ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 145:10 - អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ សត្វ​លោក​ដែល​ទ្រង់ បាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ទ្រង់ ហើយ​ប្រជា‌ជន​របស់​ទ្រង់ ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​នឹង​អរព្រះគុណ​ព្រះអង្គ ហើយ​ពួក​វិសុទ្ធជន​របស់ព្រះអង្គ​នឹង​ថ្វាយពរ​ព្រះអង្គ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ នឹង​ថ្វាយ​ព្រះពរ​ព្រះ‌អង្គ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ ហើយ​ប្រជា‌ជន​របស់​ព្រះអង្គ ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប ដោយ​ព្រះ‌ពរ

សូមមើលជំពូក



ទំនុកតម្កើង 145:10
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ស្នា‌ដៃ​ទាំង‌ឡាយ​របស់​អុលឡោះ‌តាអាឡា​អើយ ទោះ​បី​នៅ​ទី​ណា​ក្ដី ក៏​អ្នក​រាល់​គ្នា​ស្ថិត​នៅ ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់​ដែរ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!


ឱ​អុលឡោះ‌តាអាឡា​អើយ ស្នា‌ដៃ​របស់​ទ្រង់​មាន​ច្រើន​ឥត​គណនា ទ្រង់​ធ្វើ​ការ​ទាំង​អស់​នោះ ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ផែនដី​មាន​ពោរ‌ពេញ​ទៅ​ដោយ​អ្វីៗ សព្វ​សារ‌ពើ​ដែល​ទ្រង់​បាន​បង្កើត​មក។


ចូរ​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់ នាំ​គ្នា​អរ​សប្បាយ​ដ៏​លើស‌លប់ ដោយ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ សូម្បី​តែ​នៅ​ពេល​យប់ ក៏​គេ​ស្រែក​តម្កើង​ទ្រង់​ដោយ​អំណរ​ដែរ!


ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុង‌រឿង របស់​អុលឡោះ អាកាស‌វេហាស៍​ប្រកាស​អំពី​ស្នា‌ដៃ របស់​ទ្រង់។


អ្នក​រាល់​គ្នា​ដែល​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស យ៉ាកកូប​អើយ ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ពូជ‌ពង្ស អ៊ីស្រ‌អែល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់!។


អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ របស់​ទ្រង់​អើយ ចូរ​ច្រៀង គីតាបសាបូរ​អុលឡោះ‌តាអាឡា! ចូរ​លើក​តម្កើង​នាម​ដ៏‌វិសុទ្ធ*​របស់​ទ្រង់!


ដ្បិត​ទ្រង់​ខឹង​តែ​មួយ​ស្របក់ តែ​ទ្រង់​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។ ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង យើង​នឹង​អរ​សប្បាយ​វិញ។


មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ ចំពោះ​ស្នា‌ដៃ​របស់​អុលឡោះ‌តាអាឡា! អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។


អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​នឹង​លើក​តម្កើង ទ្រង់​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា


ចូរ​សរសើរ​តម្កើង​អុលឡោះ​នៅ​ក្នុង​អង្គ​ប្រជុំ សូម​ឲ្យ​អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស របស់​អ៊ីស្រ‌អែល​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់!


ដ្បិត​អុលឡោះ​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ទ្រង់​នឹង​សង់​ក្រុង​ទាំង‌ឡាយ នៅ​ស្រុក​យូដា​ឡើង​វិញ ប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។


មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​កិច្ចការ​ដែល​អុលឡោះ‌តាអាឡា​បាន​ធ្វើ! ចូរ​លើក​តម្កើង​នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់!


ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ ទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិតអុលឡោះ‌តាអាឡា​បាន​លោះ​កូន​ចៅ​របស់ យ៉ាកកូប​ហើយ ទ្រង់​បាន​សំដែង​សិរី‌រុង‌រឿង​របស់​ទ្រង់ ដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ចូរ​យើង​ជូន​ជំនូន សម្រាប់​លើក​តម្កើង​អុលឡោះ​ជា‌និច្ច តាម​រយៈ​អ៊ីសា គឺ​ជា​ពាក្យ​ហូរ​ចេញ​ពី​បបូរ​មាត់​យើង​ដែល​ប្រកាស​នាម​គាត់។


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ដំណាក់​របស់​រស‌អុលឡោះ ធ្វើ​ជា​ក្រុម​អ៊ីមុាំ​បរិសុទ្ធ ដើម្បី​ធ្វើ​គូរបាន​ខាង​វិញ្ញាណ ជា​ទី​គាប់​ចិត្ត​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស


រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ទ្រង់​បាន​ជ្រើស​រើស ជា​ក្រុម​អ៊ីមុាំ​របស់​ស្តេច ជា​ជាតិ​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​អុលឡោះ​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​បាន​ហៅ​បង​ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ទ្រង់។