Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 134:1 - អាល់គីតាប

1 អស់​អ្នក​ដែល​បម្រើ​អុលឡោះ‌តាអាឡា ហើយ​ស្ថិត​នៅ​ក្នុង​ដំណាក់ របស់​ទ្រង់​នា​ពេល​យប់​អើយ ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 មើល៍! អស់ទាំង​បាវបម្រើ​របស់​ព្រះយេហូវ៉ា ដែល​ឈរ​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា​នា​ពេលយប់​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មក អស់​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា ដែល​ឈរ​នៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ នៅ​ពេល​យប់​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 អស់​អ្នក​ដែល​បម្រើ​ព្រះ‌អម្ចាស់ ហើយ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់ របស់​ព្រះអង្គ​នា​ពេល​យប់​អើយ ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នែ អស់​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា ដែល​ឈរ​នៅ​ក្នុង​ដំណាក់​ទ្រង់ នៅ​ពេល​យប់​អើយ ចូរ​ថ្វាយ​ពរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 134:1
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ពួក​គេ និង​កូន​ចៅ​របស់​ពួក​គេ ក៏​បំពេញ​មុខ‌ងារ​ជា​ឆ្មាំ​ទ្វារ​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​មាត់​ទ្វារ​ជំរំ​ជួប​ទ្រង់។


ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ដំណាក់​របស់​អុលឡោះដ្បិត​ពួក​គេ​មាន​ភារកិច្ច​យាម​ដំណាក់ និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។


ពួក​អ្នក​ចំរៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ពួក​គេ​ត្រូវ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។


ឥឡូវ​នេះ​សូម​កូន​ចៅ​លែង​ខ្ជី‌ខ្ជា​ទៀត​ទៅ ដ្បិតអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​បំពេញ​មុខ‌ងារ​បម្រើ​ទ្រង់ ក្នុង​ការ​ជូន​គ្រឿង​ក្រអូប»។


ចូរ​នាំ​គ្នា​ឈរ​នៅ​ក្នុង​ទី‌សក្ការៈ​តាម​លំដាប់‌លំដោយ គឺ​ក្រុម​គ្រួសារ​លេវី​នីមួយៗ​ធ្វើ​ជា​តំណាង​ឲ្យ​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


រីឯ​លោក​បាក‌ប៊ូគា និង​លោក​អ៊ូនី បំពេញ​មុខ‌ងារ​នៅ​ទល់​មុខ​នឹង​លោក​ទាំង​នោះ។


អស់​អ្នក​ដែល​ជា​កង‌ពល​របស់​អុលឡោះ‌តាអាឡា​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! អស់​អ្នក​តែងតែ​បម្រើ​ទ្រង់ ស្រប​តាម​ចិត្ត​របស់​ទ្រង់​ជា‌និច្ច!


ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!​ អ្នក​បម្រើ​របស់​អុលឡោះ‌តាអាឡា​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! ចូរ​នាំ​គ្នា​សរសើរ​តម្កើង​នាម​អុលឡោះ‌តាអាឡា!


នៅ​ពេល​មាន​អាសន្ន ខ្ញុំ​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។


ខ្ញុំ​ងើប​មុខ​ឡើង សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ?


ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់ នៅ​ពេល​គេ​ប្រាប់​ខ្ញុំ​ថា: ចូរ​យើង​នាំ​គ្នា​ទៅ​ដំណាក់​របស់​អុលឡោះ‌តាអាឡា!។


ឱ​អុលឡោះ‌តាអាឡា​ដែល​នៅ សូរ៉កា​អើយ ខ្ញុំ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ទ្រង់។


ប្រសិន​បើ​គ្មាន​អុលឡោះ‌តាអាឡា នៅ​ខាង​យើង​ទេ​នោះ - សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​តាម​ថា: -


អ្នក​ណា​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ឥត​រង្គើ​សោះ​ឡើយ។


ពេល​អុលឡោះ‌តាអាឡា​នាំ​អស់​អ្នក ដែល​ជាប់​ជា​ឈ្លើយ ត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។


ប្រសិន​បើ​អុលឡោះ‌តាអាឡា មិន​សង់​ផ្ទះ​ទេ​នោះ អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! ប្រសិន​បើ​អុលឡោះ‌តាអាឡា​មិន​ថែ‌រក្សា​ទីក្រុង​ទេ​នោះ អ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាម ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!


អ្នក​ណា​គោរព កោត​ខ្លាច​អុលឡោះ‌តាអាឡា ហើយ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​តាម​ថា


ឱ​អុលឡោះ‌តាអាឡា​អើយ ពី​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ខ្ញុំ​ស្រែក​អង្វរ​ទ្រង់


ខ្ញុំ​ទន្ទឹង​រង់‌ចាំ​អុលឡោះ‌តាអាឡា ជាង​អ្នក​យាម​រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត ពិត​មែន​ហើយ ខ្ញុំ​រង់‌ចាំ​ទ្រង់​ជាង​អ្នក​យាម រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​គ្មាន​ចិត្ត​អំនួត ឬ​វាយ‌ឫក​ខ្ពស់​ទេ ខ្ញុំ​មិន​ប្រាថ្នា​ចង់​បាន​អ្វី​ដែល​ធំ​អស្ចារ្យ ហួស​ពី​សមត្ថ‌ភាព​របស់​ខ្ញុំ​ឡើយ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​នឹក​ដល់​ស្តេច​ទត និង​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន​របស់​គាត់​ផង។


ការ​ដែល​បង​ប្អូន​នៅ រួម​រស់​ជា​មួយ​គ្នា គឺ​ជា​ការ​ល្អ​ប្រពៃ និង​សប្បាយ​ក្រៃ‌លែង។


អ្នក​ណា​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​មក​ពី​អុលឡោះ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ! ដ្បិត​គេ​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​ដំណាក់ របស់​ទ្រង់​ដោយ​ចិត្ត​ស្មោះ‌សរ។


អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នៅ​បម្រើអុលឡោះ‌តាអាឡា​ដោយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជាបញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ទ្រង់»។


នាង​នៅ​មេ‌ម៉ាយ​រហូត ដល់​នាង​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ម៉ាស្ជិទ​ទេ គាត់​នៅ​គោរព​បម្រើ​អុលឡោះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​ទូរអ​ផង។


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី ទុក​ដោយ​ឡែក ដើម្បី​ឲ្យ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធ​មេត្រីរបស់អុលឡោះ‌តាអាឡា ឲ្យ​ពួក​គេ​បម្រើ​ទ្រង់ និង​ជូន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ទ្រង់ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។


មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​អុលឡោះ អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ទ្រង់​ទាំង​តូច​ទាំង​ធំ​អើយ ចូរ​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​យើង!»។


ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​អុលឡោះ និង​គោរព​បម្រើ​ទ្រង់​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់។ ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក នឹង​ទទួល​គេ​ឲ្យ​ជ្រក​កោន​ក្នុង​ជំរំ‌សក្ការៈ​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម