Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 31:9 - អាល់គីតាប

9 ម៉ូសា​បាន​សរសេរ​ហ៊ូកុំ​នេះ​ប្រគល់​ជូន​ពួក​អ៊ីមុាំ ជា​កូន​ចៅ​លេវី ដែល​មាន​ភារកិច្ច​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​គាត់​ក៏​ប្រគល់​ជូន​អះលី‌ជំអះ​ទាំង​អស់ នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 លោក​ម៉ូសេ​បាន​សរ​សេរ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ប្រគល់​ជូន​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា និងជូន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​ម៉ូសេ​បាន​សរសេរ​ក្រឹត្យ‌វិន័យ​នេះ​ប្រគល់​ជូន​ពួក​បូជា‌ចារ្យ ជា​កូន​ចៅ​លេវី ដែល​មាន​ភារ‌កិច្ច​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ក៏​ប្រគល់​ជូន​លោក​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ម៉ូសេ​ក៏​កត់​ក្រឹត្យ‌វិន័យ​នេះ ប្រគល់​ឲ្យ​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ហើយ​ដល់​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ផង

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 31:9
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អស់​លោក​អះលី‌ជំអះ​មក​ដល់ ក្រុម​អ៊ីមុាំ​ក៏​លើក​ហិប​នៃ​សម្ពន្ធ‌មេត្រី​សែង។


រីឯ​បញ្ញត្តិ ហ៊ូកុំ វិន័យ ក្រឹត្យវិន័យ និង​បទ​បញ្ជា​ដែល​ទ្រង់​បាន​ចែង​ទុក​សម្រាប់​អ្នក​រាល់​គ្នា​នោះ ត្រូវ​ប្រតិ‌បត្តិ​តាម​ជា​រៀង​រាល់​ថ្ងៃ ហើយ​មិន​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​ដទៃ​ឡើយ។


ពេល​នោះ​ទត​បាន​បញ្ចា​ថា៖ «មាន​តែ​ក្រុម​លេវី​ទេ​ដែល​មាន​សិទ្ធិ​សែង​ហិប​របស់​អុលឡោះដ្បិតអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ពួក​គេ ដើម្បី​សែង​ហិប​របស់​ទ្រង់ និង​មើល​ថែ​ទាំ រហូត​ត​ទៅ»។


អ៊ីមុាំ​អែសរ៉ា​ក៏​យក​ហ៊ូកុំ​មក​ខាង​មុខ​អង្គ​ប្រជុំ ដែល​មាន​ប្រជា‌ជន​ប្រុស​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ។


តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ លោក​អែសរ៉ា​អាន​គីតាប​ហ៊ូកុំ​នេះ​នៅ​ខាង​មុខ​ព្រលាន ដែល​ស្ថិត​នៅ​ទល់​មុខ​ទ្វារ​គង្គា ឲ្យ​ប្រជា‌ជន​ស្ដាប់ គឺ​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ប្រជា‌ជន​ទាំង​មូល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គាត់​អាន​ហ៊ូកុំ។


ម៉ូសា​បាន​កត់​ត្រា​ទុក​នូវ​បន្ទូល​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា។ ស្អែក​ឡើង គាត់​ក្រោក​ពី​ព្រលឹម គាត់​សង់​អាសនៈ​មួយ​នៅ​ជើង​ភ្នំ និង​បញ្ឈរ​បង្គោល​ដប់​ពីរ ជា​តំណាង​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​ដប់​ពីរ។


ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង​ខ្ញុំ ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា តែ​យើង​ខ្ញុំ​ពុំ​បាន​ទូរអា‌អង្វរ​សុំ​សេចក្ដី​សន្ដោស​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​បែរ​ចេញ​ពី​កំហុស ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​សេចក្ដី​ពិត​ដែរ។


ប្រជា‌ជន​របស់​យើង​វិនាស ព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។ ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើង យើង​នឹង​បណ្ដេញ​អ្នក​មិន​ឲ្យ​បំពេញ​មុខ‌ងារ ជា​អ៊ីមុាំ​បម្រើ​យើង​ទៀត​ដែរ។ ដោយ​អ្នក​បាន​បំភ្លេច​ហ៊ូកុំ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក យើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។


ពាក្យ​សំដី​របស់​អ៊ីមុាំ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​អុលឡោះ ហើយ​ហ៊ូកុំ​ក៏​ហូរ​ចេញ​ពី​មាត់​អ៊ីមុាំ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​បន្ទូល​របស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


