ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 6:6 - អាល់គីតាប

ត្រូវ​ទុក​ឲ្យ​ពាក្យ​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជា​និច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេចក្ដី​ទាំង​នេះ​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ

សូមមើលជំពូក



ចោទិយ‌កថា 6:6
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​យើង​បាន​ជ្រើស​រើស​គាត់ ដើម្បី​ណែ​នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​ប្រោស​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម ស្រប​តាម​សេចក្តី​ដែល​ទ្រង់​មាន​បន្ទូល​ទុក​អំពី​គាត់»។


ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ទ្រង់ ខ្ញុំ​មិន​បាន​បំពាន​លើ​ហ៊ូកុំ​របស់​ទ្រង់​ទេ។


ខ្ញុំ​រក្សា​បន្ទូល​របស់​ទ្រង់ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​ទ្រង់។


ខ្ញុំ​រៀប​រាប់​អំពី​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្គាប់​មក។


ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ស្មោះ​ត្រង់​នឹង​ទ្រង់ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​វិន័យ ដែល​ទ្រង់​បង្គាប់​មក។


បទ​បញ្ជា​របស់​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ មាន​ប្រាជ្ញា​វាង‌វៃ​ជាង​ខ្មាំង​សត្រូវ ដ្បិត​ខ្ញុំ​រិះ‌គិត​ពី​ហ៊ូកុំ​នេះ​ជា‌និច្ច។


ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា​ដក់​នៅ​ក្នុង​ដួង​ចិត្ត របស់​គេ ហើយ​គេ​នឹង​មិន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ទ្រង់​ឡើយ។


ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម បំណង​របស់​ទ្រង់ ហើយ​ហ៊ូកុំ​របស់​ទ្រង់​ដក់ នៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ​ជា‌និច្ច​ ។


កុំ​ពឹង​លើ​ការ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើអុលឡោះ‌តាអាឡា​ទាំង​ស្រុង។


ចូរ​ចង‌ចាំ​ពាក្យ​របស់​ឪពុក​គ្រប់​ពេល​វេលា ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ជា‌និច្ច។


អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ប្រជា‌ជន​ដែល​គោរព​ហ៊ូកុំ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង! មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។


សម្ពន្ធ‌មេត្រី​ថ្មី ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល​នៅ​ពេល​ខាង​មុខ មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​ហ៊ូកុំ​របស់​យើង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ហ៊ូកុំ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


បន្ទាប់​មក អ៊ីសា​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​ឪពុក‌ម្តាយ​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទាំង​ពីរ​នាក់។ ម្តាយ​របស់​អ៊ីសា​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ដ។


រីឯ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​ចង​ចាំ​ទុក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ចិត្ដ​ស៊ូ​ទ្រាំ»។


បង​ប្អូន​ពិត​ជា​លិខិត​របស់​អាល់ម៉ា‌ហ្សៀស​មែន ជា​លិខិត​ដែល​គាត់​សរសេរ​ផ្ញើ មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​រស​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់ ក្នុង​ដួង​ចិត្ដ​របស់​បង​ប្អូន។


ត្រូវ​ទុក​ឲ្យ​ពាក្យ​ដែល​ខ្ញុំ​ថ្លែង​ប្រាប់ ដក់​នៅ​ក្នុង​ចិត្ត ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ជា​និច្ច។ ត្រូវ​ចង​ពាក្យ​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក​រាល់​គ្នា។


ចូរ​សរសេរ​បន្ទូល​របស់​អុលឡោះ​នេះ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​អ្នក និង​លើ​ក្លោង​ទ្វារ​ក្រុង។


គាត់​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រៀន​ប្រដៅ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​ហ៊ូកុំ​នេះ។


សូម​ពាក្យ​របស់​អាល់ម៉ា‌ហ្សៀស​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​គុណ​អុលឡោះ​ក្នុង​ចិត្ដ ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ និង​បទ​ចំរៀង​មក​ពី​រស‌អុលឡោះ។


ព្រោះ​តែ​សេចក្ដី​ពិត​នៅ​ជាប់​នឹង​យើង​ឥឡូវ​នេះ ហើយ​ក៏​នឹង​នៅ​ជា​មួយ​យើង រៀង​រហូត​អស់‌កល្ប​ជា‌និច្ច។