ទំនុកតម្កើង 134 - អាល់គីតាបចូរលើកដៃប្រណម្យទៅរកទីសក្ការៈ បទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ 1 អស់អ្នកដែលបម្រើអុលឡោះតាអាឡា ហើយស្ថិតនៅក្នុងដំណាក់ របស់ទ្រង់នាពេលយប់អើយ ចូរនាំគ្នាមកសរសើរតម្កើងអុលឡោះតាអាឡា! 2 ចូរលើកដៃប្រណម្យទៅរកទីសក្ការៈ ចូរសរសើរតម្កើងអុលឡោះតាអាឡា! 3 សូមអុលឡោះតាអាឡាដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ្នកពីក្រុងស៊ីយ៉ូន! |
© 2014 United Bible Societies, UK.
United Bible Societies