Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 20:23 - អាល់គីតាប

23 អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​មាស ឬ​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ សម្រាប់​ថ្វាយ‌បង្គំ ដូច​ថ្វាយ‌បង្គំ​យើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​មាស ឬ​ប្រាក់ មក​ធ្វើ​ជា​រូប​ព្រះ​សម្រាប់​ថ្វាយ‌បង្គំ ដូច​ថ្វាយ‌បង្គំ​យើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ណា​ទៀត នៅ​ជា​មួយ​នឹង​អញ ទោះ​ទាំង​ព្រះ​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់ ក៏​មិន​ត្រូវ​ធ្វើ​សំរាប់​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង




និក្ខមនំ 20:23
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ផង និង​គោរព​ព្រះ​របស់​ពួក​គេ តាម​ទំនៀម​ទម្លាប់​ជាតិ​ដើម​របស់​ពួក​គេ​ផង។


ប្រជា‌ជាតិ​ទាំង​នោះ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ផង គោរព​បម្រើ​រូប​ព្រះ​របស់​គេ​ផង។ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​ធ្វើ​របៀប​នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដូច​ដូន‌តា​របស់​ខ្លួន​ដែរ។


ម៉ូសា​ក៏​ទៅ​ជួបអុលឡោះ‌តាអាឡា ហើយ​ជម្រាប​ទ្រង់​ថា៖ «អុលឡោះ​អើយ! ប្រជា‌ជន​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់ គឺ​ពួក​គេ​យក​មាស​សិត​ធ្វើ​រូប​ព្រះ​សម្រាប់​ថ្វាយ‌បង្គំ។


មិន​ត្រូវ​យក​លោហ‌ធាតុ​មក​សិត​ធ្វើ​ជា​រូប​អី្វ​ឡើយ។


រីឯ​អ្នក​រាល់​គ្នា​វិញ ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា: «ទៅ! នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​ទៅ! នៅ​ពេល​ក្រោយ អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​លែង​ប្រមាថ​នាម​របស់​យើង ដោយ​ការ​សែន‌ព្រេន​ព្រះ​ក្លែង‌ក្លាយ​ទៀត​ហើយ


ពី​មុន​ពួក​គេ​បាន​សង់​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ទ្វារ​របស់​យើង ក្រប​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ក្រប​ទ្វារ​របស់​យើង គឺ​មាន​តែ​ជញ្ជាំង​មួយ​គត់​ដែល​ខណ្ឌ​គេ​ពី​យើង។ ពួក​គេ​បាន​ធ្វើ​ឲ្យ​នាម​របស់​យើង​ទៅ​ជា​សៅហ្មង ដោយ‌សារ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស តាម​កំហឹង​របស់​យើង។


ស្តេច​បាន​ប្រឆាំង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ម៉ាស្ជិទ​របស់​ទ្រង់ មក​ចាក់​ស្រា​សម្រាប់​ស្តេច សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​ភរិយា និង​ពួក​ស្នំ។ បន្ទាប់​មក ស្តេច​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ស្តេច​មិន​បាន​លើក​តម្កើង​អុលឡោះ​ដែល​ជា​ម្ចាស់​អាយុ និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ស្តេច​ឡើយ។


កាល​សេព‌សុរា​រួច​ហើយ គេ​នាំ​គ្នា​សរសើរ​តម្កើង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។


អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​គោរព​ព្រះ​ក្លែង​ក្លាយ ហើយ​ក៏​មិន​ត្រូវ​សិត​ធ្វើ​រូប​ព្រះ​សម្រាប់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


យើង​ក៏​កំទេច​អស់​អ្នក​ដែល​ឡើង​លើ​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ផ្កាយ ព្រម​ទាំង​អស់​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​យើង ហើយ​ស្បថ​ក្នុង​នាម​យើង​ជាអុលឡោះ‌តាអាឡា​ផង ស្បថ​ក្នុង​នាម​ព្រះ​ម៉ូឡុក​របស់​គេ​ផង។


“អ្នក​ណា​ឆ្លាក់​រូប​បដិ‌មាករ ឬ​សិត​ធ្វើ​រូប​ព្រះ‌ក្លែង‌ក្លាយ ដែលអុលឡោះ‌តាអាឡា​ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយ‌បង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។


ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទោះ​បី​ប្រុស​ក្តី ស្ត្រី​ក្តី ឬ​អំបូរ​ណា​មួយ ឬ​កុល‌សម្ព័ន្ធ​ណា​មួយ​ក្តី បែរ​ចិត្ត​ចេញ​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង នៅ​ថ្ងៃ​នេះ ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​នា​នា​របស់​ប្រជា‌ជាតិ​ទាំង​នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ក្លាយ​ទៅ​ជា​ប្ញស​គល់​ដែល​បង្ក​ជាតិ​ពុល​ល្វីង​ជូរ​ចត់​ឡើយ។


រីឯ​ពួក​ឆ្កែ ពួក​គ្រូ​ធ្មប់ ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​សម្លាប់​គេ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​អស់​អ្នក​ដែល​ចូល​ចិត្ដ​កុហក និង​អនុវត្ដ​តាម​ពាក្យ​កុហក​នោះ​វិញ ត្រូវ​ចេញ​ទៅ​ក្រៅ​ទៅ!


លោក​មីកា​ប្រគល់​ប្រាក់​មួយ​ពាន់​មួយ​រយ​ស្លឹង​ជូន​ទៅ​ម្តាយ​វិញ ហើយ​ម្តាយ​ក៏​ពោល​ថា៖ «កូន​អើយ ម្តាយ​បាន​សម្រេច​ចិត្ត​ជូន​ប្រាក់​នេះ​ដល់អុលឡោះ‌តាអាឡា​ហើយ ដើម្បី​ឲ្យ​កូន​យក​វា​ទៅ​រំលាយ​ធ្វើ​ជា​រូប​ព្រះ​មួយ។ ចូរ​កូន​យក​ប្រាក់​នេះ​ទៅ​វិញ​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម