ពេលនោះ ឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ រ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
ចោទិយកថា 27:15 - អាល់គីតាប “អ្នកណាឆ្លាក់រូបបដិមាករ ឬសិតធ្វើរូបព្រះក្លែងក្លាយ ដែលអុលឡោះតាអាឡាស្អប់ខ្ពើម ហើយយករូបដែលជាស្នាដៃរបស់មនុស្ស ទៅតម្កល់ទុកនៅកន្លែងមួយ ដើម្បីថ្វាយបង្គំដោយលួចលាក់ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ត្រូវបណ្ដាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជារបស់ដែលដៃជាងបានធ្វើ រួចយកទៅដាក់នៅទីសម្ងាត់"។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នា ដោយពាក្យថា "អាម៉ែន!"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “អ្នកណាឆ្លាក់រូបបដិមា ឬសិតធ្វើរូបព្រះក្លែងក្លាយ ដែលព្រះអម្ចាស់ស្អប់ខ្ពើម ហើយយករូបដែលជាស្នាដៃរបស់មនុស្សទៅតម្កល់ទុកនៅកន្លែងមួយ ដើម្បីថ្វាយបង្គំដោយលួចលាក់ អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវបណ្តាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា គឺជារបស់ដែលដៃជាងធ្វើ រួចយកទៅដាក់នៅទីសំងាត់ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។ |
ពេលនោះ ឡាបាន់ចេញទៅកាត់រោមចៀមផុតទៅហើយ។ រ៉ាជែលបានលួចយករូបព្រះប្រចាំគ្រួសាររបស់ឪពុកនាង។
រ៉ាជែលបានយករូបព្រះទាំងនោះ ដាក់នៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើ។ ឡាបាន់ឆែកមើលជំរំទាំងមូល តែរកមិនឃើញអ្វីទេ។
គាត់ក៏ពោលថា៖ «កាណានត្រូវបណ្តាសាហើយ! សូមឲ្យបងប្អូនរបស់វាប្រើវា ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។
រីឯប្រជាជនយូដាវិញក៏ដូច្នោះដែរ ពួកគេពុំបានកាន់តាមបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួនទេ តែពួកគេបែរជានាំគ្នាធ្វើតាមច្បាប់ដែលជនជាតិអ៊ីស្រអែលបានបង្កើតទៅវិញ។
ស្តេចបំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងប៉ុន្មាន ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម ប៉ែកខាងត្បូងភ្នំដើមអូលីវ។ ស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល បានសង់កន្លែងសក្ការៈទាំងនោះ ជូនព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូសជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូមជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ!»។ ពេលនោះប្រជាជនទាំងមូលឆ្លើយថា «អាមីន សូមសរសើរតម្កើងអុលឡោះ!»។
ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលអុលឡោះតាអាឡាបានបណ្តេញចេញពីមុខកូនចៅអ៊ីស្រអែល។
អ្នករាល់គ្នាមិនត្រូវយកមាស ឬប្រាក់មកធ្វើជារូបព្រះ សម្រាប់ថ្វាយបង្គំ ដូចថ្វាយបង្គំយើងឡើយ។
មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹកក្រោមដី ធ្វើជារូបព្រះឡើយ។
ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ និងគូររូបពីលើ ហើយយកពន្លាក់មកដាប់ឈើនោះ តាមរូបរាង និងភិនភាគដូចមនុស្ស រួចយកទៅតម្កល់នៅក្នុងវិហារមួយ។
រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជា រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ គេគោរពបម្រើរូបនោះ និងសូមអង្វរថា “សូមរំដោះខ្ញុំផង! ដ្បិតអ្នកជាព្រះរបស់ខ្ញុំ!”។
គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត និងពិចារណារួចពោលថា “ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង ខ្ញុំអាំងសាច់បរិភោគ។ រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់ ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម រួចខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះ”។
គឺប្រាប់ពួកគេថា អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: អ្នកណាមិនធ្វើតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះទេ អ្នកនោះមុខជាត្រូវវេទនាពុំខាន!
