេចក្ដីសុចរិតចុះមក ដូចទឹកសន្សើម ចូរឲ្យពពកបង្អុរសេចក្ដីសុចរិតចុះមក ដូចទឹកភ្លៀង ចូរឲ្យផែនដីបើកចំហ ដើម្បីឲ្យការសង្គ្រោះរីកចំរើនឡើង និងឲ្យសេចក្ដីសុចរិត ពន្លកចេញជាមួយគ្នាដែរ។ យើងនេះហើយជាអុលឡោះតាអាឡា ដែលបានបង្កើតហេតុការណ៍នោះមក»។
ពួកគេគិតតែពីផឹកស្រាសប្បាយ ដោយមានសំឡេងពិណ និងចាប៉ី ព្រមទាំងក្រាប់ និងខ្លុយលេងកំដរ ពួកគេឥតចាប់អារម្មណ៍នឹងកិច្ចការដែល អុលឡោះតាអាឡាកំពុងធ្វើ គេឥតឃើញថា ទ្រង់កំពុងសម្រេចការអ្វីទេ។
នាងព្រហ្មចារីអ៊ីស្រអែលអើយ! យើងនឹងស្អាងនាងឲ្យមាំមួនឡើងវិញ រួចនាងនឹងចេញមកលោតរាំ ទាំងលេងក្រាប់យ៉ាងសប្បាយ។
តើនរណាមានប្រាជ្ញាវាងវៃ អាចពិចារណា យល់សេចក្ដីទាំងនេះបាន? មាគ៌ារបស់អុលឡោះតាអាឡាសុទ្ធតែទៀងត្រង់ មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ រីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួល ព្រោះតែមាគ៌ានេះជាមិនខាន។
មន្តអាគមមិនអាចធ្វើអ្វីយ៉ាកកូបបានទេ អំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រអែលបានដែរ។ នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យ ដែលអុលឡោះធ្វើចំពោះយ៉ាកកូប និងអ៊ីស្រអែល។
ទោះបីអ៊ីសាធ្វើទីសំគាល់ជាច្រើនឲ្យគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើគាត់ដដែល
លក្ខណៈដ៏ប្រសើរបំផុតរបស់អុលឡោះដែលមនុស្សមើលពុំឃើញ គឺអំណាចដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬឋានៈរបស់ទ្រង់ជាម្ចាស់ក្ដី អុលឡោះបានសំដែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះនៅពេលណាដែលគេរិះគិតអំពីស្នាដៃរបស់ទ្រង់។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ
ដោយពួកគេយល់ថា មិនបាច់ស្គាល់អុលឡោះយ៉ាងច្បាស់ ទ្រង់ក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។