និក្ខមនំ 33:14 - អាល់គីតាប14 អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងទៅជាមួយអ្នក ហើយផ្តល់សេចក្តីសុខសាន្តដល់អ្នក»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ព្រះអង្គមានព្រះបន្ទូលថា៖ «វត្តមានរបស់យើងនឹងទៅជាមួយអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទៅជាមួយអ្នក ហើយផ្ដល់សេចក្ដីសុខសាន្តដល់អ្នក»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា វិញ្ញាណអញនឹងទៅជាមួយនឹងឯង ហើយអញនឹងឲ្យឯងបានសំរាក សូមមើលជំពូក |
អ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ ទៅរស់នៅក្នុងស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រទានឲ្យអ្នករាល់គ្នា ទុកជាកេរមត៌ក។ ទ្រង់នឹងឲ្យអ្នករាល់គ្នាបានសម្រាក ដោយរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ ហើយអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្ត។
កាលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក កំចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នក ហើយប្រោសឲ្យអ្នកបានសម្រាកនៅក្នុងស្រុក ដែលទ្រង់ប្រទានឲ្យអ្នកកាន់កាប់ជាកេរមត៌ក ចូរប្រហារជនជាតិអាម៉ាឡេកឲ្យវិនាសសូន្យ កុំឲ្យនរណាម្នាក់នៅលើផែនដីនឹកឃើញពួកគេឡើយ។ ចូរកុំភ្លេចឲ្យសោះ!»។
ពេលណាអុលឡោះតាអាឡាប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នា បានសម្រាកដូចអ្នករាល់គ្នាដែរនោះ គឺពេលពួកគេបានកាន់កាប់ទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាប្រគល់ឲ្យពួកគេ នៅត្រើយខាងនាយទន្លេយ័រដាន់ ហើយពេលនោះទើបអ្នករាល់គ្នាវិលទៅកាន់ទឹកដីដែលដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នារៀងៗខ្លួនវិញ”។
ឥឡូវនេះ អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសេចក្តីសុខសាន្ត ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដី ដែលម៉ូសាជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។