ដូច្នេះ យើងនឹងសម្រេចតាមពាក្យ ដែលយើងបានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា ប្រគល់ទឹកដីដ៏សម្បូណ៌សប្បាយឲ្យពួកគេ។ សព្វថ្ងៃ អ្នករាល់គ្នាកាន់កាប់ទឹកដីនេះស្រាប់ហើយ»។ ខ្ញុំក៏ជម្រាបទ្រង់ថា «ពិតមែនហើយអុលឡោះតាអាឡា!»។
គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«អាមីន! សូមអុលឡោះតាអាឡាធ្វើតាមពាក្យរបស់អ្នក! សូមអុលឡោះតាអាឡាសម្រេចតាមពាក្យដែលអ្នកប្រកាសនេះចុះ! គឺសូមទ្រង់នាំសម្ភារៈរបស់ម៉ាស្ជិទ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ!
ចូរនាំពាក្យទៅប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ក្នុងចំណោមពូជពង្សអ៊ីស្រអែល អ្នកណាជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកណាពី យើងជាអុលឡោះតាអាឡា យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ យើងនឹងឆ្លើយទៅគេវិញ តាមចំនួនព្រះក្លែងក្លាយដែលគេគោរព។
គ្រឿងអលង្ការធ្វើឲ្យពួកគេមានចិត្តអំនួត ពួកគេយកគ្រឿងអលង្ការទាំងនោះទៅសូន ធ្វើជារូបព្រះដ៏ចង្រៃ គួរស្អប់ខ្ពើម។ ហេតុនេះហើយបានជាយើងធ្វើឲ្យ គ្រឿងអលង្ការរបស់ពួកគេអស់តម្លៃ។
ពេលនោះ កងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់ស្ដេច នឹងនាំគ្នាបន្ថោកបន្ទាយដែលជាទីសក្ការៈ ហើយបញ្ឈប់ការធ្វើគូរបានប្រចាំថ្ងៃ ហើយយកវត្ថុចង្រៃដ៏គួរស្អប់ខ្ពើមមកតាំងជំនួសវិញ។
ជនជាតិអ៊ីស្រអែលទាំងមូលបានបំពានលើហ៊ូកុំរបស់ទ្រង់ ហើយងាកចេញ ពុំព្រមស្ដាប់សំឡេងរបស់ទ្រង់ទេ។ ហេតុនេះហើយបានជាបណ្ដាសា ទំនាយផ្សេងៗ ដែលមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកបម្រើទ្រង់ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងទ្រង់។
អ្នករាល់គ្នាមិនត្រូវបែរទៅគោរពព្រះក្លែងក្លាយ ហើយក៏មិនត្រូវសិតធ្វើរូបព្រះសម្រាប់អ្នករាល់គ្នាដែរ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះក្លែងក្លាយ មិនត្រូវធ្វើរូបបដិមាករ ឬស្តូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នករាល់គ្នាសម្រាប់ថ្វាយបង្គំឡើយ ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
សូមទឹកសម្បថនេះចូលទៅក្នុងពោះរបស់នាងធ្វើឲ្យនាងប៉ោងពោះ ហើយក្លាយទៅជាស្ត្រីអារ!”។ នាងត្រូវឆ្លើយថា“សូមឲ្យកើតមានដូច្នោះមែន! អាម៉ីន!”។
«ពេលណាអ្នករាល់គ្នាឃើញ វត្ថុចង្រៃដ៏គួរស្អប់ខ្ពើម បានថ្លែងទុក (សូមឲ្យអ្នកអានយល់ពាក្យនេះចុះ!)
សូមកុំនាំយើងខ្ញុំឲ្យជួបការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីអ៊ីព្លេសកំណាច [ដ្បិតទ្រង់គ្រងរាជ្យ ទ្រង់មានអំណាច និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។]
បើបងប្អូនអរគុណទ្រង់ ដោយវិញ្ញាណរបស់បងប្អូនតែប៉ុណ្ណោះ ធ្វើម្ដេចនឹងឲ្យអ្នកដែលគ្រាន់តែមកស្ដាប់ អាចនឹងពោលពាក្យ «អាម៉ីន» យល់ស្របនឹងពាក្យអរគុណរបស់បងប្អូនបាន ប្រសិនបើគ្នាមិនដឹងថាបងប្អូននិយាយអ្វីផងនោះ!
ដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាទោះបីប្រុសក្តី ស្ត្រីក្តី ឬអំបូរណាមួយ ឬកុលសម្ព័ន្ធណាមួយក្តី បែរចិត្តចេញពីអុលឡោះតាអាឡា ជាម្ចាស់របស់យើង នៅថ្ងៃនេះ ទៅគោរពថ្វាយបង្គំព្រះនានារបស់ប្រជាជាតិទាំងនោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ក្លាយទៅជាប្ញសគល់ដែលបង្កជាតិពុលល្វីងជូរចត់ឡើយ។
ពេលណាអ្នករស់នៅក្នុងស្រុកនោះជាយូរឆ្នាំ អ្នករាល់គ្នានឹងបង្កើតកូនចៅតៗគ្នា ប្រសិនបើអ្នករាល់គ្នាបណ្តោយខ្លួន ឲ្យប្រព្រឹត្តអំពើបាប ដោយធ្វើរូបព្រះក្លែងក្លាយ ឬរូបតំណាងអ្វីៗ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិត នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ធ្វើឲ្យទ្រង់ខឹង
មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃនៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជារូបព្រះឡើយ។
ត្រូវដុតកំទេចរូបព្រះរបស់ពួកគេ ដោយឥតនឹកស្តាយមាសប្រាក់ ដែលស្ថិតនៅលើរូបទាំងនោះឡើយ។ កុំទុកវត្ថុទាំងនោះឲ្យសោះ ក្រែងលោវាក្លាយទៅជាអន្ទាក់ដល់អ្នក ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ស្អប់វត្ថុទាំងនោះណាស់។
លោកមីកាប្រគល់ប្រាក់មួយពាន់មួយរយស្លឹងជូនទៅម្តាយវិញ ហើយម្តាយក៏ពោលថា៖ «កូនអើយ ម្តាយបានសម្រេចចិត្តជូនប្រាក់នេះដល់អុលឡោះតាអាឡាហើយ ដើម្បីឲ្យកូនយកវាទៅរំលាយធ្វើជារូបព្រះមួយ។ ចូរកូនយកប្រាក់នេះទៅវិញចុះ»។
ប៉ុន្តែ លោកមីកាប្រគល់ប្រាក់ទៅម្តាយសាជាថ្មីទៀត ហើយម្តាយក៏យកប្រាក់ពីររយស្លឹងទៅឲ្យជាងស្មិតរំលាយធ្វើរូបព្រះមួយ និងរូបសំណាក រួចយកទៅដាក់នៅក្នុងផ្ទះរបស់លោកមីកា។
សូមស្តេចមេត្តាស្តាប់ពាក្យខ្ញុំ នៅពេលនេះផង។ ប្រសិនបើអុលឡោះតាអាឡាជំរុញស្តេចឲ្យប្រព្រឹត្តដូច្នេះចំពោះខ្ញុំ នោះសូមអុលឡោះតាអាឡាទទួលយកជំនូនមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញស្តេចវិញ សូមឲ្យពួកគេត្រូវបណ្តាសានៅចំពោះអុលឡោះតាអាឡា ដ្បិតថ្ងៃនេះ ពួកគេបណ្តេញខ្ញុំមិនឲ្យរស់នៅលើទឹកដីដែលអុលឡោះតាអាឡា ប្រទានមកប្រជារាស្ត្ររបស់ទ្រង់ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញខ្ញុំឲ្យទៅគោរពព្រះឯទៀត