Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:19 - អាល់គីតាប

19 ពេល​នោះ ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 នៅពេល​ឡាបាន់​ចេញទៅ​កាត់រោម​ចៀម​របស់គាត់ រ៉ាជែល​ក៏​លួច​រូបព្រះប្រចាំត្រកូល​ដែល​ជារបស់​ឪពុក​នាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពេល​នោះ លោក​ឡាបាន់​បាន​ចេញ​ទៅ​កាត់​រោម​ចៀម នាង​រ៉ាជែល​ក៏​បាន​លួច​យក​រូប​ថេរ៉ាភីម របស់​ឪពុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពេល​នោះ លោក​ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ លោក​ស្រី​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 រីឯ​ឡាបាន់​គាត់​មាន​កិច្ច​ចេញ​ទៅ​កាត់​រោម​ចៀម ពេល​នោះ នាង​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ឪពុក

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្តែ អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ក្រុម​គ្រួសារ និង​ញាតិ​សន្តាន​ខ្ញុំ ហើយ​ដណ្តឹង​កូន​ស្រី​ម្នាក់​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ”។


រីឯ​យ៉ាកកូប​វិញ គាត់​បាន​លួច​រត់​ចេញ​ពី​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ដោយ​ពុំ​ប្រាប់​ឲ្យ​គាត់​ដឹង​មុន​ឡើយ


ឥឡូវ​នេះ បើ​ថា​កូន​រត់​ចេញ​មក ព្រោះ​តែ​នឹក​ញាតិ​សន្តាន​ឪពុក​របស់​កូន​នោះ មិន​អី​ទេ ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លួច​យក​រូប​ព្រះ​របស់​ពុក​មក​ដែរ?»។


ប្រសិន​បើ​លោក​ឪពុក​រក​ឃើញ​រូប​ព្រះ​របស់​លោក​ឪពុក​នៅ​ជា​មួយ​នរណា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត! សូម​លោក​ឪពុក​ឆែក​មើល​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ដោយ​មាន​បង‌ប្អូន​យើង​នៅ​ទី​នេះ​ជា​សាក្សី​ស្រាប់ ហើយ​អ្វីៗ​ដែល​ជា​របស់​លោក​ឪពុក សូម​អញ្ជើញ​យក​ទៅ​វិញ​ចុះ»។ យ៉ាកកូប​ពុំ​ដឹង​ថា រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។


រ៉ាជែល​បាន​យក​រូប​ព្រះ​ទាំង​នោះ ដាក់​នៅ​ក្រោម​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ ឡាបាន់​ឆែក​មើល​ជំរំ​ទាំង​មូល តែ​រក​មិន​ឃើញ​អ្វី​ទេ។


រ៉ាជែល​ជម្រាប​ឪពុក​ថា៖ «សូម​លោក​ឪពុក​កុំ​ប្រកាន់​កូន​ធ្វើ​អ្វី កូន​មិន​អាច​ក្រោក​នៅ​មុខ​លោក​ឪពុក​បាន​ទេ ព្រោះ​កូន​មិន​សូវ​ស្រួល​ខ្លួន»។ ឡាបាន់​ខំ​រក​រូប​ព្រះ​ទាំង​នោះ តែ​រក​ពុំ​ឃើញ​ឡើយ។


យ៉ាកកូប​និយាយ​ទៅ​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​ដក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​មាន បោះ​ចោល រួច​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។


មាន​គេ​មក​ប្រាប់​តាម៉ារ​ថា៖ «ឪពុក​ក្មេក​របស់​អ្នក ឡើង​ទៅ​កាត់​រោម​ចៀម​នៅ​ធីមណា»។


ពីរ​ឆ្នាំ​ក្រោយ​មក ពួក​គង្វាល​របស់​សម្តេច​អាប់‌សាឡុម កាត់​រោម​ចៀម​នៅ​បាល-ហាសោរ ជិត​ភូមិ​អេ‌ប្រា‌អ៊ីម។ សម្តេច​អាប់‌សាឡុម​បាន​អញ្ជើញ​កូន​ទាំង​អស់​របស់​ស្តេច​ទត ឲ្យ​មក​ចូល​រួម​ដែរ។


ស្តេច​យ៉ូសៀស​លុប​បំបាត់​គ្រូ​បញ្ជាន់​រូប គ្រូ​ទាយ​ជោគ​រាសី រូប​តេរ៉ា‌ភីម​សម្រាប់​បូល រូប​ព្រះ​ក្លែង‌ក្លាយ និង​វត្ថុ​ទាំង​ប៉ុន្មាន​គួរ​ស្អប់​ខ្ពើម​ដែល​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ចែង​ទុក​ក្នុង​គីតាប ដែល​អ៊ីមុាំ​ហ៊ីល‌គី‌យ៉ា បាន​រក​ឃើញ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ពេល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​មក​ដល់​ត្រង់​ផ្លូវ​បំបែក ហើយ​គន់‌គូរ​ចង់​ដឹង​ផ្លូវ​ដែល​ត្រូវ​ទៅ ដោយ​អង្រួន​ព្រួញ​សួរ​រូបចម្លាក់ និង​ពិនិត្យ​មើល​ថ្លើម​ដើម្បី​ផ្សង។


ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​គូរបាន គ្មាន​ស្ដូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សម្រាប់​ទស្សន៍‌ទាយ និង​បួង‌សួង​ទេ។


យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា “ពី​ដើម បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ថេរ៉ា ជា​ឪពុក​របស់​អ៊ីព្រហ៊ីម និង​ណាហ៊រ​រស់​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ហើយ​គោរព​បម្រើ​ព្រះ​ដទៃ។


ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​មាន​ដំណាក់​របស់​អុលឡោះ​នៅ​ស៊ីឡូ ក៏​ពួក​គេ​នៅ​តែ​រក្សា​ទុក​រូប​ព្រះ​របស់​លោក​មីកា​ជា​រៀង​រហូត។


រីឯ​ការ​បះ‌បោរ អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង​រូស ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ស្តេច​បោះ​បង់​ចោល​បន្ទូល​របស់អុលឡោះ‌តាអាឡា ដូច្នេះ ទ្រង់​ក៏​បោះ​បង់​ចោល​ស្តេច​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត​ហើយ»។


បន្ទាប់​មក នាង​មិកាល់​យក​រូប​បដិមា​មួយ​មក​ដាក់​លើ​គ្រែ ព្រម​ទាំង​យក​ស្បែក​ពពែ​មក​ដាក់​លើ​ខ្នើយ និង​យក​ភួយ​មក​ដណ្តប់​ឲ្យ​ផង។


នៅ​ម៉ាអូន មាន​មហា​សេដ្ឋី​ម្នាក់ ដែល​មាន​ដី​ធ្លី​នៅ​ភូមិ​កើ‌មែល។ គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល។ ពេល​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម​នៅ​ភូមិ​កើ‌មែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម