Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 15:19 - អាល់គីតាប

19 អុលឡោះ‌តាអាឡា​មាន​បន្ទូល​តប​ថា៖ «ប្រសិន​បើ​អ្នក​វិល​ត្រឡប់​មក​រក​យើង នោះ​យើង​នឹង​ឲ្យ​អ្នក​វិល​ត្រឡប់ មក​បំពេញ​មុខ‌ងារ​បម្រើ​យើង​វិញ។ ប្រសិន​បើ​អ្នក​ពោល​ពាក្យ​មាន​ខ្លឹមសារ ជា​ជាង​ពោល​ពាក្យ​ឥត​បាន​ការ យើង​នឹង​ប្រើ​អ្នក​ឲ្យ​នាំ​ពាក្យ​របស់​យើង។ ពេល​នោះ ជន‌ជាតិ​យូដា​នឹង​វិល​មក​រក​អ្នក គឺ​មិន​មែន​អ្នក​ទេ ដែល​នឹង​ទៅ​រក​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ បើ​អ្នក​វិល​មក​វិញ នោះ​យើង​នឹង​នាំ​អ្នក​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ឈរ​នៅ​មុខ​យើង ហើយ​បើ​អ្នក​ញែក​របស់​ថ្លៃ​វិសេស ចេញ​ពី​របស់​ស្មោក‌គ្រោក នោះ​អ្នក​នឹង​បាន​ដូច​ជា​មាត់​យើង គេ​នឹង​វិល​មក​អ្នក​វិញ តែ​អ្នក​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ប្រសិន​បើ​អ្នក​វិល​ត្រឡប់​មក​រក​យើង នោះ​យើង​នឹង​ឲ្យ​អ្នក​វិល​ត្រឡប់ មក​បំពេញ​មុខងារ​បម្រើ​យើង​វិញ។ ប្រសិន​បើ​អ្នក​ពោល​ពាក្យ​មាន​ខ្លឹមសារ ជា​ជាង​ពោល​ពាក្យ​ឥត​បាន​ការ យើង​នឹង​ប្រើ​អ្នក​ឲ្យ​នាំ​ពាក្យ​របស់​យើង។ ពេល​នោះ ជន‌ជាតិ​យូដា​នឹង​វិល​មក​រក​អ្នក គឺ​មិន​មែន​អ្នក​ទេ ដែល​នឹង​ទៅ​រក​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា បើ​ឯង​នឹង​វិល​មក​វិញ នោះ​អញ​នឹង​នាំ​ឯង​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ឈរ​នៅ​មុខ​អញ ហើយ​បើ​ឯង​នឹង​ញែក​របស់​ថ្លៃ​វិសេស​ចេញ​ពី​របស់​ស្មោក‌គ្រោក នោះ​ឯង​នឹង​បាន​ដូច​ជា​មាត់​អញ គេ​នឹង​វិល​មក​ឯ​ឯង​វិញ តែ​ឯង​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ

សូមមើលជំពូក ចម្លង




យេរេមា 15:19
34 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉េស ជា​អ្នក​ភូមិ​ធេស‌ប៊ី​ក្នុង​ស្រុក​កាឡាដ ជម្រាប​ស្តេច​អហាប់​ថា៖ «ខ្ញុំ​សូម​ជម្រាប​ស្តេច ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ខ្ញុំ​គោរព​បម្រើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើក‌លែង​តែ​ខ្ញុំ​ទូរអា​សូម»។


ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ ពេល​អ្នក​និយាយ​យើង​នឹង​នៅ​ជា​មួយ​អ្នក យើង​នឹង​ប្រាប់​អ្នក​អំពី​សេចក្តី​ដែល​ត្រូវ​និយាយ»។


ប្រសិន​បើ​អ្នក​ឃើញ​មនុស្ស​ម្នាក់​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​របស់​ខ្លួន តោង​ដឹង​ថា អ្នក​នោះ​អាច​ចូល​បម្រើ​ស្ដេច គឺ​គេ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​គ្មាន​កេរ្តិ៍​ឈ្មោះ​ឡើយ។


បន្ទាប់​មក អុលឡោះ‌តាអាឡា​លាត​ដៃ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ទោះ​បី​ម៉ូសា និង​សាំយូ‌អែល មក​អង្វរ​យើង​ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ក្ដី ក៏​យើង​មិន​អត់‌អោន​ឲ្យ​ពួក​គេ​ដែរ។ ចូរ​បណ្ដេញ​ប្រជា‌ជន​នេះ​ឲ្យ​បាត់​ពី​មុខ​យើង​ទៅ!


ប្រសិន​បើ​ខ្ញុំ​សម្រេច​ចិត្ត​ថា ឈប់​នឹក​នា​ពី​បន្ទូល​របស់​ទ្រង់ ហើយ​លែង​និយាយ​ក្នុង​នាម​ទ្រង់​ទៀត​នោះ ខ្ញុំ​នឹង​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ដូច​មាន​ភ្លើង​ឆាប‌ឆេះ​រហូត​ដល់​ឆ្អឹង ខ្ញុំ​ខំ​ប្រឹង​ពន្លត់​ភ្លើង​នេះ​រហូត​អស់​កម្លាំង តែ​វា​មិន​ព្រម​រលត់​ទេ។


នោះ​នឹង​មិន​ខ្វះ​ពូជ‌ពង្ស​យ៉ូណា‌ដាប់ ជា​កូន​របស់​រេកាប សម្រាប់​បម្រើ​យើង​ឡើយ”» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «អ៊ីស្រ‌អែល​អើយ ប្រសិន​បើ​អ្នក​ចង់​វិល​មក​វិញ ចូរ​វិល​មក​រក​យើង​ចុះ! ប្រសិន​បើ​អ្នក​យក​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ចេញ​ពី​មុខ​យើង នោះ​អ្នក​នឹង​លែង​វង្វេង ដើរ​គ្មាន​គោល‌ដៅ ទៀត​ហើយ។