ចូរ​នឹក​ដល់​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ជា​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ ដែល​យើង​បាន​ប្រគល់​ឲ្យ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​នៅ​ភ្នំ​ហូរែប។


ម៉ូសា​បាន​កត់​ត្រា​ទុក ពី​ដំណាក់​មួយ ទៅ​ដំណាក់​មួយ​ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។ ពួក​គេ​ឆ្លង​កាត់​ដំណាក់ ដូច​ត​ទៅ:


នៅ​ពេល​លើក​ជំរំ កាល​ហារូន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ ចប់​សព្វ​គ្រប់ ហើយ​កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ​ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារកិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​ចេញ​ដំណើរ ហារូន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ដោះ​វាំង​នន​ដែល​ខណ្ឌ​ទី​សក្ការៈ​បំផុត


យក​ទៅ​គ្រប​លើ​ហិប​នៃ​សន្ធិ​សញ្ញា។ បន្ទាប់​មក ពួក​គេ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ ហើយ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ពី​លើ​មួយ​ជាន់​ទៀត រួច​ទើប​ស៊ក​ឈើ​សម្រាប់​សែង។


«តួន! ម៉ូសា​បាន​ចែង​ហ៊ូកុំ​ទុក​ឲ្យ​យើង​ថា “បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ចោល​ប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”។


«តួន! ម៉ូសា​បាន​ចែង​ហ៊ូកុំ​ទុក​ឲ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


លោក​ភីលីព​ទៅ​ជួប​លោក​ណា‌ថា‌ណែល ប្រាប់​គាត់​ថា៖ «អ្នក​ដែល​ម៉ូសា​បាន​ចារ​ទុក​ក្នុង​គីតាប​ហ៊ូកុំ ហើយ​គីតាប​ណាពី​ក៏​មាន​ចែង​ទុក​ដែរ​នោះ ឥឡូវ​នេះ​យើង​បាន​ជួប​ហើយ គាត់​មាន​ឈ្មោះ​ថា អ៊ីសា​ជា​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​កូន​របស់​យូសុះ»។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​ម៉ូសា អ្នក​រាល់​គ្នា​មុខ​ជា​ជឿ​ខ្ញុំ​មិន​ខាន ព្រោះ​ម៉ូសា​បាន​សរសេរ​ទុក​ក្នុង​គីតាប​ស្ដី​អំពី​ខ្ញុំ


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី ទុក​ដោយ​ឡែក ដើម្បី​ឲ្យ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធ​មេត្រីរបស់អុលឡោះ‌តាអាឡា ឲ្យ​ពួក​គេ​បម្រើ​ទ្រង់ និង​ជូន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ទ្រង់ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។


ពេល​ណា​ស្តេច​ឡើង​គ្រង​រាជ​សម្បត្តិ​ហើយ ត្រូវ​ឲ្យ​ស្តេច​យក​ហ៊ូកុំ​នេះ​ពី​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី ទៅ​ចម្លង​ទុក​ក្នុង​សៀវភៅ​មួយ។


ចូរ​ប្រមូល​អះលី‌ជំអះ​ទាំង​អស់​នៃ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​មេ​ក្រុម​ឲ្យ​មក​ជួប​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​ឮ​ពាក្យ​ទាំង​នេះ។ ខ្ញុំ​ក៏​យក​មេឃ និង​ដី​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ​ដែរ


ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​អុលឡោះ ដល់​កូន​ចៅ​យ៉ាកកូប ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​ទ្រង់ ដល់​កូន​ចៅ​អ៊ីស្រ‌អែល ពួក​គេ​ដុត​គ្រឿង​ក្រអូប​ជូន​ទ្រង់ ហើយ​ជូន​ជំនូន​ទាំង​មូល​នៅ​លើ​អាសនៈ​របស់​ទ្រង់។


ហើយ​បញ្ជា​ប្រជា‌ជន​ថា៖ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុម​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ពេល​នោះ ត្រូវ​នាំ​គ្នា​ចាក​ចេញ​ពី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ ហើយ​ដើរ​តាម​ហិប​នោះ​ទៅ។


យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ក្រុម​អ៊ីមុាំ​នាំ​គ្នា​សែង​ហិបអុលឡោះ‌តាអាឡា​សា​ជា​ថ្មី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម