Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:15 - អាល់គីតាប

15 រីឯ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​ចង​ចាំ​ទុក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ចិត្ដ​ស៊ូ​ទ្រាំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 គ្រាប់ពូជ​ដែល​នៅក្នុង​ដី​ល្អ គឺ​អ្នក​ដែល​នៅពេល​ឮ​ព្រះបន្ទូល​ដោយ​ចិត្ត​ល្អ​ទៀងត្រង់ ក៏​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​នោះ ព្រមទាំង​បង្កើតផល​ដោយ​ការស៊ូទ្រាំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 គ្រាប់​ពូជ​លើ​ដី​ល្អ​ អ្នក​ទាំង​នេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ និង​បាន​រក្សា​ទុក​ដោយ​ចិត្ដ​ល្អ​ទៀង​ត្រង់​ ហើយ​បង្កើត​ផលផ្លែ​ដោយ​សេចក្ដី​អត់ធ្មត់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 រីឯ​ពូជ​នៅ​ក្នុង​ដី​ល្អ គេ​ជា​ពួក​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ ក៏​រក្សា​ទុក​ជាប់​ដោយ​ចិត្ត​ល្អ​ទៀង​ត្រង់ ហើយ​បង្កើត​ផល​ដោយ​អត់‌ធ្មត់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រីឯ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ចង​ចាំ​ទុក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ចិត្ត​ស៊ូ‌ទ្រាំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​ពូជ​ដែល​នៅ​ដី​ល្អ គឺ​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ល្អ ក៏​ឮ​ព្រះ‌បន្ទូល ហើយ​យក​ចិត្ត​ទុក​ដាក់ រួច​បង្កើត​ផល​ដោយ​សេចក្ដី​អត់‌ធន់​វិញ។

សូមមើលជំពូក ចម្លង




លូកា 8:15
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​រក្សា​បន្ទូល​របស់​ទ្រង់ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​ទ្រង់។


ឱ​អុលឡោះ​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​បរិសុទ្ធ សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ខ្ញុំ​ផង។


កូន​អើយ ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ឪពុក​បាន​ផ្ដែ‌ផ្ដាំ​ជា‌និច្ច។


ពេល​ខ្ញុំ​ឮ​បន្ទូល​របស់​ទ្រង់ ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ បន្ទូល​របស់​ទ្រង់​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ ពោរ‌ពេញ​ដោយ​អំណរ និង​សុភ‌មង្គល អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ខ្ញុំ​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​ទ្រង់។


សម្ពន្ធ‌មេត្រី​ថ្មី ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល​នៅ​ពេល​ខាង​មុខ មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​ហ៊ូកុំ​របស់​យើង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ហ៊ូកុំ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ជន‌ជាតិ​ខាល់ដេ​ដែល​កំពុង​តែ​វាយ​លុក​ក្រុង​នេះ នឹង​នាំ​គ្នា​ចូល​មក​ដុត​កំទេច​ទីក្រុង ហើយ​ដុត​កំទេច​ផ្ទះ​ដែល​មាន​កន្លែង​ដុត​គ្រឿង​សែន​នៅ​តាម​ដំបូល សម្រាប់​សែន​ព្រះ​បាល និង​ច្រួច‌ស្រា​សែន​ព្រះ​ដទៃ ជា​ហេតុ​នាំ​ឲ្យ​យើង​ខឹង។


ប៉ុន្ដែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អុលឡោះ​នឹង​សង្គ្រោះ​អ្នក​នោះ។


ប៉ុន្តែ អ៊ីសា​ឆ្លើយ​ថា៖ «អ្នក​ណា​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​អនុវត្ដ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភ‌មង្គល​ពិត​មែន»។


មនុស្ស​ល្អ​តែង​ប្រព្រឹត្ដ​អំពើ​ល្អ ព្រោះ​ចិត្ដ​របស់​គេ​ល្អ រីឯ​មនុស្ស​អាក្រក់ តែង​ប្រព្រឹត្ដ​អំពើ​អាក្រក់ ព្រោះ​ចិត្ដ​របស់​គេ​អាក្រក់ ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក នូវ​សេចក្ដី​ណា​ដែល​មាន​ពេញ​ហូរ​ហៀរ​នៅ​ក្នុង​ដួង​ចិត្ដ​របស់​ខ្លួន»។


គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​បន្ទូល​របស់​អុលឡោះ​តែ​ចិត្ដ​ខ្វល់​ខ្វាយ ចិត្ដ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​ចិត្ដ​ស្រើប​ស្រាល មក​រួប​រឹត​ផល​ផ្លែ​មិន​ឲ្យ​ទុំ​បាន​ឡើយ។


«ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង ហើយ​យក​ធុង​មក​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ក្នុង​ផ្ទះ។


«ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​បទ​បញ្ជា​របស់​ខ្ញុំ


បើ​អ្នក​រាល់​គ្នា​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន ដូច​ខ្ញុំ​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ​ជា​បិតាហើយ​ទុក​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ដែរ។


អុលឡោះ​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ដល់​អស់​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ដ​អំពើ​ល្អ ហើយ​ស្វែង​រក​សិរី‌រុង‌រឿង​កិត្ដិយស និង​អ្វីៗ​ដែល​មិន​ចេះ​សាប​សូន្យ


តែ​ឥឡូវ​នេះ​បង​ប្អូន​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​អុលឡោះ​វិញ។ បង​ប្អូន​បាន​ផល​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច


ដ្បិត​ខ្ញុំ​ដឹង​ថា អ្វីៗ​ដែល​ល្អ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ទេ ពោល​គឺ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ដែល​មាន​និស្ស័យ​លោកីយ៍​ទេ។ ខ្ញុំ​មាន​ឆន្ទៈ​នឹង​ធ្វើ​អំពើ​ល្អ តែ​ខ្ញុំ​គ្មាន​សមត្ថភាព​នឹង​ប្រព្រឹត្ដ​អំពើ​ល្អ​បាន​ឡើយ។


រីឯ​បង​ប្អូន​វិញ ក៏​ដូច្នោះ​ដែរ ដោយ‌សារ​រូប​កាយ​របស់​អាល់ម៉ា‌ហ្សៀស បង​ប្អូន​បាន​ស្លាប់ រួច​ផុត​ពី​ហ៊ូកុំ ហើយ​ទៅ​ជាប់​នឹង​ម្ចាស់​មួយ​ទៀត គឺ​ជាប់​នឹង​អាល់ម៉ា‌ហ្សៀស​ដែល​បាន​រស់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ជូន​អុលឡោះ


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ដ​ព្យាយាម។


ការ​ខតាន់ ឬ​មិន​ខតាន់​នោះ គ្មាន​សារៈ​សំខាន់​អ្វី​សោះ មាន​តែ​ការ​ប្រតិបត្ដិ​តាម​បទ​បញ្ជា​របស់​អុលឡោះ​វិញ​ទេ​ដែល​សំខាន់។


អុលឡោះ​សង្គ្រោះ​បង​ប្អូន​ដោយ‌សារ​គុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បង​ប្អូន​ទេ គឺ​ជា​អំណោយ​ទាន​របស់​អុលឡោះ


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​នាំ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ជូន​ចិត្ត​គំនិត​ដល់​ទ្រង់ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត។


ហើយ​បង​ប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស សម្រាប់​លើក​តម្កើង​សិរី‌រុង‌រឿង និង​កោត​សរសើរ​អុលឡោះ។


សូម​ឲ្យ​បង​ប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​អ៊ីសា‌ជាអម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ចិត្ត​គាត់​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បង​ប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បង​ប្អូន​ធ្វើ ហើយ​បង​ប្អូន​នឹង​ស្គាល់​អុលឡោះ​កាន់​តែ​ច្បាស់​ឡើងៗ។


ដែល​បាន​មក​ដល់​បង​ប្អូន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បង​ប្អូន​បាន​ទទួល និង​បាន​ស្គាល់​ក្តី​មេត្តា​របស់​អុលឡោះ ស្រប​តាម​សេចក្ដី​ពិត​នោះ​មក ដំណឹង‌ល្អ​នេះ​បាន​បង្កើត​ផល និង​ចំរើន​ឡើង​ក្នុង​ចំណោម​បង​ប្អូន ដូច​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ។


គឺ​ត្រូវ​មាន​ចិត្ដ​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​បំណង​របស់​អុលឡោះ និង​ទទួល​ផល​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ ដែល​យើង​បាន​ស្ដាប់​ឲ្យ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ។


ក៏​ប៉ុន្ដែ ត្រូវ​ឲ្យ​ការ​ស៊ូ​ទ្រាំ​នេះ បង្កើត​ចេញ​ជា​ផល​ផ្លែ​ដ៏​ល្អ​គ្រប់​លក្ខណៈ ដើម្បី​ឲ្យ​បង​ប្អូន​បាន​គ្រប់​លក្ខណៈ មាន​គុណ​សម្បត្តិ​ល្អ​សព្វ​គ្រប់ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។


ប្រសិន​បើ​យើង​កាន់​តាម​បទ​បញ្ជា​របស់​អ៊ីសា នោះ​ទើប​យើង​ដឹង​ថា យើង​បាន​ស្គាល់អ៊ីសា​មែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម