ទ្រង់បានសង់ដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ទ្រង់យកពពកធ្វើជារទេះ ទ្រង់ប្រើវាយោធ្វើជាជំនិះ។
ចោទិយកថា 33:26 - អាល់គីតាប អ៊ីស្រអែលអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងអុលឡោះជាម្ចាស់របស់អ្នកបានឡើយ ទ្រង់ឆ្លងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយនៅយ៉ាងរុងរឿងលើពពក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱយេស៊ូរុនអើយ គ្មានអ្នកណាដូចជាព្រះឡើយ ព្រះអង្គជិះកាត់ផ្ទៃមេឃមកជួយអ្នក គឺយាងកាត់ពពកយ៉ាងរុងរឿង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងព្រះរបស់អ្នកឡើយ ព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយគង់យ៉ាងរុងរឿងនៅលើពពក*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱយេស៊ូរុនអើយ គ្មានអ្នកណាដូចព្រះ ដែលទ្រង់ជិះផ្ទៃមេឃមកជួយឯង ហើយលើពពក ដោយភាពដ៏ឧត្តមរបស់ទ្រង់នោះទេ |
ទ្រង់បានសង់ដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ទ្រង់យកពពកធ្វើជារទេះ ទ្រង់ប្រើវាយោធ្វើជាជំនិះ។
នៅក្នុងទីសក្ការៈរបស់ទ្រង់ ឱអុលឡោះអើយ ទ្រង់គួរឲ្យស្ញែងខ្លាចណាស់ ទ្រង់ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ទ្រង់ប្រទានឲ្យប្រជារាស្ដ្រ របស់ទ្រង់មានកម្លាំង និងអំណាច សូមសរសើរតម្កើងទ្រង់!
ចូរច្រៀងតម្កើងអុលឡោះ ចូរច្រៀង គីតាបសាបូរនាមទ្រង់! ចូរត្រួសត្រាយផ្លូវជូនទ្រង់ ដែលជិះសេះកាត់អាកាសវេហាស៍! ទ្រង់មាននាមថា អុលឡោះតាអាឡា។ ចូរនាំគ្នាអរសប្បាយឥតឧបមា នៅចំពោះទ្រង់!
ឱអុលឡោះតាអាឡាអើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចទ្រង់ទេ ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចទ្រង់ឡើយ។
អុលឡោះតាអាឡាអើយ តើមានអ្វីអាចផ្ទឹមនឹងទ្រង់បាន? តើនរណាមានភាពថ្កុំថ្កើងបរិសុទ្ធដូចទ្រង់។ ទ្រង់ជាម្ចាស់គួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ទ្រង់សំដែងទីសំគាល់ដ៏អស្ចារ្យ។
ទ្រង់ប្រកបដោយចេស្តា រុងរឿងក្រៃលែង ទ្រង់ផ្តួលរំលំអស់អ្នកប្រឆាំងនឹងទ្រង់។ ពេលកំហឹងរបស់ទ្រង់ឆាបឆេះឡើង នោះពួកគេត្រូវឆេះ ដូចភ្លើងឆេះគំនរចំបើង។
ស្តេចហ្វៀរ៉អ៊ូន ពោលថា៖ «ថ្ងៃស្អែក»។ ម៉ូសាឆ្លើយថា៖ «ខ្ញុំនឹងធ្វើតាមពាក្យសំដី ដើម្បីឲ្យស្តេចទទួលស្គាល់ថា គ្មានម្ចាស់ឯណា ដូចអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំឡើយ។
ហារូនលាតដៃសន្ធឹងទៅលើទឹកនៅស្រុកអេស៊ីប នោះកង្កែបក៏លោតចេញមករាតត្បាតស្រុកអេស៊ីប។
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: អុលឡោះតាអាឡាមកស្រុកអេស៊ីប ដោយនៅលើពពកមួយដុំដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ ចំពោះទ្រង់ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ទ្រង់មានបន្ទូលថា:
តើអ្នករាល់គ្នាចង់ប្រៀបប្រដូចអុលឡោះ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងទ្រង់?
អុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា? តើនរណាអាចស្មើនឹងយើងបាន?។
អុលឡោះតាអាឡាដែលបានបង្កើតអ្នក ទ្រង់ដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ទ្រង់ដែលជួយអ្នក ទ្រង់មានបន្ទូលថា: យ៉ាកកូបជាអ្នកបម្រើរបស់យើង យេស៊ូរូនដែលយើងបានស្រោចស្រង់អើយ កុំភ័យខ្លាចអ្វីឡើយ!
តើនរណាធ្លាប់ឮហេតុការណ៍យ៉ាងនេះ? តើនរណាធ្លាប់ឃើញហេតុការណ៍ដូច្នេះ? តើនគរមួយអាចកើតឡើង ក្នុងរយៈពេលតែមួយថ្ងៃបានឬ? តើប្រជាជាតិមួយអាចកើត ក្នុងពេលតែមួយបានឬ? ចំណែកឯក្រុងស៊ីយ៉ូនវិញ នាងទើបនឹងចាប់ផ្ដើមឈឺផ្ទៃ ក៏សំរាលកូនចៅ!
ឱអុលឡោះតាអាឡាជាម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹង ទ្រង់បានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ហើយនាមទ្រង់ក៏ឧត្ដុង្គឧត្ដមដែរ ព្រោះទ្រង់ប្រកបដោយអំណាច។
អ៊ីស្រអែលអើយ ដោយអ្នកប្រឆាំងនឹងយើង អ្នកនឹងត្រូវវិនាសពុំខាន! គ្មាននរណាអាចជួយអ្នកបានទេ!
អុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់ ដោយយកទឹកដី ដែលជាមោទនភាព របស់ជនជាតិអ៊ីស្រអែលធ្វើជាសាក្សីថា: យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយ ដែលពួកគេបានប្រព្រឹត្តនោះឡើយ។
តើអុលឡោះតាអាឡាខឹងនឹងទន្លេទាំងឡាយឬ? តើទ្រង់ខឹងយ៉ាងខ្លាំងក្លា ទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ? ទ្រង់នៅលើពពក ដូចគេជិះសេះ និងរទេះចំបាំង ទៅវាយយកជ័យជំនះ។
ផ្ទៃមេឃអាកាសវេហាស៍ដ៏ខ្ពស់បំផុត និងផែនដី ព្រមទាំងអ្វីៗនៅទីនោះ សុទ្ធតែជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។
អ៊ីស្រអែល បានធំធាត់ មានកម្លាំងរឹងប៉ឹង (ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!) ហើយគេក៏បោះបង់ចោលអុលឡោះតាអាឡា ដែលបានបង្កើតខ្លួនមក គេបានមាក់ងាយអុលឡោះដែលជាថ្មដា និងជាអ្នកសង្គ្រោះរបស់ខ្លួន។
នៅពេលដែលមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល និងកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រអែល ជួបជុំគ្នា ពួកគេទទួលស្គាល់អុលឡោះតាអាឡា ជាស្តេចរបស់ពួកគេ។
អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា អុលឡោះតាអាឡាពិតជាម្ចាស់មែន ក្រៅពីទ្រង់គ្មានម្ចាស់ណាទៀតឡើយ។