ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 10:8 - អាល់គីតាប

នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី ទុក​ដោយ​ឡែក ដើម្បី​ឲ្យ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធ​មេត្រីរបស់អុលឡោះ‌តាអាឡា ឲ្យ​ពួក​គេ​បម្រើ​ទ្រង់ និង​ជូន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ទ្រង់ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ចេញ ទុក​សម្រាប់​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​ក្នុង‌នាមព្រះ‌អង្គ រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ទុក​ដោយ​ឡែក ដើម្បី​ឲ្យ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ឲ្យ​ពួក​គេ​បម្រើ​ព្រះអង្គ និង​ជូន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ព្រះអង្គ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​បាន​ញែក​ពូជ​អំបូរ​លេវី​ចេញ ទុក​សំរាប់​នឹង​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ទ្រង់ ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក



ចោទិយ‌កថា 10:8
39 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីមុាំ​នាំ​គ្នា​សែង​ហិប​ទៅ​តម្កល់ ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក​ក្នុង​ទី‌សក្ការៈ​របស់​ដំណាក់ គឺ​ក្នុង​ទី‌សក្ការៈ​បំផុត​នៅ​ក្រោម​ស្លាប​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។


ពេល​នោះ​ទត​បាន​បញ្ចា​ថា៖ «មាន​តែ​ក្រុម​លេវី​ទេ​ដែល​មាន​សិទ្ធិ​សែង​ហិប​របស់​អុលឡោះដ្បិតអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ពួក​គេ ដើម្បី​សែង​ហិប​របស់​ទ្រង់ និង​មើល​ថែ​ទាំ រហូត​ត​ទៅ»។


អុលឡោះ​ជួយ​ការ‌ពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​គេ​បាន​យក​គោ​បា​ប្រាំ​ពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំ​ពីរ​ក្បាល ធ្វើ​ជា​គូរបាន។


កូន​របស់​លោក​អាំរ៉ាម​មាន ណាពី​ហារូន និង​ណាពី​ម៉ូសា។ គេ​បាន​ញែក​ណាពី​ហារូន និង​កូន​ចៅ​របស់​គាត់ ដើម្បី​បម្រើ​ការ​ក្នុង​ទី‌សក្ការៈ​វិសុទ្ធ​បំផុត រហូត​ត​ទៅ ព្រម​ទាំង​ជូន​គ្រឿង​ក្រអូប​ចំពោះអុលឡោះ‌តាអាឡា​បម្រើ​ការ‌ងារ​របស់​ទ្រង់ និង​ជូន​ពរ​ប្រជា‌ជន​ក្នុង​នាម​ទ្រង់ រហូត​ត​រៀង​ទៅ។


ដូច្នេះ​ពួក​លេវី​មិន​ចាំ‌បាច់​សែង​ជំរំ‌សក្ការៈ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ជំរំ‌សក្ការៈ​ទៀត​ឡើយ»។


ឥឡូវ​នេះ​សូម​កូន​ចៅ​លែង​ខ្ជី‌ខ្ជា​ទៀត​ទៅ ដ្បិតអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​បំពេញ​មុខ‌ងារ​បម្រើ​ទ្រង់ ក្នុង​ការ​ជូន​គ្រឿង​ក្រអូប»។


ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី នាំ​គ្នា​ក្រោក​ឡើង ជូន​ពរ​ប្រជា‌ជន។ ពាក្យ​ទូរអា‌អង្វរ​របស់​ពួក​គេ លាន់​ឮ​ឡើង រហូត​ដល់​ដំណាក់​ដ៏‌វិសុទ្ធ​របស់​អុលឡោះ​នៅ​សូរ៉កា ហើយ​ទ្រង់​ស្តាប់​ពាក្យ​របស់​ពួក​គេ។


អស់​អ្នក​ដែល​បម្រើ​អុលឡោះ‌តាអាឡា ហើយ​ស្ថិត​នៅ​ក្នុង​ដំណាក់ របស់​ទ្រង់​នា​ពេល​យប់​អើយ ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!


ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទី‌សក្ការៈ ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!


អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង ដំណាក់​របស់​អុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ ដំណាក់​របស់​ម្ចាស់​នៃ​យើង​អើយ


អុលឡោះ‌តាអាឡា​មាន​បន្ទូល​តប​ថា៖ «ប្រសិន​បើ​អ្នក​វិល​ត្រឡប់​មក​រក​យើង នោះ​យើង​នឹង​ឲ្យ​អ្នក​វិល​ត្រឡប់ មក​បំពេញ​មុខ‌ងារ​បម្រើ​យើង​វិញ។ ប្រសិន​បើ​អ្នក​ពោល​ពាក្យ​មាន​ខ្លឹមសារ ជា​ជាង​ពោល​ពាក្យ​ឥត​បាន​ការ យើង​នឹង​ប្រើ​អ្នក​ឲ្យ​នាំ​ពាក្យ​របស់​យើង។ ពេល​នោះ ជន‌ជាតិ​យូដា​នឹង​វិល​មក​រក​អ្នក គឺ​មិន​មែន​អ្នក​ទេ ដែល​នឹង​ទៅ​រក​ពួក​គេ។


ដូច្នេះ ពួក​គេ​គ្រាន់​តែ​មាន​មុខ‌ងារ​ជា​អ្នក​ជំនួយ​ការ​ក្នុង​ម៉ាស្ជិទ គឺ​ត្រូវ​ប្រើ​គេ​ឲ្យ​យាម​ខ្លោង​ទ្វារ​បម្រើ​ប្រជា‌ជន ដោយ​សម្លាប់​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត និង​គូរបាន​ផ្សេងៗ។


រីឯ​ក្រុម​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក​វិញ ក្នុង​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង​នោះ ពួក​គេ​នៅ​តែ​បម្រើ​យើង​ក្នុង​ទី‌សក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​ចូល​មក​បម្រើ​យើង ពួក​គេ​នឹង​ស្ថិត​នៅ​ក្បែរ​យើង ដើម្បី​ជូន​ខ្លាញ់ និង​ឈាម -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


គាត់​ពាក់​ឆ្នួត​ក្បាល ដែល​មាន​ខ្ទាស់​គ្រឿង​អលង្ការ​នៅ​ផ្នែក​ខាង​មុខ​ឆ្នួត​នោះ ជូន​ហារូន ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។


ក្រោយ​ពី​បាន​ធ្វើ​គូរបាន​រំដោះ​បាប​គូរបាន​ដុត និង​គូរបាន​មេត្រី​ភាព​ចប់​សព្វ​គ្រប់​ហើយ ហារូន​លើក​ដៃ​ជូន​ពរ​ប្រជា‌ជន រួច​ចុះ​មក​វិញ។


កូន​ចៅ​កេហាត់​ទទួល​បន្ទុក​ផ្នែក​ខាង​ហិប​នៃ​សម្ពន្ធ‌មេត្រី តុ​សក្ការៈ ជើងចង្កៀង អាសនៈ គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ វាំង​នន​ខាង​ក្នុង និង​របស់​ឯ​ទៀតៗ​ដែល​ស្ថិត​នៅ​ក្នុង​ទី​សក្ការៈ។


«ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​ចូល​មក ហើយ​ឲ្យ​ពួក​គេ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីមុាំ​ហារូន ដើម្បី​ជួយ​បំពេញ​ការ​ងារ​គាត់។


នៅ​ពេល​លើក​ជំរំ កាល​ហារូន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ ចប់​សព្វ​គ្រប់ ហើយ​កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ​ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារកិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ហើយ​បាន​តែង‌តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ និង​បង្កើត​ផល ព្រម​ទាំង​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិត‌ស្ថេរ។ ដូច្នេះ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​សូម​ពី​អុលឡោះ​ជា​បិតា​ក្នុង​នាម​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ពុំ‌ខាន។


នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​ពិធី​ថ្វាយ‌បង្គំ​អុលឡោះ‌ជាអម្ចាស់ និង​តម​អាហារ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​ថា៖ «ចូរ​ញែក​បារណា‌បាស និង​សូល​ចេញ​ដោយ​ឡែក ដ្បិត​យើង​បាន​ហៅ​អ្នក​ទាំង​ពីរ​មក ឲ្យ​បំពេញ​កិច្ច‌ការ​ដែល​យើង​នឹង​ដាក់​ឲ្យ​ធ្វើ»។


ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា អុលឡោះ​បាន​ត្រាស់​ហៅ​ខ្ញុំ ឲ្យ​ធ្វើ​ជា​សាវ័ក និង​ជ្រើស​រើស​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ទ្រង់។


អ្នក​ណា​ទទួល​អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថាៈ «ចូរ​ចេញ​ពី​ចំណោម​អ្នក​ទាំង​នោះ ហើយ​ញែក​ខ្លួន​ចេញ​ឲ្យ​ដាច់​ពី​ពួក​គេ កុំ​ប៉ះ‌ពាល់​អ្វី​ដែល​មិន​បរិសុទ្ធ​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា


ក៏​ប៉ុន្ដែ អុលឡោះ​បាន​ជ្រើស​រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​សេចក្តី​ប្រណី‌សន្តោស​របស់​ទ្រង់។


អ្នក​ណា​តាំង​ចិត្ត​មានះ មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​អ៊ីមុាំ ដែល​បាន​ទទួល​តំណែង​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ឬ​មិន​ស្តាប់​ពាក្យ​របស់​ចៅ​ក្រម​ទេ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល។


ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ជ្រើស​រើស​អ៊ីមុាំ និង​ពូជ‌ពង្ស​របស់​អ្នក ពី​ចំណោម​កុល‌សម្ព័ន្ធ​នា​នា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​នៅ​បម្រើ​អុលឡោះ​ជា​រៀង​រាល់​ថ្ងៃ។


កាល​ដឹង​ថា​ក្រុង​ណា​មួយ​នៅ​ជិត​សាក‌សព​ជាង​គេ ពួក​អះលី‌ជំអះ​របស់​ក្រុង​នោះ ត្រូវ​យក​គោ​ញី​ស្ទាវ​មួយ​មក គឺ​គោ​ដែល​គេ​ពុំ​ធ្លាប់​ទឹម ឬ​ប្រើ​ឲ្យ​ធ្វើ​ការ​នៅ​ឡើយ។


ពេល​នោះ ពួក​អ៊ីមុាំ​ពី​កុល‌សម្ព័ន្ធ​លេវី នាំ​គ្នា​ចូល​មក–អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ជ្រើស​រើស​ពួក​អ៊ីមុាំ​ឲ្យ​នៅ​បម្រើ​ទ្រង់ និង​ឲ្យ​ពរ​ប្រជា‌ជន​ក្នុង​នាម​ទ្រង់។ ពេល​ប្រជា‌ជន​មាន​ជម្លោះ ឬ​វាយ​តប់​គ្នា​រហូត​ដល់​របួស ក៏​ពួក​អ៊ីមុាំ​មាន​មុខ‌ងារ​អារ​កាត់​រឿង​រ៉ាវ​របស់​ពួក​គេ​ដែរ។


ម៉ូសា​បាន​សរសេរ​ហ៊ូកុំ​នេះ​ប្រគល់​ជូន​ពួក​អ៊ីមុាំ ជា​កូន​ចៅ​លេវី ដែល​មាន​ភារកិច្ច​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​គាត់​ក៏​ប្រគល់​ជូន​អះលី‌ជំអះ​ទាំង​អស់ នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។