Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 28:5 - ព្រះគម្ពីរខ្មែរសាកល

5 ដោយព្រោះ​ពួកគេ​មិនអើពើ​នឹង​កិច្ចការ​របស់​ព្រះយេហូវ៉ា ឬ​ស្នាព្រះហស្ត​របស់ព្រះអង្គ ដូច្នេះ​ព្រះអង្គ​នឹង​រំលំ​ពួកគេ ហើយ​មិន​សង់​ពួកគេ​ឡើងវិញ​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រោះ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ នឹង​កិច្ច​ការ​របស់​ព្រះ‌យេហូវ៉ា ឬ​នឹង​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទេ ព្រះ‌អង្គ​នឹង​រំលំ​គេ ក៏​មិន​សង់​គេ​ឡើង​វិញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដ្បិត​អ្នក​ទាំង​នោះ​មិន​យល់​អំពី​កិច្ចការ របស់​ព្រះ‌អម្ចាស់ ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​បាន​ធ្វើ​នោះ​ទេ។ សូម​ព្រះអង្គ​រំលំ​ពួក​គេ កុំ​ឲ្យ​ងើប​ឡើង​វិញ​បាន​ឡើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​នៃ​ព្រះ‌យេហូវ៉ា ឬ​នឹង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​នោះ​ឡើយ ទ្រង់​មិន​ស្អាង​គេ​ឡើង​ទេ គឺ​នឹង​រំលំ​គេ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដ្បិត​អ្នក​ទាំង​នោះ​មិន​យល់​អំពី​កិច្ចការ របស់​អុលឡោះ‌តាអាឡា ជា​ស្នា‌ដៃ​ដែល​ទ្រង់​បាន​ធ្វើ​នោះ​ទេ។ សូម​ទ្រង់​រំលំ​ពួក​គេ កុំ​ឲ្យ​ងើប​ឡើង​វិញ​បាន​ឡើយ!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 28:5
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្លូវ​របស់គេ​តែងតែ​ចម្រើនឡើង​ជានិច្ច ហើយ​ការជំនុំជម្រះ​របស់ព្រះអង្គ​នៅ​ស្ថានដ៏ខ្ពស់ ហួសឆ្ងាយពី​គេ​; គេ​ចំអកមើលងាយ​អស់ទាំង​សត្រូវ​របស់ខ្លួន​។


ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​មានច្រើន​យ៉ាងណាហ្ន៎​! ព្រះអង្គ​បាន​បង្កើត​ទាំងអស់​នេះ​ដោយ​ព្រះប្រាជ្ញាញាណ​; ផែនដី​ពោរពេញ​ទៅដោយ​អ្វីដែលព្រះអង្គបាននិម្មិតបង្កើត​។


កាលណា​ទូលបង្គំ​សង្កេតមើល​ផ្ទៃមេឃ​ដែលជា​ស្នាព្រះហស្ត​របស់ព្រះអង្គ ព្រមទាំង​ព្រះចន្ទ និង​ផ្កាយ​ដែល​ព្រះអង្គ​បាន​តាំងឡើង


អ្នករាល់គ្នា​បាន​ធ្វើ​អាងទឹក​នៅចន្លោះ​កំពែង​ទាំងពីរ សម្រាប់​ទឹក​របស់​ស្រះ​ចាស់​។ យ៉ាងណាមិញ អ្នករាល់គ្នា​មិន​បាន​រំពឹងមើលទៅ​ព្រះអង្គដែល​ធ្វើ​ការទាំងនោះ ក៏​មិន​បាន​សម្លឹងមើល​ទៅ​ព្រះអង្គដែល​រៀបគម្រោង​ការទាំងនោះ​តាំងពីយូរមក​នោះ​ដែរ​។


ចូរ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់ ហើយ​មើល​ចុះ​! តើ​នរណា​បាន​និម្មិតបង្កើត​របស់ទាំងនេះ​? គឺ​ព្រះអង្គដែល​នាំ​ពលបរិវារ​នៅ​ទីនោះ​ចេញមក​តាម​ចំនួន ទាំង​ហៅ​ពួកវា​នីមួយៗ​តាម​ឈ្មោះ ដោយ​ព្រះចេស្ដា​ដ៏ធំ និង​ឫទ្ធានុភាព​ដ៏ខ្លាំងក្លា​; គ្មាន​ណាមួយ​ខាន​ឡើយ​។


គឺ​យើង​ហើយ ដែល​ធ្វើ​ផែនដី ហើយ​និម្មិតបង្កើត​មនុស្ស​នៅ​ទីនោះ​; គឺ​យើង​ហើយ ដែល​លាត​ផ្ទៃមេឃ​ដោយ​ដៃ​របស់យើង ហើយ​យើង​បាន​បង្គាប់​អស់ទាំង​ពលបរិវារ​របស់វា​ដែរ​។


ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះអាទិករ​នៃ​ផ្ទៃមេឃ ——​ព្រះអង្គ​ជា​ព្រះ​ដែល​សូន និង​ធ្វើ​ផែនដី​; ព្រះអង្គ​បាន​តាំង​វា​ឡើង មិនមែន​និម្មិតបង្កើត​វា​ឲ្យនៅ​ទទេ​ឡើយ គឺ​សូន​វា​ដើម្បីឲ្យ​គេ​រស់នៅ​—— ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​យេហូវ៉ា គ្មានអ្នកណា​ទៀត​ឡើយ​។


ផ្ទៃមេឃ​អើយ ចូរ​ស្រក់​ទឹក​ពីលើ​មក​! ចូរឲ្យ​ពពក​បង្អុរ​សេចក្ដីសុចរិត ចូរឲ្យ​ផែនដី​បើកឡើង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​បង្កើតផល ដើម្បីឲ្យ​សេចក្ដីសុចរិត​ចេញពន្លក​ជាមួយគ្នា​! គឺ​យើង​ជា​យេហូវ៉ា បាន​និម្មិតបង្កើត​ទាំងអស់នេះ”។


ពួកគេ​មាន​ពិណហាប និង​ពិណបុរាណ ក្រាប់ និង​ខ្លុយ ព្រមទាំង​ស្រាទំពាំងបាយជូរ​ក្នុង​ពិធីជប់លៀង​របស់ពួកគេ ប៉ុន្តែ​ពួកគេ​មិន​យកចិត្តទុកដាក់​ចំពោះ​កិច្ចការ​របស់​ព្រះយេហូវ៉ា​ឡើយ ក៏​មិន​ពិចារណា​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​ដែរ​។


ទោះបីជា​ព្រះអង្គ​បាន​ធ្វើ​ទីសម្គាល់​ជាច្រើន​នៅមុខ​ពួកគេ​ក៏ដោយ ក៏​ពួកគេ​នៅតែ​មិន​ជឿលើ​ព្រះអង្គ


ពោលគឺ តាំងពី​ការនិម្មិតបង្កើតពិភពលោក​មកម្ល៉េះ លក្ខណសម្បត្តិរបស់ព្រះ​ដែល​យើង​មើលមិនឃើញ គឺ​ព្រះចេស្ដា​ដ៏អស់កល្ប​របស់​ព្រះអង្គ និង​លក្ខណៈជាព្រះ ត្រូវគេ​ឃើញច្បាស់ ហើយ​ត្រូវគេ​យល់ តាមរយៈ​អ្វីៗ​ដែល​បាន​បង្កើតមក ធ្វើឲ្យ​គេ​មិនអាចដោះសាបានឡើយ​។


ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម