អុលឡោះតាអាឡារំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ទ្រង់ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ស្តេចប្រព្រឹត្តដោយល្ងីល្ងើ។ ដូច្នេះចាប់ពីពេលនេះទៅ ស្តេចជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
ចោទិយកថា 4:37 - អាល់គីតាប អុលឡោះបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេ នៅជំនាន់ក្រោយ។ ហេតុនេះហើយ បានជាទ្រង់ផ្ទាល់ នាំអ្នកចេញពីស្រុកអេស៊ីប ដោយអំណាចរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ព្រះអង្គក៏បានរើសយកពូជពង្សរបស់ពួកគេនៅជំនាន់ក្រោយ។ ព្រះអង្គបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមកនៅចំពោះព្រះអង្គ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេ នៅជំនាន់ក្រោយ។ ហេតុនេះហើយបានជាព្រះអង្គផ្ទាល់នាំអ្នកចេញពីស្រុកអេស៊ីប ដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដោយព្រោះទ្រង់បានស្រឡាញ់ពួកឰយុកោឯង បានជាទ្រង់រើសយកពូជគេតៗមក ព្រមទាំងនាំឯងចេញពីស្រុកអេស៊ីព្ទមកនៅចំពោះទ្រង់ ដោយព្រះចេស្តាដ៏ជាធំរបស់ទ្រង់ |
អុលឡោះតាអាឡារំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ទ្រង់ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ស្តេចប្រព្រឹត្តដោយល្ងីល្ងើ។ ដូច្នេះចាប់ពីពេលនេះទៅ ស្តេចជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
អុលឡោះតាអាឡាមានបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។
អុលឡោះតាអាឡាតែងរំពៃមើលមនុស្សសុចរិត ហើយទ្រង់យកចិត្ត ទុកដាក់នឹងសំរែករបស់ពួកគេជានិច្ច។
ប្រជារាស្ត្ររបស់ទ្រង់ពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជំនះដោយសារជំនួយ និងអំណាចរបស់ទ្រង់ ព្រោះទ្រង់ស្រឡាញ់ ហើយពេញចិត្តនឹងពួកគេ។
លុះផុតរយៈពេលបួនរយសាមសិបឆ្នាំហើយ នៅពេលកំណត់នេះ ប្រជាជនទាំងមូលរបស់អុលឡោះតាអាឡាក៏នាំគ្នាចាកចេញពីស្រុកអេស៊ីប។
នៅថ្ងៃកំណត់នោះ អុលឡោះតាអាឡានាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ព។
នៅពេលអនាគត ប្រសិនបើកូនចៅរបស់អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ត្រូវឆ្លើយថា: អុលឡោះតាអាឡាបានប្រើអំណាចដ៏ខ្លាំងពូកែនាំពួកយើងចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកយើងជាប់ជាទាសករ។
ម៉ូសាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ អុលឡោះតាអាឡាបានប្រើអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំបុ័ងមានមេទេ។
ពិធីបុណ្យនេះជាសេចក្តីរំលឹកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដើម្បីឲ្យអ្នករាល់គ្នាចងចាំ ហើយប្រកាសក្រឹត្យវិន័យរបស់អុលឡោះតាអាឡា ដ្បិតទ្រង់បានប្រើអំណាចដ៏ខ្លាំងពូកែ នាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងទៅជាមួយអ្នក ហើយផ្តល់សេចក្តីសុខសាន្តដល់អ្នក»។
យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលប់ ហើយយើងស្រឡាញ់អ្នកថែមទៀតផង។
គ្រប់ពេលពួកគេមានអាសន្ន ទ្រង់មិនប្រើម៉ាឡាអ៊ីកាត់ ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺទ្រង់បានសង្គ្រោះពួកគេ ដោយផ្ទាល់។ ទ្រង់បានលោះពួកគេ ដោយចិត្តស្រឡាញ់ និងចិត្តមេត្តាករុណា។ ទ្រង់គាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រានោះ យើងនឹងធ្វើជា ម្ចាស់របស់កុលសម្ព័ន្ធអ៊ីស្រអែលទាំងមូល ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។
ពួកគេពោលថា អុលឡោះតាអាឡាបានសំដែង ឲ្យខ្ញុំឃើញពីចម្ងាយ។ ទ្រង់មានបន្ទូលមកខ្ញុំថា “យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់ ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ទ្រង់ស្រឡាញ់យើងខ្ញុំ?”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - ទោះបីអេសាវជាបងរបស់យ៉ាកកូបក្តី ក៏យើងស្រឡាញ់យ៉ាកកូបជាងអេសាវ
យើងខ្ញុំស្រែកអង្វរអុលឡោះតាអាឡា ហើយទ្រង់ស្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ ទ្រង់បានចាត់ម៉ាឡាអ៊ីកាត់មួយរូប ឲ្យមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ឥឡូវនេះ យើងខ្ញុំបានមកដល់កាដេស ជាក្រុងដែលនៅជាប់នឹងដែនដីរបស់ស្តេច។
មានបុព្វបុរស ហើយអាល់ម៉ាហ្សៀសក៏កើតមកមាននិស្ស័យជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង អាល់ម៉ាហ្សៀសជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងអាល់ម៉ាហ្សៀសអស់កល្បជានិច្ច អាម៉ីន!
ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អុលឡោះតាអាឡាជំពាក់ចិត្ត និងស្រឡាញ់តែបុព្វបុរសរបស់អ្នកប៉ុណ្ណោះ។ ក្រោយមក ទ្រង់ក៏បានជ្រើសរើសអ្នករាល់គ្នា ដែលជាពូជពង្សរបស់ពួកអ្នកដែរ ដូចអ្នករាល់គ្នាឃើញនៅថ្ងៃនេះស្រាប់ហើយ។
ប៉ុន្តែ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក មិនព្រមធ្វើតាមពាក្យរបស់បាឡាមទេ គឺទ្រង់បានប្តូរបណ្តាសាឲ្យប្រែទៅជាពរដល់អ្នកវិញ ដ្បិតទ្រង់ស្រឡាញ់អ្នក។
ចំពោះកូនចៅពុនយ៉ាមីន គាត់ថ្លែងថា: អុលឡោះតាអាឡាស្រឡាញ់ពុនយ៉ាមីនណាស់ គេនៅជាមួយទ្រង់យ៉ាងកក់ក្តៅ អុលឡោះតាអាឡាការពារគេជានិច្ច ហើយទ្រង់នៅជាមួយគេ។
អុលឡោះតាអាឡាស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ ទ្រង់រក្សាប្រជាជនបរិសុទ្ធរបស់ទ្រង់ ពួកគេក្រាបដល់ដី ដើម្បីទទួលបន្ទូលរបស់ទ្រង់។
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយ ចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដោយធ្វើការអស្ចារ្យ ទីសំគាល់អស្ចារ្យ ហើយប្រយុទ្ធជំនួសគេ ដោយអំណាច និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានធ្វើនៅស្រុកអេស៊ីបឲ្យអ្នកឃើញបែបនេះឬទេ?
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់»។
អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ទ្រង់ក៏ធ្វើតាមបន្ទូល ដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នក។