ធម្មតា ភ្លើង​ដែល​គេ​សប់​យ៉ាង​ក្ដៅ អាច​បន្សុទ្ធ​លោហ‌ធាតុ​បាន រីឯ​ប្រជា‌ជន​នេះ​វិញ គ្មាន​នរណា​អាច​បន្សុទ្ធ​បាន​ទេ ព្រោះ​អំពើ​អាក្រក់​ស្ថិត​ជាប់​នឹង​ពួក​គេ​ជា‌និច្ច។


ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​យំ​ថ្ងូរ គេ​ចង់​បាន​អាហារ​បរិភោគ គេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ អុលឡោះ‌តាអាឡា​អើយ សូម​មើល​មក​ខ្ញុំ​ផង ខ្ញុំ​អាម៉ាស់​មុខ​ខ្លាំង​ណាស់!


ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​មនុស្ស​បះ‌បោរ - អ្នក​ត្រូវ​តែ​នាំ​ពាក្យ​យើង​ទៅ​ប្រាប់​ពួក​គេ។


អ៊ីមុាំ​របស់​អ្នក នាំ​គ្នា​បំពាន​លើ​ហ៊ូកុំ​របស់​យើង និង​បន្ថោក​ទី‌សក្ការៈ​របស់​យើង។ ពួក​គេ​មិន​ចេះ​សំគាល់​មើល​ថា អ្វី​វិសុទ្ធ​ឬ​មិន​វិសុទ្ធ ហើយ​ក៏​មិន​បង្រៀន​ប្រជា‌ជន​ឲ្យ​ស្គាល់​អ្វី​បរិសុទ្ធ និង​អ្វី​មិន​បរិសុទ្ធ​ដែរ។ ពួក​គេ​មិន​រវី‌រវល់​នឹង​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​ទេ ដូច្នេះ នៅ​ក្រុង​យេរូ‌សាឡឹម​គ្មាន​នរណា​គោរព​យើង​ទៀត​ឡើយ។


អ៊ីមុាំ​ទាំង​នោះ​ត្រូវ​អប់រំ​ប្រជា‌ជន​របស់​យើង ឲ្យ​ស្គាល់​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ ព្រម​ទាំង​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ។


ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ចេះ​បែង​ចែក​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ​អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ


ហ៊ូ​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​អំពី​មនុស្ស ឬ​វត្ថុ​ដែល​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ។ នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​រោគ​ឃ្លង់»។


«ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ​ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ឲ្យ​ដឹង​អំពី​សេចក្ដី ដែល​យើង​នឹង​ប្រាប់​អ្នក!»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ដូច​ត​ទៅ: «ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់ អ្នក​នឹង​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង ហើយ​ថែ‌រក្សា​ទី‌លាន​របស់​យើង​ដែរ។ យើង​នឹង​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ទី​នេះ។


ម៉ាឡា‌អ៊ីកាត់​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​ជីព្រ‌អេល ជា​អ្នក​បម្រើ​អុលឡោះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង‌ល្អ​នេះ មក​ប្រាប់​អ្នក


អ៊ីសា​មាន​ប្រសាសន៍​ទៅ​សិស្ស​ទៀត​ថា៖ «អ្នក​ណា​ស្ដាប់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ស្ដាប់​ខ្ញុំ​ដែរ។ អ្នក​ណា​បដិសេធ​មិន​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​បដិសេធ​មិន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​មិន​ទទួល​ខ្ញុំ ក៏​ដូច​ជា​មិន​ទទួល​អុលឡោះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។


ដ្បិត​រស‌អុលឡោះ​ដ៏‌វិសុទ្ធ​នឹង​បំភ្លឺ​អ្នក​រាល់​គ្នា ឲ្យ​ដឹង​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​ពេល​នោះ​ឯង»។


ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។


ចូរ​ប្រុង​ស្មារតី និង​ទូរអា​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់ ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រា​មនុស្ស»។


ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង​ប្អូន អំពី​គម្រោង‌ការ​ទាំង​មូល​របស់​អុលឡោះ​រួច​ហើយ ឥត​មាន​លាក់​លៀម​ត្រង់​ណា​សោះ


ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​អាល់ម៉ា‌ហ្សៀស កាល​គាត់​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​គាត់ តាម​របៀប​មុន​ទៀត​ឡើយ។


ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ដ​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ចិត្ត​អុលឡោះ​? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស​ទៀត​ហើយ!


យើង​ពុំ​បាន​សុខ​ចិត្ដ​ធ្វើ​តាម​ពួក​គេ​ឡើយ សូម្បី​តែ​មួយ​ភ្លែត​ក៏​មិន​ធ្វើ​តាម​ផង ដើម្បី​រក្សា​ការ‌ពារ​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​សម្រាប់​បង​ប្អូន។


មាន​តែ​មនុស្ស​ពេញ​វ័យប៉ុណ្ណោះ ដែល​អាច​ទទួល​អាហារ​រឹង​បាន ព្រោះ​គេ​ធ្លាប់​មាន​ការ​ពិសោធន៍​ចេះ​វែក​ញែក​ស្គាល់​ល្អ ស្គាល់​អាក្រក់។


អុលឡោះ​អាច​ការ‌ពារ​បង​ប្អូន មិន​ឲ្យ​មាន​កំហុស ព្រម​ទាំង​ឲ្យ​ឈរ​នៅ​មុខ​សិរី‌រុង‌រឿង​របស់​ទ្រង់ ឥត​សៅ‌ហ្មង និង​មាន​អំណរ​សប្បាយ​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម